ពត៌មាន

Messi ចង់​ចូល​និវត្តន៍​​នៅ Barcelona ខណៈ​លេច​ឭ​បន្ត​កុងត្រា​ថ្មី

ខ្សែ​ប្រយុទ្ធ​ឆ្នើម​​អាហ្សង់ទីន Lionel Messi  បាន​បង្ហាញ​ក្ដី​សុបិន​ ចង់​​​​លេង​រហូត​បញ្ចប់​អាជីព​បាល់ទាត់​​របស់​ខ្លួន​ជាមួយ​ក្នុង​ក្លឹប Barcelona បន្ទាប់​ពី​មាន​សេចក្ដីរាយការណ៍​ថា ​ព្រម​ចុះ​កុងត្រា​ថ្មី។ អនាគត​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​​មាន​ការ​ស្រពិចស្រពិល​ ស្រប​ពេល​កុងត្រា​នឹង​អស់​នៅ​ឆ្នាំ​ក្រោយ។ ប៉ុន្តែ​បើ​តានមការ​រាយការណ៍​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា Messi បាន​យល់​ព្រម​ចុះ​កិច្ចសន្យា​ថ្មី​ជាមួយ Barcelona រហូត​ដល់​ឆ្នាំ​២០២១​ឬ​២០២២ ។ ​នេះ​គ្រាន់តែ​ដំណឹង​ក្រៅផ្លូវការ ​ក្លឹប​មិន​ទាន់​ប្រកាស​ផ្លូវការ​នៅ​ឡើយ​ទេ។ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ Tencent Sports  ​ម្ចាស់​ពាន Ballon d’Or ៥​សម័យ​នេះ​បាន​និយាយ​ថា គេ​ចង់​បញ្ចប់​អាជីព​នៅ  Barca បន្ទាប់​ពី​រួមរស់​អស់​នៅ​ទី​នេះ​អស់​១៣​ឆ្នាំ។ “វា​ជា​អ្វី​ដែល​ខ្ញុំ​តែងតែ​ចង់​បាន​និង​ស្រមៃ។ ខ្ញុំ​​ពេញ​ចិត្ត​ចូល​​និវត្តន៍​នៅ Barcelona”។ សម្ដី Messi៕​​​​​ Read More »

ប្រុសៗប្រយ័ត្នស្តាយក្រោយ ព្រោះនារីម្នាក់ដឹងថាប្តីមានស្រី នារីមុខមុន ជាំ ខ្មៅម្នាក់នេះ ព្យាបាលមុខ ឡើងស្អាតត្រឹមពេល ៥សប្តាហ៍

