កម្យាន្ត

វិធី​បំបាត់​អាការៈ​ឆ្អល់​ក្តៅ​ចុងដង្ហើម​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ

ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ បញ្ហា​ឆ្អល់​ក្តៅ​ចុងដង្ហើម ជា​អាការៈ​ទូទៅ ហើយ​អ្នក​អាច​ទទួលទាន​អាហារ​បាន​យ៉ាងឆ្ងាញ់​រយៈពេល ៣ម៉ោង​ក្រោយពេល​ទទួលទាន​រួច។ បន្ទាប់ពី​នោះ អាការៈ​ក្រហាយ​ក្នុង​ទ្រូង បំពង់​ក និង​ជូរ​ក្នុង​មាត់​នឹង​កើតឡើង។ ទាំងនេះ​ជា​រោគសញ្ញា​នៃ​ជំងឺ​ឆ្អល់​ក្តៅ​ចុងដង្ហើម។ ក្នុង​កំឡុង​ត្រីមាស​ចុងក្រោយ​នៃ​ការមាន​ផ្ទៃពោះ ជា​ពេល​ដែល​អ្នក​ងាយនឹង​កើត​អាការៈ​ឆ្អល់​ក្តៅ​ចុងដង្ហើម ព្រោះ​ស្បូន​កាន់តែ​រីក​ធំ​ឡើង។ វា​បណ្តាល​ឱ្យ​អាស៊ីត​ចាល់​ត្រលប់​ទៅ​បំពង់​អាហារ​វិញ។ ខាងក្រោម​នេះ​ជា​វិធី ៧យ៉ាង​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ឆ្អល់​ក្តៅ​ចុងដង្ហើម​ក្នុង​ពេល​មាន​ផ្ទៃពោះ​បាន៖ អាហារ ចៀសវាង​អាហារ​មាន​ជាតិ​ខ្លាញ់ ហិល និង​ចៀន។ វា​មិន​ត្រឹមតែ​ធ្វើឱ្យ​ខ្សោយ​បំពង់​អាហារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើឱ្យ​អាហារ​ចាល់​មក​បំពង់​អាហារ​វិញ ធ្វើឱ្យ​មាន​កំណើនឡើង​នៃ​អាស៊ីត​ក្រពះ។ កាហ្វេ និង​ភេសជ្ជៈ​កាបូណាត​ក៏​បណ្តាលឱ្យ​ឆ្អល់​ក្តៅ​ចុងដង្ហើម​ដែរ។ ឥរិយាបថ​នៃ​ការគេង ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ អ្នក​គួរ​គេង​ដាក់​ក្បាល និង​ស្មា​ឱ្យ​ខ្ពស់ ដូច្នេះ​ខ្លួន​អ្នក​នឹង​ខ្ពស់ជាង​ជើង។ វិធី​នេះ​ជួយ​បញ្ឈប់​ពី​ការចាល់​អាស៊ីត​ទៅ​បំពង់​អាហារ។ វា​ក៏​ជួយ​ឱ្យ​អ្នក​ដក​ដង្ហើម​បាន​ស្រួល។ ញ៉ាំ​តិច តែ​ញឹកញាប់ អាហារ ៣ពេល​ក្នុង ១ថ្ងៃ​អាច​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​ឆ្អល់​ក្តៅ​ចុង​ដង្ហើម ទាំង​អ្នក​មាន​ផ្ទៃពោះ និង​អ្នក​គ្មាន។ ការទទួលទាន​អាហារ​តិច តែ​ញឹកញាប់​ពេញ​មួយ​ថ្ងៃ មិន​ត្រឹមតែ​ជួយ​ប្រឆាំង​នឹង​អាស៊ីត​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ជួយ​បំបាត់​អាការៈ​ចាញ់​កូន​ផងដែរ។ ត្រូវ​ទទួលទាន​អាហារ​ចុងក្រោយ​របស់​អ្នក​ឱ្យ​បាន​មុន ៣ម៉ោង​មុនពេល​ចូល​គេង។ កុំ​គេង​ភ្លាម​ក្រោយ​ពេល​អាហាររួ​ច ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ ការញ៉ាំ​អាហារ​ធ្វើឱ្យ​អ្នក​ហត់ ហើយ​ចង់​គេង​ភ្លាម​ក្រោយ​ពេល​ញ៉ាំ​វា​រួច ប៉ុន្តែ​កុំ​ធ្វើ​បែប​នេះ ត្រូវរ​ង់ចាំ​រយៈពេល​យ៉ាងហោចណាស់ ៦០នាទី​ក្រោយ​ពេល​អាហារ​រួច។ ប្រសិនបើ​អ្នក​គេង ត្រូវ​គេង​បែរ​ទៅ​ឆ្វេង។ ការគេង​បែរ​ឆ្វេង អាស៊ីត​ក្រពះ​ធ្វើ​ដំណើរ​ទៅកាន់​ពោះវៀន​បាន​លឿន និង​គេច​ផុត​ពី​ការចាល់​អាស៊ីត។ វា​ក៏​អាច​ជួយ​បង្កើន​លំហូរ​ឈាម និង​សារធាតុ​ចិញ្ចឹម​ទៅ​ឱ្យ​សុក និង​ទារក​របស់​អ្នក​ផងដែរ។ ... Read More »

មូលហេតុ​ដែល​ធ្វើឱ្យ​ទារក​ស្លាប់​ភ្លាមៗ​មួយរំពេច

អ្នក​ប្រហែលជា​ធ្លាប់​ឃើញថា​ តាមធម្មតា​ ម្តាយថ្មីថ្មោង​តែងតែ​ក្រោក​ភ្លាមៗ​នៅពេល​ពាក់កណ្តាល​អាធ្រាត្រ​ និង​ពិនិត្យមើល​ខ្យល់ដង្ហើម​របស់​កូន​។​ ប្រសិនបើ​អ្នក​ជា​ម្តាយ​ អ្នក​ក៏​មាន​ការព្រួយបារម្ភ​ដូចគ្នា​ដែរ​។​ នេះ​ដោយសារ​តែ​យើង​ទាំងអស់គ្នា​ធ្លាប់​លឺ​រឿង​ទារក​ស្លាប់​ភ្លាមៗ​ដោយ​គ្មាន​មូលហេតុ​។​ នេះ​ជា​ការស្លាប់​មួយរំពេច​របស់​ទារក​ (ក្រោម​អាយុ​ ១​ខួប​) ដែល​មិន​អាច​ពន្យល់​បាន​ ក្នុងពេល​គេ​កំពុង​គេងលក់​។​ ហេតុផល​ដែល​ធ្វើឱ្យ​ទារក​ស្លាប់​ភ្លាមៗ​ គ្មាន​ភាពច្បាស់លាស់​ឡើយ​។​ បើទោះបីជា​វេជ្ជបណ្ឌិត​មាន​ភស្តុតាង​ពិត​ខ្លះៗ​ក៏​ពិតមែន​ តែ​សេចក្តីស្លាប់​ភ្លាមៗ​របស់​ទារក​នៅតែ​ជា​ភាពច្របូកច្របល់​ធំបំផុត​។​ ករណី​ភាគច្រើន​ អ្នក​មិនអាច​ប្រាកដពី​មូលហេតុ​អ្វីខ្លះ​ដែល​បណ្តាលឱ្យ​ទារក​ស្លាប់​ភ្លាមៗ​បាន​ឡើយ​។​ តែទោះបីជាយ៉ាងណា​ បើសិនជា​អ្នក​ដឹងពី​អ្វី​ដែល​ធ្វើឱ្យ​ទារក​ស្លាប់​ភ្លាមៗ​ អ្នក​ត្រូវមាន​ការប្រុងប្រយ័ត្ន​ទុកជាមុន​។​ នេះ​ជា​ហេតុ​ធ្វើឱ្យ​យើង​ព្យាយាម​បង្ហាញពី​រឿងរ៉ាវ​មួយចំនួន​ដែល​បណ្តាលឱ្យ​ទារក​ស្លាប់​ដោយ​គ្មាន​មូលហេតុ​។​ គ្មាន​វិធី​ណាមួយ​ អ្នក​អាច​ការពារ​ទារក​ពី​ការស្លាប់​ភ្លាមៗ​នេះ​បាន​ទេ​។​ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ គឺ​ភាពប្រុងប្រយ័ត្ន​ ដូច្នេះ​អាច​ជួយ​កាត់បន្ថយ​ឱកាស​។​ អ្នក​មិនត្រូវ​បន្ទោស​ខ្លួនឯង​ថា​ មិន​បាន​ព្យាយាម​ធ្វើឱ្យ​អស់ពី​សមត្ថភាព​។​ ហេតុនេះ​ ខាងក្រោម​នេះ​ជា​មូលហេតុ​នៃ​ការ​ស្លាប់​មួយ​រំពេច​របស់​ទារក​៖ ថប់ដង្ហើម មូលហេតុ​ទូទៅបំផុត​នៃ​ការស្លាប់​របស់​ទារក​មួយរំពេច​ក្នុង​ពេល​គេងលក់​គឺ​ ការថប់ដង្ហើម​។​ ពេលខ្លះ​ ទារក​គេង​ផ្កាប់មុខ​។​ នេះ​បណ្តាលឱ្យ​ដង្ហើម​របស់​គេ​បញ្ចេញ​កាបូនឌីអុកស៊ីត​កាន់តែ​ច្រើនឡើង​ ធ្វើឱ្យ​ថប់ដង្ហើម​ស្លាប់​។​ គេ​នៅតែ​ខ្វះ​សភាវគតិ​នឹង​ភ្ញាក់​ នៅពេល​ថប់ដង្ហើម​។​ ការស្ទះដង្ហើម ទារក​ជាច្រើន​ត្រូវបាន​ម្តាយ​រុំភួយ​ ឬ​ក្រណាត់​កន្សែង​យ៉ាងកក់ក្តៅ​ មុនពេល​ដាក់​ឱ្យគេង​។​ ក្នុង​ករណី​ ទារក​គ្រប​ច្រមុះ​ក្នុងពេល​គេង​ វា​អាច​កាត់បន្ថយ​ខ្យល់​អុកស៊ីសែន​ ធ្វើឱ្យ​ទារក​ដាច់ខ្យល់​។​ នេះ​ជា​ហេតុ​ដែល​អ្នក​ត្រូវ​ប្រាកដថា​ ច្រមុះ​កូន​របស់​អ្នក​មិន​ត្រូវបាន​អ្វីមួយ​គ្រប​ពីលើ​ នៅពេល​គេ​គេង​ពេញ​មួយយប់​។​ ចាល់​ទឹកដោះ ទារក​ភាគច្រើន​ត្រូវបាន​បំបៅ​ រួច​ដាក់​ឱ្យគេង​។​ ឥលូវ​នេះ​ ទារក​មាន​ទម្លាប់​មួយ​ញ៉ាំ​ទឹកដោះគោ​សិន​ រួច​បាន​គេង​។​ ប្រសិនបើ​ទារក​មិន​អាច​ទប់ទល់​នឹង​ការចាល់​ទឹកដោះ​ចេញ​ នៅពេល​គាត់​គេង​បាន​ទេ​ នោះ​ទារក​អាច​ស្ទះ​ដង្ហើម​។​ ... Read More »