ខាងក្រោមនេះជាបទពិសោធន៍របស់នារីម្នាក់ ទាក់ទងនឹងព្យាបាលមុខ មុន ជាំ ខ្មៅ៖ឮគេថាបានប្តីល្អសំណាងតែបើបាន ឪពុកម្តាយក្មេកល្អកាន់តែសំណាងមួយជាតិ ចុះជីវិតខ្ញុំវិញម៉េចក៏ កម្មក្រាស់ម៉េះប្តីស្រឡាញ់រកតែស្រីស្អាត ម៉ែក្មេកចាំតែជាន់ថែមពីលើ។ ខ្ញុំឈ្មោះធីតា ថ្ងៃនេះខ្ញុំសូម លើកយករឿងរ៉ាវជីវិតខ្ញុំនិយាយទៅមានអ្នកខ្លះ ក៏ជឿអ្នកខ្លះក៏ថាខ្ញុំប្រឌិតឡើង តែខ្ញុំចង់បញ្ជាក់ថា វាជាការពិតដែលខ្ញុំធ្លាប់ឆ្លងកាត់។ កាលពីនៅរៀនមហាវិទ្យាល័យរូបសម្រស់ ខ្ញុំអាចចាត់ចូលក្នុង ចំណោមស្រីស្អាតនៅសកលបាន ហើយមានមនុស្សប្រុសជាច្រើនតាមស្រឡាញ់ខ្ញុំ តែចុងក្រោយខ្ញុំក៏ សម្រេចចិត្តរៀបកា រជាមួយបុរសអ្នករកស៊ីម្នាក់ ព្រោះគាត់មិនបានតាមញ៉ែខ្ញុំដូចប្រុសដទៃទេគឺ គាត់ចូលដល់គ្រួសារតែម្តង ហើយគាត់ជាកូនកាត់ចិនទៀតផង។ រៀបការហើយខ្ញុំក៏ឈប់រៀន ព្រោះត្រូវមកជួយមើលមុខរបររកស៊ីគាត់ និងជួយមើលថែម៉ាក់គាត់ផង ព្រោះម៉ាក់គាត់មានកូនតែពីរនាក់ទេ ប្តីខ្ញុំជាកូនបង និងប្អូនស្រីម្នាក់រៀបការហើយ ត្រូវទៅនៅខាងប្តី បាត់ហើយ។ ដំបូងៗគាត់ស្រឡាញ់ខ្ញុំណាស់នាំខ្ញុំទៅដើរលេងនិងញ៉ាំអី ដែលខ្ញុំចូលចិត្តនិយាយទៅគឺ តាមចិត្តខ្ញុំគ្រប់បែបយ៉ាង។រៀបការបាន ១ឆ្នាំខ្ញុំក៏បង្កើតបានកូនស្រីម្នាក់ ចាប់តាំងពីកើតនាងមក ខ្ញុំត្រូវមានតួនាទីច្រើនជាងមុន ទៀតត្រូវមើលការក្នុងហាងផងម្តាយក្មេក និងកូនទៀត។ គ្រួសារគេខ្សែចិនអញ្ចឹងហើយគេសន្សំ សំចៃលុយខ្លាំងណាស់ មិនហ៊ានជួលអ្នកបំរើទេគ្រប់យ៉ាង គឺប្រើកូនប្រសារស្រីដូចខ្ញុំហ្និងឯង។ ដល់ហត់ខ្លាំងពេកទៅខ្ញុំគ្មានពេលមើលថែខ្លួនឯងដូចមុនទេ។ រំលងទៅប្រហែលជា ៥ឆ្នាំប្តីខ្ញុំក៏ចាប់ ផ្តើមប្រែចិត្តមិនសូវមកញ៉ាំបាយផ្ទះ យប់ខ្លះទៅខារ៉ាអូខេជាមួយពួកម៉ាកដល់ភ្លឺបានមកផ្ទះក៏មាន ពួកយើងឈ្លោះគ្នាសឹងរាល់ថ្ងៃ។ រហូតដល់ថ្ងៃមួយពេលប្អូនថ្លៃមកលេងផ្ទះ ខ្ញុំបានលួចស្តាប់ឮនាង និងម្តាយក្មេកខ្ញុំនិយាយគ្នា។ នាងប្រាប់គាត់ថាប្តីខ្ញុំមានស្រីនៅក្រៅផ្ទះ ហើយទិញផ្ទះឲ្យនាងនោះ ទៀតផង។ ឮហើយខ្ញុំសឹងតែដួលទាំងឈរ ហើយកាន់តែឈឺចាប់ជាងនេះទៀត គឺនៅពេលលឺ ... Read More »

ព្រឺក្បាលខ្ញោកៗ! អ្នកស្រុកជាង ៣០នាក់ត្រូវខ្មោចចូល ក្រោយពីរើសបានកូនតុក្កតាធ្មប់មួយដែល….