ខ្សោយ​ផ្លូវ​ភេទ អ្នក​វិទ្យា​សាស្ត្រ​ណែនាំ​បុរស​ស្វែង​រក​កន្លែង​​ពន្លឺ​ភ្លឺ​ខ្លាំង​

ក្រុងរ៉ូម: ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ការ​ស្រូប​ពន្លឺ​ខ្លាំង​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​សម្រាប់​បុរស​អាយុ​ចាប់​ពីខ្ទង់​ ៤០ ឆ្នាំ​ឡើង​។ ការ​សិក្សា​នេះ​ត្រូវបាន​ធ្វើ​ឡើង​បន្ដ​ពីការ​ស្រាវជ្រាវ​កន្លងមក​ដោយ​បាន​បង្ហាញ​ថា ចំណង់​តណ្ហា​បុរស​ប្រែ​ប្រួល​ទៅ​តាម​រដូវ​ ដោយ​ធ្លាក់ចុះ​ខ្លាំង​នៅ​រដូវរងា​ដែល​មិន​សូវមាន​ពន្លឺ​ព្រះអាទិត្យ។ ការ​សិក្សា​បាន​ផ្ដោត​លើ​បុរស​អាយុ​លើសពី ៤០ ឆ្នាំ ពីព្រោះ​ម្នាក់​ក្នុង​ចំណោម ៤ នាក់​នៅ​អាយុ​ស្របាល​នេះ​រមែង​ជួប​នៅបញ្ហា​ផ្នែក​ចំណង់​ផ្លូវ​ភេទ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អ៊ីតាលី​តាម​ដាន​បុរស ៣៨ ឆ្នាំ ដែល​មាន​បញ្ហា​មួយ​ចំណោម​ពីរ​ ដូចជា ខ្វះ​ចំណង់​ផ្លូវភេទ ជំងឺ​អស់​ចំណង់​ផ្លូវ​ភេទ​សូន្យ​ឈឹង ឬ​ជំងឺ​លែង​មាន​អារម្មណ៍​រួមភេទ​។ បន្ទាប់​មក ពួកគេ​ត្រូវបាន​ធ្វើ​តេស្ដ​ឡើងវិញ​ ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​បានរក​ឃើញ​ថា អ្នក​ដែល​បាន​ប៉ះនឹង​ពន្លឺ​ខ្លាំង​ បាន​រាយ​ការណ៍​ពី​កម្រិត​កំណើន​នៃ​ចំណង់​ផ្លូវភេទ​ ៣ ដង​លើស​មុន។ សាស្ដ្រា​ចារ្យ អេនដ្រៀល​ ហ្វាហ្គី​អូលីនី ដែល​បាន​ធ្វើ​ការ​សិក្សា​ជាមួយ​ក្រុម​ការងារ​នៅ​សាកល​វិទ្យា​ល័យ​ស៊ាណា បាន​និយាយ​ថា​៖ «​កម្រិត​អ័រម៉ូន​តេស្ដូ​ស្ទើរ៉ុន​ដែល​កើន​ឡើង​ជួយ​បង្កើន​ភាព​ត្រេក​ត្រអាល​ផ្លូវ​ភេទ»។ លោក​បាន​បន្ថែម​ថា មិន​ទាន់​ដល់​ពេល​ត្រូវ​ណែនាំ​វិធី​ព្យាបាល​នេះ​នៅ​ឡើយ​ទេ​ ប៉ុន្ដែការ​ព្យាបាល​ប្រើ​ពន្លឺ​អាចជា​វិធី​សាស្ដ្រ​ល្អ គួរសាក​ល្បង។ ការ​សិក្សា​បាន​សម្គាល់​ថា មាន​មូលហេតុ​ជា​ច្រើន​ទៀត​ដែល​នាំឲ្យ​ជួប​បញ្ហា​ខ្វះ​ចំណង់​ផ្លូវ​ភេទ ហើយ​វិធី​ព្យាបាល​ក៏​អាស្រ័យ​លើ​ដើមចម​របស់​វាផង​ដែរ៕HR Source Postkhmer Read More »