នីការ៉ាហ្គ័រ៖ សារព័ត៌មាន មីរ័រ របស់អង់គ្លេសបានចុះផ្សាយកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ថា សហគមន៍មួយកំពុងជ្រួលច្របល់ជាខ្លាំង បន្ទាប់ពីអ្នកភូមិជាង៣០នាក់ ត្រូវគេជឿជាក់ថា មានវិញ្ញាណខ្មោចចូលសណ្ឋិត បន្ទាប់ពីបានរកឃើញ កូនតុក្កតាធ្មប់មួយ។ ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកភូមិទាំងនោះ រស់នៅក្នុងទីក្រុង Santo Tomás ក្បែរ Waspan ភាគខាងត្បូងប្រទេស Nicaragua ។ ហើយមានអ្នកស្រុកមួយចំនួន ត្រូវបានគេនិយាយថា បានត្រូវអំពើម្យ៉ាងឈ្មោះ ”Grisi Siknis” ដែលមានន័យថា “ជំងឺឆ្កួត” ហើយជាញឹកញាប់បំផុត តែងកើតឡើងនៅលើសហគមន៍របស់អាមេរិកកណ្តាល។ អាការជំងឺមួយនេះ ជាញឹកញាប់បង្ហាញរោគសញ្ញាដូចជា ចង់ក្អួត ការថប់អារម្មណ៍ វិលមុខ ឆ្កួតៗ ខឹងឆេវឆាវ ភ័យខ្លាច ជាដើម។ ហើយអ្នកដែលកើតមានអាការៈជំងឺ ”Grisi Siknis” នេះក៏មានអារម្មណ៍ទាក់ទងទៅនឹងព្រលឹង ព្រមទាំងវិញ្ញាណបិសាចផងដែរ។ Read More »

ហួសចិត្ត៖ ប្តីទារលុយ៦០០០ដុល្លារ ជាថ្នូរដោះលែងប្រពន្ធ ឲ្យប្រុសសហាយ តែប្រពន្ធមានតែ២០០ដុល្លារ…

ភ្នំពេញ ៖ ស្ត្រីម្នាក់មានប្តី និងកូន៣នាក់ទៅហើយ តែដោយរស់នៅមិនសូវចុះសម្រុងនឹងគ្នា ទើបសម្រេចរស់នៅបែកពីប្តីមួយរយៈ ស្រាប់តែបែកគំនិតលួចលាក់មានប្រុសសហាយ និងថែមទាំងថ្លើមធំហ៊ាននាំប្រុសសហាយមករួមរ័កមេត្រីដល់ក្នុងបន្ទប់ជួល ទាំងវេលាទៀបភ្លឺទៀតផង លុះកំពុងប្រតិបត្តិការយ៉ាងក្តៅរោលរាល ស្រាប់តែបុរសជាប្តីមកទាន់ក៏ខ្ទប់ទ្វារ ចាក់សោពីក្រៅជាប់ រួចរត់ទៅប្តឹងប៉ូលិសឱ្យមកជួយអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីដែលផិតប្តីនាំប្រុសសហាយមករួមរ័កដល់ក្នុងបន្ទប់ជួលនោះ មានឈ្មោះហោ គន់ធឿន អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិព្រៃឥដ្ឋ ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកបុរសរងគ្រោះជាប្តី មានឈ្មោះអែត ដូយ អាយុ៤០ឆ្នាំ មុខរបរកសិករ ជាមនុស្សពិការជើងឆ្វេង ស្នាក់នៅភូមិប្រហារ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងមានស្រុកកំណើតនៅភូមិកោះ ម៉ាកប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ រីឯប្រុសសហាយដែលថ្លើមធំហ៊ានមករួមរ័កជាមួយប្រពន្ធគេដល់ក្នុងបន្ទប់នោះ មានឈ្មោះ មាច ប៊ុនធឿន អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ ធ្វើការកន្លែងណា ស្នាក់នៅកន្លែងនោះ បច្ចុប្បន្នស្នាក់នៅ ការដ្ឋានសំណង់ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិពាម ... Read More »

កុំចេះតែហ៊ាន៖បុរសជនជាតិអង់គ្លេសម្នាក់ រួមភេទជាមួយស្រីថៃ រហូតជួបគ្រោះថ្នាក់ធ្លាក់ពីលើអាគារជាន់ទី៣…(វីដេអូ)