គួរ​ធ្វើ​ម៉េច បើ​នាង​ចេះ​តែ​មិន​ចង់​រួមភេទ ដោយសារ​ការឈឺចាប់​អញ្ចឹង​?

ខ្ញុំ​ជា​ប្តី​ម្នាក់​អាយុ ២៨ ឆ្នាំ ហើយ​ប្រពន្ធ​ខ្ញុំ​អាយុ ២២ ឆ្នាំ​។ យើង​បាន​រៀបការ រយៈពេល​ពីរ​បី​ខែ​ហើយ តែ​អ្វី​ដែល​ពិបាក សម្រាប់​ជីវិត​អា​ពារហ៍​ពិពារហ៍​នេះ​គឺថា គ្រប់​ពេល​ដែល​ខ្ញុំ​រួមភេទ ដោយ​ការ​ស៊ក​បញ្ចូល​លិង្គ ទៅក្នុង​ទ្វារមាស​នាង នាង​តែងតែ​រុញ​ខ្ញុំ​ចេញ​វិញ ហើយ​និយាយ​ថា​ឈឺ​ខ្លាំង​។ យើង​បាន​ព្យាយាម​ធ្វើ​ម្តង​ហើយ​ម្តងទៀត​ហើយ តែ​ដូចជា​គ្មាន​ជោគជ័យ​សោះ​។ នេះ​ដោយសា​តែ​សន្ទះ​ព្រហ្មចារីយ៍រប​ស់នាង មិន​ទាន់​ដាច់រ​ហែក​នៅឡើយ​? តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ទៅ ដើម្បី​រួម​ភេទ កុំឲ្យ​នាងរង​ការឈឺចាប់​ទៀត​?យក​ល្អ អ្នក​គួរតែ​និយាយ ជាមួយ​ប្រពន្ធ​អ្នក​អំពី​បញ្ហា​នេះ​ទៅ ព្រោះ​អ្នក​ត្រូវតែ​រកឲ្យឃើញ​ថា ការឈឺចាប់​នេះ ធ្វើឲ្យ​អ្នក​ឈប់​រួមភេទ​ជាមួយ​អ្នក ឬ​គ្រាន់តែ​ខ្លាច​ការឈឺចាប់​ទេ​។ តាម​ការសង្កេត​របស់​ខ្ញុំ ខ្ញុំ​ច្រើន​តែ​រក​ឃើញ​ថា វា​គ្រាន់តែ​ជា​ការខ្លាច​ឈឺចាប់​ប៉ុណ្ណោះ ដូច្នេះ វា​នឹង​គ្រប់គ្រាន់ សម្រាប់​ស្ត្រី​ពិបាក​នឹង​ទទួលយក ការ​រួមភេទ​នេះ​ណាស់​។ បើសិនជា​នាង ខ្លាច​ការ​ស៊ក​បញ្ចូល​លិង្គ ទៅក្នុង​ទ្វារមាស ដំបូង​ឡើយ​អ្នក​អាច​ចាប់ផ្តើម ជាមួយនឹង​ការ​លូក​ម្រាមដៃ​សិន ក្នុងពេល​បរ​បោស​អង្អែល មុន​ពេល​រួមភេទ​មែនទែន​។ បន្ទាប់មក បើសិនជា​នាង​មាន​ផា​សុកភាព​ហើយ អ្នក​អាច​ស៊ក​ម្រាមដៃ​មួយទៀត និង​ប្រើប្រាស់​សកម្មភាព​ម្រាមដៃ​នេះ ដើម្បី​នាង​អាច​ជម្នះ​ការខ្លាច​បាន​។ ​ បើសិនជា​នាង នៅតែ​មិនមាន​ផា​សុកភាព ក្នុង​ការប្រើ​ម្រាមដៃ​ទេ ចូរ​ណែនាំ​នាង​ឲ្យប្រើ​ម្រាមដៃ​ខ្លួន​ឯង​វិញ​ទៅ​។ ដូច្នេះ នាង​នឹង​ដឹងថា វា​មាន​ប្រសិទ្ធភាព​ល្អ​ប៉ុណ្ណា​ហើយ​។ អ្វី​ដែល​សំខាន់​គឺថា អ្នក​ត្រូវ​តែ​ធ្វើឲ្យ​នាង មាន​ទំនុកចិត្ត​ឲ្យបាន ហើយ​ផ្តល់​អារម្មណ៍​ផា​សុកភាព​ដល់​នាង ឲ្យបាន​ច្រើន ... Read More »

ក្នុងពេល​រួមភេទ​តាម​មាត់ តើ​អាច​លេប​ទឹករំអិល ចេញពី​ទ្វារមាស​ស្ត្រី​បាន​ទេ​?

ខ្ញុំបាទ​អាយុ ២៥ ឆ្នាំ​ហើយ ខ្ញុំ​ចង់​អនុវត្ត​ការ​រួមភេទ ជាមួយ​សង្សារ​របស់​ខ្ញុំ តាមរយៈ​ការប្រើ​មាត់ ដូច្នេះ តើ​វា​គ្រោះថ្នាក់​ដែរ​ទេ ដែល​ខ្ញុំ​លិឍ ឬ​លេប​ទឹករំអិល ចេញពី​ទ្វារមាស​របស់​នាង​? ​ការអនុវត្ត​វិធី​រួមភេទ ដោយ​ប្រើ​មាត់​លើ​មនុស្ស​ស្រី អាចជា​រឿង​មួយ​ផ្តល់​ការសប្បាយ និង​ពេញ​ចិត្តខ្លាំង​បំផុត​មួយ​សម្រាប់​នាង ហើយ​មើលទៅ នាង​ក៏​ពេញចិត្ត​ស្តូក​ដែរ​។ ប៉ុន្តែ វា​មិន​មាន​គ្រោះថ្នាក់ ឬ​មាន​ផល​អាក្រក់ ចំពោះ​សុខភាព​ខាង​ប្រុស ដែល​ប្រើ​មាត់​លិឍ ឬ​លេប​ទឹករំអិល ចេញពី​ទ្វារមាស​របស់​នាង​ឡើយ​។ ​ ទឹករំអិល​ដែល​មាន​នៅ​ទ្វារមាស​របស់​នាង នៅ​ពេល​អ្នក​ប្រើ​មាត់​រួមភេទ ជាធម្មតា គឺ​វា​ត្រូវបាន​ផលិត​ចេញពី​ក្រពេញ​មួយ ក្នុង​ទ្វារមាស​របស់​នាង ដើម្បី​ជួយ​ផ្តល់​ភាព​រអិល និង​ងាយស្រួល​សម្រាប់​ការ​ស៊ក​បញ្ចូល​លិង្គ​។ វា​ក៏​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា នាង​កំពុង​តែ​មាន​សម្រើប​ខាង​ផ្លូវភេទ​ដែរ​។ ​ ជាធម្មតា រសជាតិ​របស់​ទឹករំអិល​នេះ គឺ​មាន​លក្ខណៈ​អាល់​កា​ឡាំង​បន្តិច និង​មាន​ក្លិន​តិចតួច ប៉ុន្តែ មិនមែន​ស្អុយ​នោះទេ​។ និយាយ​ឲ្យ​ស្រួល​ស្តាប់ទៅ វា​មាន​សុវត្ថិភាព​ណាស់ ក្នុងការ​លេប​ទឹករំអិល​ចេញពី​ទ្វារមាស​ស្ត្រី ហើយក៏​មិន​បង្ក​ជា​ជំងឺ​អ្វី កើតមាន​ក្នុង​រាងកាយ​ដែរ​។ ​ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​រួមភេទ​តាម​មាត់ មិនមែន​មានន័យថា មាន​សុវត្ថិភាព​នោះទេ ព្រោះ​អ្នក​ទំនងជា​អាច​ឆ្លង ជំងឺ​កាមរោគ​បានដែរ​។ ខណៈពេល​ដែល​ការ​រួមភេទ​តាម​មាត់​លើ​ស្ត្រី អាច​ប្រឈម​នឹង​ការឆ្លង ជំងឺ​កាមរោគ​តិចតួច​នោះ អ្នក​នៅ​តែ​អាច​ឆ្លង​បាន​ដដែល បើសិនជា​ក្នុង​មាត់​មាន​ដំបៅ​។ ដូច្នេះ បើសិន​ជា​អ្នក​ដឹងថា ... Read More »

ទិចនិចដើម្បីពិនិត្យមើល​មិត្ត​ប្រុសរបស់​អ្នក​មាន​ជំងឺ​កាមរោគ​ ឬអត់ មុនពេលអ្នកសម្រេច​ចិត្ត​រួមភេទ​?