បុរសម្នាក់អាយុ៤០ឆ្នាំម្នាក់ ដែលមិនបានបញ្ជេញឈ្មោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបន្ទាប់ពី ធ្លាក់ពីអាគារ៣ជាន់នៅក្នុងផ្ទះសំណាក់ Pattaya នៅម៉ោងប្រាំ ម្សិលមិញនេះ។ បើសំដីរបស់ស្រីរកស៊ីផ្លូវភេទម្នាក់បានប្រាប់ពីហេតុការណ៍ដល់ប៉ូលីសថាៈ ពួកគេកំពង់តែប្រតិ្តបត្តិការ បន្ទាប់ពីមកពីញ៉ាំអាហារ និង ស្រា រួចហើយ ត្រឡប់មកបន្ទប់វិញប៉ុន្តែជនបរទេសរូបនេះបានធ្លាក់ពីលើអាគារនៅអំឡុងពេលដែលគាត់ទៅជកបារីនៅយ៉រខាងមុខអាគារ។ បន្ទាប់ពីហេតុការកើតឡើងភ្លាមនោះ អ្នកបំរើនៅទីបានយកកន្លែងពោះគោ នឹង ស្បែកជើងអោយគាត់ខណៈពេលដែលគេបញ្ជូនគាត់ទៅជួយសង្គ្រោះផងដែរ។ ហើយគាត់បានព្យាបាលនៅឯមន្ទីពេទ្យ Banglamung។ ប៉ូលីសបានបញ្ជាក់ថា ពួកយើងមិនអាចបើមើលលិខិតឆ្លងដែនបាននោះទេដោយសារតែវាជាប់នៅក្នុងកន្លែងសុវត្តិភាពរបស់ គាត់ហើយពួកយើងក៏មិនបានដឹងនៅឈ្មោះពិតរបស់គាត់នោះដែរ។ បើសម្តីរបស់ស្រីរកស៊ីផ្លូវភេទវិញបានអោយដឹងថា នាងបាននៅជាមួយគាត់ដែលគាត់ជាជនបរទេស នឹងជាជនជាតិអង់គ្លេស។ ពួកយើងមិនបានវាយគ្នានោះទេ តែពួកយើងបានរួមភេទជាមួយគ្នាមុនពេលកើតហេតុ។ បន្ទាប់ពីប៉ូលីសបានឆែកមើលបន្ទាប់ទៅ ពិតជាគ្មានមុខសញ្ញាណាដែលបញ្ជាក់ថាពួកគេវាយគ្នានោះដែរ គេបានរកឃើញនៅ ស្រោមអនាម័យដែលប្រើរួច បារី ដបស្រា និងអាហារដែលពួកគេបានញ៉ាំរួច។ ប្រែសំរួលដោយ៖ Read25.com ប្រភពពី៖​ បរទេស Read More »

WOW..!! កញ្ញា ស៊ិន រ៉ូហ្សិត ​ចៅ​សង្កាត់​ថ្មី ​ទាំង​ស្អាត​និង​ឆ្លាត​ខ្លាំង​មែនទែន

កញ្ញា ស៊ិន រ៉ូហ្សិត ជាប់ឆ្នោតជាចៅសង្កាត់ អូរចារ ក្នុងខេត្តបាត់ដំបង ក្នុងឆ្នាំ ២០១៧នេះ ក្រោយពីទទួលបានការគាំទ្រច្រើនមែនទែនពីសំណាក់ប្រជាជននៅក្នុងតំបន់។ ជាបេក្ខភាពឈរឈ្មោះនៅក្នុងបក្សសង្គ្រោះជាតិ កញ្ញា ត្រូវបានគេទទួលស្គាល់និងគោរពស្រលាញ់តាំងពីឆ្នាំ២០១៣មកម្ល៉េះ ហើយបច្ចុប្បន្ននេះក្ដីស្រមៃជួយសង្គមរបស់នាង ក៏បានសម្រេចផងដែរ៕ Read More »

ដឹងទេតំបន់សម្រើបខ្លាំងទាំង៩កន្លែង​ ដែលមនុស្សស្រីចង់អោយស្ទាបអង្អែលពេលរួមភេទនៅកន្លែងណា?…………..