អ្នក​ពិតជា​ត្រឹមត្រូវ​ក្នុង​ការគិត​អំពី​រឿងនេះ​។ ការរួម​ភេទ​គឺជា​ការសម្រេចចិត្ត​ដ៏​ធំ ហើយ​ជំងឺ​កាមរោគ និង​ការ​មានកូន​ដែល​មិន​ចង់បាន​អាចធ្វើអោយ​ជីវិត​របស់​អ្នក​ផ្លាស់ប្តូរ​។​ស្រោមអនាម័យ​គឺជា​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ការពារ​ការ​មាន​ផ្ទៃពោះ និង​ជំងឺ​កាមរោគ​, ដូចនេះ​សូម​ប្រាកដថា​ប្រើ​ស្រោមអនាម័យ​គ្រប់​ពេលដែល​អ្នក​រួមភេទ​។ ដូចនឹង​រឿង​ភាគច្រើន​នៅក្នុង​ជីវិត​, ស្រោមអនាម័យ​មិនអាច​ធានាបាន​១០០%​នោះទេ​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​ត្រូវតែ​និយាយ​ជាមួយនឹង​មិត្ត​ប្រុស​របស់​អ្នក​អំពី​ការព្រួយបារម្ភ​របស់​អ្នក​មុននឹង​អ្នក​រួមភេទ​។​​មិត្ត​ប្រុស​របស់​អ្នក​ស្មោះត្រង់​អំពី​ដៃគូរ​រួមភេទ​ពីមុន ហើយ​នេះ​ជា​សញ្ញា​ដែល​គាត់​នឹង​បើក​ចិត្ត​ទូលាយ​ក្នុង​ការនិយាយ​អំពី​ជំងឺ​កាមរោគ​នោះ​។ សាកល្បង​លើកទឹកចិត្ត​អោយ​និយាយ​ពី​បញ្ហា​នោះ​។ អ្នក​អាច​ចាប់ផ្តើម​ដោយ​សួរ​មិត្ត​ប្រុស​របស់​អ្នក​ថា​តើ​គាត់​បារម្ភ​អំពី​ការឆ្លង​ជំងឺ​កាមរោគ និង​ថា​តើ​គាត់​បានធ្វើ​តេស្ត​ឬ​យ៉ាងណា​។​​មនុស្ស​ជាច្រើន​មានការ​សន្ទនា​គ្នា​នេះ​ជាមួយនឹង​ដៃគូរ​របស់​ពួកគេ​។ វា​ជា​រឿង​ធម្មតា​ក្នុងការ​ភ័យ​នៅពេលដែល​អ្នក​និយាយ​ពី​បញ្ហា​នេះ​ជា​លើកដំបូង​។ ប្រសិនបើ​មិត្ត​ប្រុស​របស់​អ្នក​យកចិត្តទុកដាក់​, គាត់​នឹង​ចង់​ជួយ​អ្នក​អោយមាន​អារម្មណ៍ល្អ​ក្នុង​ទំនាក់ទំនង​របស់​អ្នកនេះ​។ មនុស្ស​ភាគច្រើន​លើកទឹកចិត្ត​អោយដៃ​គូរ​ដែល​គោរព​ខ្លួន​គាត់​គ្រប់គ្រាន់​ដើម្បី​ការពារ​សុខភាព​ផ្ទាល់ខ្លួន​ទោះបីជា​វា​ជាការ​សួរ​សំណួរ​ក៏ដោយ​។​មិនមាន​មធ្យោបាយ​អ្វី​ដើម្បី​ប្រាប់​ពួកគេ​អោយមើល​ថា​តើ​មនុស្សម្នា​ក់មាន​ជំងឺ​កាមរោគ​ឬ​យ៉ាងណា​នោះទេ​នៅពេលដែល​មនុស្ស​ដែលមាន​ជំងឺ​កាមរោគ​ជួនកាល​មិនដឹង​អំពី​រឿង​នោះ​ផង​។ ប្រសិនបើ​អ្នក​ចង់​រួមភេទ​មុន​នោះ​, អ្នក និង​មិត្ត​ប្រុស​របស់​អ្នក​អាច​ត្រូវបាន​ធ្វើតេស្ត​ជាមួយគ្នា​។ ឬ​អ្នក​អាច​សុំ​ទៅ​ជាមួយនឹង​មិត្ត​ប្រុស​របស់​អ្នក​ដើម្បី​ជាការ​គាំទ្រ​។​ការធ្វើ​តេស្ត​គឺជា​មាន​ភាពងាយស្រួល និង​មិន​ថ្លៃ​នោះទេ​។ តេស្ត​ចំពោះ​ជំងឺ​កាមរោគ​អាច​ត្រូវបានធ្វើ​ដោយ​ងាយស្រួល​ជាមួយនឹង​ការយក​គម្រូ​នៃ​ទឹកនោម​៕​ប្រភព៖Cen.com.kh Read More »

ប្រុសៗប្រយ័ត្នស្តាយក្រោយ ព្រោះនារីម្នាក់ដឹងថាប្តីមានស្រី នារីមុខមុន ជាំ ខ្មៅម្នាក់នេះ ព្យាបាលមុខ ឡើងស្អាតត្រឹមពេល ៥សប្តាហ៍