ការស្ទាបអង្អែលចំណុចមួយចំនួននៅលើខ្លួនប្រាណមនុស្សស្រី ងាយនឹងធ្វើឲ្យនាងមានអារម្មណ៍បំផុត ហើយលទ្ធផលនៃការជម្រុញត្រង់កន្លែងទាំងនេះ ធ្វើឲ្យមនុស្សមានចំណង់តណ្ហាផ្លូវភេទ, អារម្មណ៍ពុះកញ្ជ្រោល និងសម្រេចទឹកកាមដល់កំពូលបាន។​ តំបន់សម្រើបស្ថិតនៅលើពេញទាំងខ្លួនប្រាណ ហើយតំបន់សម្រើបនីមួយៗអាស្រ័យលើសមត្ថភាពរបស់សរសៃប្រសាទ ដែលធ្វើឲ្យមនុស្សមានក្តីសុខ នៅពេលមានអ្វីមកប៉ះពាល់។ ១. សក់ ការយកដៃអ្នកស្ទាបសក់របស់នាងថ្នមៗជាវិធីដ៏អស្ចារ្យមួយអាចជួយជម្រុញអារម្មណ៍នាងបាន។ ការម៉ាស្សាចាប់ពីសៀតផ្ការហូតដល់កញ្ចឹងករបស់នាង នឹងជួយជម្រុញដល់ការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន ដែលត្រូវបានគេទទួលស្គាល់ថា ជាអ័រម៉ូនធ្វើឲ្យបានការឱបថើបថ្នាក់ថ្នម។ វាធ្វើឲ្យនាងស្រួលខ្លួន និងបង្កើនចំណង់តណ្ហាផ្លូវភេទរបស់នាង។ ២. ឆ្អឹងត្រគាក អ្នកគួរតែយកចិត្តទុកដាក់ត្រង់កន្លែងឆ្អឹងត្រគាករបស់នាងឲ្យបានច្រើនបន្តិច ដោយមិនចាំបាច់រំកិលដល់ទ្វារមាស ពេលអ្នកនៅជាមួយនាង។ អ្នកអាចថើប និងលិតតំបន់ជុំវិញឆ្អឹងត្រគាកនាង ដែលនឹងធ្វើឲ្យនាងមានសម្រើបកាន់តែខ្លាំងឡើង។ ៣. ភ្លៅខាងក្នុង បង្កើនសម្រើបត្រង់ភ្លៅក្នុងរបស់នាងដោយមិនចាំបាច់ចូលទៅដល់តំបន់ទ្វារមាស។ ប្រើដៃរបស់អ្នកស្ទាបអង្អែលភ្លៅក្នុងរបស់នាង រួចឈានទៅរកចំណុចដែលមានក្តីសុខខ្លាំងបំផុត។ ៤. ជើង ការម៉ាស្សាជើងក៏អាចមានប្រសិទ្ធភាពធ្វើឲ្យនាងមានអារម្មណ៍ផងដែរ។ យកប្រេង ឬឡេបន្តិចម៉ាស្សាលើម្រាមជើង, កជើង និងជើងរបស់នាងទាំងសងខាង។ មានមនុស្សស្រីជាច្រើនពេញចិត្តនឹងការបឺតជញ្ជក់ម្រាមជើងនាង ស្របពេលដែលមនុស្សស្រីផ្សេងមិនចូលចិត្ត។ ៥. ទងត្រចៀក អ្នកអាចស្ទាបអង្អែល, ថើប និងខាំទងត្រចៀកនាងច្បិចៗ ព្រោះកន្លែងនេះជាតំបន់ធ្វើឲ្យមានសម្រើបខ្លាំង ហើយមនុស្សស្រីភាគច្រើនពេញចិត្តនឹងការធ្វើបែបនេះ។ ចៀសវាងការប្រើអណ្តាតរុកចូលក្នុងត្រចៀករបស់នាង។ ៦. បាតដៃរបស់នាង មនុស្សតែងតែប្រើដៃដើម្បីផ្តល់ក្តីសុខឲ្យគូស្នេហ៍របស់ខ្លួន។ ទោះបីជាយ៉ាងណា កម្រមានគូស្នេហ៍ណាគិតដល់ ឥទ្ធិពលនៃការកាន់ដៃគ្នាណាស់។ ការយកម្រាមដៃអ្នកគូរលើបាតដៃរបស់នាង នឹងធ្វើឲ្យនាងមានសម្រើប ហើយធ្វើឲ្យអ្នកមានអារម្មណ៍ និងយកចិត្តទុកដាក់ចំពោះនាង។ ៧. ... Read More »