ខាងក្រោមនេះជាបទពិសោធន៍របស់នារីម្នាក់ ទាក់ទងនឹងព្យាបាលមុខ មុន ជាំ ខ្មៅ៖ឮគេថាបានប្តីល្អសំណាងតែបើបាន ឪពុកម្តាយក្មេកល្អកាន់តែសំណាងមួយជាតិ ចុះជីវិតខ្ញុំវិញម៉េចក៏ កម្មក្រាស់ម៉េះប្តីស្រឡាញ់រកតែស្រីស្អាត ម៉ែក្មេកចាំតែជាន់ថែមពីលើ។ ខ្ញុំឈ្មោះធីតា ថ្ងៃនេះខ្ញុំសូម លើកយករឿងរ៉ាវជីវិតខ្ញុំនិយាយទៅមានអ្នកខ្លះ ក៏ជឿអ្នកខ្លះក៏ថាខ្ញុំប្រឌិតឡើង តែខ្ញុំចង់បញ្ជាក់ថា វាជាការពិតដែលខ្ញុំធ្លាប់ឆ្លងកាត់។ កាលពីនៅរៀនមហាវិទ្យាល័យរូបសម្រស់ ខ្ញុំអាចចាត់ចូលក្នុង ចំណោមស្រីស្អាតនៅសកលបាន ហើយមានមនុស្សប្រុសជាច្រើនតាមស្រឡាញ់ខ្ញុំ តែចុងក្រោយខ្ញុំក៏ សម្រេចចិត្តរៀបកា រជាមួយបុរសអ្នករកស៊ីម្នាក់ ព្រោះគាត់មិនបានតាមញ៉ែខ្ញុំដូចប្រុសដទៃទេគឺ គាត់ចូលដល់គ្រួសារតែម្តង ហើយគាត់ជាកូនកាត់ចិនទៀតផង។ រៀបការហើយខ្ញុំក៏ឈប់រៀន ព្រោះត្រូវមកជួយមើលមុខរបររកស៊ីគាត់ និងជួយមើលថែម៉ាក់គាត់ផង ព្រោះម៉ាក់គាត់មានកូនតែពីរនាក់ទេ ប្តីខ្ញុំជាកូនបង និងប្អូនស្រីម្នាក់រៀបការហើយ ត្រូវទៅនៅខាងប្តី បាត់ហើយ។ ដំបូងៗគាត់ស្រឡាញ់ខ្ញុំណាស់នាំខ្ញុំទៅដើរលេងនិងញ៉ាំអី ដែលខ្ញុំចូលចិត្តនិយាយទៅគឺ តាមចិត្តខ្ញុំគ្រប់បែបយ៉ាង។រៀបការបាន ១ឆ្នាំខ្ញុំក៏បង្កើតបានកូនស្រីម្នាក់ ចាប់តាំងពីកើតនាងមក ខ្ញុំត្រូវមានតួនាទីច្រើនជាងមុន ទៀតត្រូវមើលការក្នុងហាងផងម្តាយក្មេក និងកូនទៀត។ គ្រួសារគេខ្សែចិនអញ្ចឹងហើយគេសន្សំ សំចៃលុយខ្លាំងណាស់ មិនហ៊ានជួលអ្នកបំរើទេគ្រប់យ៉ាង គឺប្រើកូនប្រសារស្រីដូចខ្ញុំហ្និងឯង។ ដល់ហត់ខ្លាំងពេកទៅខ្ញុំគ្មានពេលមើលថែខ្លួនឯងដូចមុនទេ។ រំលងទៅប្រហែលជា ៥ឆ្នាំប្តីខ្ញុំក៏ចាប់ ផ្តើមប្រែចិត្តមិនសូវមកញ៉ាំបាយផ្ទះ យប់ខ្លះទៅខារ៉ាអូខេជាមួយពួកម៉ាកដល់ភ្លឺបានមកផ្ទះក៏មាន ពួកយើងឈ្លោះគ្នាសឹងរាល់ថ្ងៃ។ រហូតដល់ថ្ងៃមួយពេលប្អូនថ្លៃមកលេងផ្ទះ ខ្ញុំបានលួចស្តាប់ឮនាង និងម្តាយក្មេកខ្ញុំនិយាយគ្នា។ នាងប្រាប់គាត់ថាប្តីខ្ញុំមានស្រីនៅក្រៅផ្ទះ ហើយទិញផ្ទះឲ្យនាងនោះ ទៀតផង។ ឮហើយខ្ញុំសឹងតែដួលទាំងឈរ ហើយកាន់តែឈឺចាប់ជាងនេះទៀត គឺនៅពេលលឺ ... Read More »

មូលហេតុ​ដែល​បុរសៗ​ត្រូវ​បញ្ចេញ​ទឹកកាម​យ៉ាងតិច ២១ ដង​ក្នុង​ខែធ្នូ​នេះ​! នេះ​ជា​អំណះអំណាង​របស់​អ្នកវិទ្យាសាស្ត្រ​