បន្ថែម​ទៀត! សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​ប្រាក់១ម៉ឺន​ដុល្លារ​ដល់កូន​ៗ អ៊ិត សេដ្ឋា

ដោយ​ការ​មើល​ឃើញ​ពី​ភាព​លំបាក​របស់​​គ្រួសារ​សព​លោក អ៊ិត សេដ្ឋា សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​​ជូន​ដល់​កូន​ទាំង​៣របស់​អតីត​ពិធីករ​ទូរទស្សន៍ ចំនួន១ម៉ឺនដុល្លារ បន្ថែម​ទៀត​។ បន្ទាប់​ពី​​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន បាន​បរិច្ចាក​ថវិការ​សរុប​ចំនួន​១៥លាន​រៀន​កាល​ពី​ម្សិលមិញ ថ្ងៃ​​នេះ​ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ឧបត្ថម្ភ​ថវិកា​បន្ថែម​ទៅ​ក្រុម​គ្រួសារ​សព​លោក​ អ៊ិត សេដ្ឋា ចំនួន ១ម៉ឺន​ដុល្លារ តាមរយៈលោក​​ហ៊ុយ វណ្ណៈ។ ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​សម្ដេច​ទាំង​២ ជា​ជួយ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ដល់​អតីត​ពិធីករ​រូប​នេះ ពោល​គឺ​សម្ដេច​ទាំង​២ ធ្លាប់​បាន​ជួយ​ជា​ថវិកា​ព្យាបាល​ជំងឺ ​ជា​រឿយៗ​នា​ពេល​កន្លង​មក។ នេះ​បើ​តាម​ លោក ហ៊ុយ វណ្ណៈ អគ្គនាយករងស្ថានីយ​ទូរទស្សន៍​ CNC ​ប្រាប់​ Sabay។ ក្នុង​នោះ លោក​បន្ថែម​​ទៀត​ថា នៅ​ម៉ោង​៣ រសៀល​នេះ លោក​នឹង​យក​ថវិកា​ទាំង​នោះ​​ជូន​ដល់​គ្រួសារ​សព៕ Read More »

នារីស្រស់ស្អាតម្នាក់បានបន្សល់ស្លាកស្នាមគួរអោយខ្លាច ក្រោយពីនាងព្យាយាមលុបរូបសាក់ចេញ……

និស្សិតជនជាតិថៃម្នាក់ត្រូវបានបន្សល់ស្លាកស្នាមគួរអោយខ្លាចនៅលើទ្រូង ក្រោយពីនាងព្យាយាមលុបរូបសាក់ចេញ។ កញ្ញា Pasuda Reaw អាយុ២១ ឆ្នាំនាងបានសំរេចចិត្តលុបសាក់នៅលើទ្រូងរបស់នាងក្នុងគោលបំណងដើម្បីអោយនាងមើលទៅជាមនុស្សដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ក្នុងការងារ ។រូបសាក់នៅលើលើទ្រូងរបស់នាងវាប៉ះពាល់ដល់ការងារបស់នាង ទើបនាងសំរេចចិត្តលក់វា។ តែពេលនាងព្យាយាមលុបវាចេញពីស្បែករបស់នាង វាស្រាប់តែបន្សល់ស្លាកស្នាមដ៏គួរអោយខ្លាច និងការឈឺចាប់យ៉ាងខ្លាំង។ដោយមានការឈឺចាប់ខ្លាំងពេករហូតមិនអាចគេងបាន នាងបានទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាល នាងត្រូវចំណាញលុយយ់ាងច្រើនដើម្បីព្យាបាលវា ប៉ុន្តែស្លាកស្នាមនៅលើទ្រូងរបស់នាងមិនបានបាត់នោះទេ។ នាងបានសំណូមពរអោយបងប្អូនកុំចង់សាក់រូប នៅលើស្បែកវាអាចនឹងធ្វើអោយមានស្លាកស្នាមគួរអោយខ្លាចនៅលើស្បែកដូចជានាង នៅពេលដែលអ្នកលុបវា ហើយវាក៏ប៉ះពាល់ដល់ការងារទៀតផង។ ក្រោយពីឃើញនូវផលវិបាកនៃការចាក់សាក់រួចហើយតើអ្នកនៅចង់សាក់ទៀតដែររឺទេ? Read More »

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួមជាមួយ​ថ្នាំញៀន​ជិត១គីឡូក្រាម

ខេត្តស្ទឹងត្រែង៖ ថ្នាំញៀន​ជិត1គី ឡូ​ក្រាម រួម​និង​ជនសង្ស័យ​ម្នាក់ ត្រូវបាន​បង្ក្រាប និង​រឹបអូស​ដោយ​កម្លាំង​អាវុធហត្ថ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​ត្រី​អៀង វ៉ាន់ឌី មេ​បញ្ជារ​ការ​អាវុធហត្ថ​ខេត្ត​ស្ទឹង​ត្រែ ង នៅវេលា​ម៉ោងជាង9ព្រឹក​ថ្ងៃទី 24ឧសភា​នេះ នៅ​ចំនុច​ភូមិ​ថ្មី សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ។ ក្នុងការ​បង្ក្រាប​នោះ កម្លាំង​អាវុធ ហត្ថ​ដកហូត​បាន​វត្ថុតាង​ថ្នាំ​ញៀ ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ (WY)ជិត1គីឡូក្រាម អាវុធ​កែច្នៃ​ពី​ឈើ1ដើម ។ ការបង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន ខាងលើនេះ​លោក​មេបញ្ជាការ​អា វុ​ធ​ហត្ថ​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង ថា៖ជនសង្ស័យ​ឈ្មោះ សេង ទន់ ភេទ​ប្រុស អាយុ៤៣ឆ្នាំ រស់នៅ ភូមិ​ថ្មី សង្កាត់​សាមគ្គី ក្រុង​ស្ទឹង ត្រែង ។ សូមបញ្ជាក់ថា៖ពេល​សមត្ថកិច្ច ចុះបង្ក្រាប ជនសង្ស័យ​បាន​ប្រើ​អាវុធ​កែច្នៃ​របស់ខ្លួន បម្រុង​តបត ទៅ​សមត្ថកិច្ច តែ​ពុំ​បង្ក​ឲ្យ​មានរ​បួ ស​ស្នាម​ដល់​សមត្ថកិច្ច​នោះ​ឡើ យ ។ បច្ចុប្បន្ន ទាំង​ជនសង្ស័យ​និង​វត្ថុ តាង​កំពុង​ស្ថិតនៅក្នុង​ទីបញ្ជាការ ដ្ឋា​ន​អាវុធហត្ថ​ខេត្ត ក៏​នឹង​កំពុង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង សំណុំរឿង ដើម្បី​ត្រៀម​បញ្ជូនទៅ កាន់​តុលាការ ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ៕ ដោយ ម៉ា​វិ​ន ផ្តល់សិទិ្ធដោយ៖ VD7NEWS.COM Read More »