ការសិក្សា​មួយ​ពី​ផ្នែក​សុខាភិបាល​សាធារណៈ​របស់​សាកលវិទ្យាល័យ​បូ​ស្តុ​ន​បាន​រកឃើញថា គន្លឹះ​ដើម្បី​ក្រពេញ​ប្រូ​ស្តា​ត​មាន​សុខ​ភាពល្អ​គឺ​ស្ថិតក្នុង​ដៃ​របស់​បុរសៗ​ហើយ​។ នោះ​គឺ​ត្រូវ​បញ្ចេញ​ទឹកកាម​ឱ្យបាន​ញឹកញាប់​ដើម្បី​បន្ថយ​ឱកាស​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ ​ការសិក្សា​នេះ​បាន​ស្រាវជ្រាវ​មើលថា​តើ​ការបញ្ចេញ​ទឹកកាម​ញឹកញាប់​មាន​ផលប៉ះពាល់​អ្វីខ្លះ​លើ​ហានិភ័យ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ក្នុងអំឡុងពេល ១៨ ឆ្នាំ​មកនេះ​។​ការសិក្សា​រកឃើញថា បុរស​អាយុ ២០ ទៅ ២៩ ឆ្នាំ ដែល​បញ្ចេញ​ទឹកកាម ២១ ដង ឬ​ច្រើនជាង​នេះ​ក្នុង​មួយខែ​គឺ​ថយចុះ​ឱកាស​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ១៩ ភាគរយ​ទាប​ជាង​អ្នក​ដែល​បញ្ចេញ​ទឹកកាម ៤ ទៅ ៧ ដង​ក្នុង​មួយខែ​។ ​ហើយ​មិនមែន​តែ​បុរស​ក្មេងៗ​ទេ​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​ការបញ្ចេញ​ទឹកកាម សូម្បី​បុរស​អាយុ ៤០ ទៅ ៤៩ ឆ្នាំ ដែល​បញ្ចេញ​ទឹកកាម ២១ ដង​ក្នុង​មួយខែ​ក៏​បន្ថយ​ហានិភ័យ​ក្នុង​ការវិវត្ត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន ២២ ភាគរយ​ដែរ​៕ ប្រភព៖បរទេស Read More »

កណ្តុមឆែប ទៅរួចដែរ! លក់មិនសូវដាច់​ យក​រូប​តួ​សិច​ស្រី​លេខ​១ជប៉ុន​ ដាក់​លើ​កាត​ លក់​ភ្លាម ​អស់​ភ្លាម!

កាតសម្រាប់ប្រើប្រាស់រថភ្លើងក្រោមដី ដែលមានភ្ជាប់ជាមួយ រូបតារាសិចស្រីដ៏ល្បី ប្រមាណរាប់មឺុនកាត ត្រូវបានលក់ដាច់អស់គ្មានសល់ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលដាក់លក់ដោយក្រុមហ៊ុន ដែលមានមូលដ្ឋាននៅតៃវ៉ាន់មួយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ គេហទំព័រព័ត៌មាន Focus Taiwan។ កាត EasyCard (កាតសម្រាប់ប្រើប្រាស់ផ្លូវរថភ្លើងក្រោមដី) ដែលមានចំនួនប្រមាណ១៥០០០កាតនេះ ត្រូវបានគ្របពីលើជិតឈឹង ដោយរូបភាពរបស់អ្នកនាង Yui Hatano ជាពិសេសកាតនេះមានតម្លៃដល់ទៅ៥០០ដុល្លារ ហើយវាត្រូវបានលក់អស់ក្នុងរយៈពេល ត្រឹមតែបួនម៉ោងប៉ុណ្ណោះ។ កាតដ៏ពិសេសនេះ ត្រូវបានបែងចែកជាពីរប្រភេទ គឺមួយមានរូបអ្នកនាង Hatano ពាក់រ៉ូបពណ៌ខ្មៅ ដែលគេឲ្យឈ្មោះថា “Demons” និងមួយទៀតមានឈ្មោះថា “Angels” ដោយនាងបានពាក់រ៉ូបពណ៌ស ហើយប្រាក់មួយផ្នែក ដែលបានមកពីការលក់កាត នឹងត្រូវបរិច្ចាគទៅឲ្យអង្គការសប្បុរសធម៌៕ Read More »

​អាហារ​ដែល​បំផ្លាញ​ចំណង់​ផ្លូវភេទ​អ្នក​ដោយ​មិន​ដឹង​ខ្លួន​

ការ​ណាត់​ជួប​គ្នា​រវាង​មនុស្ស​ប្រុស និង​ស្រី​គឺជា​រឿង​មួយ​សប្តាហ៍ ហើយ​វា​ក៏​ជា​ហេតុផល​ដ៏​ល្អ​មួយ ដែល​ពួកគេ​ទាំង​ពីរ​នាក់​អាច​ចំណាយ​ពេលវេលា​នៅ​ជាមួយគ្នា​ក្នុង​ការ​ញ៉ាំ​អាហារ​ពេល​យប់ ឬ​មើល​កុន​។ ប៉ុន្តែ​ដល់​ពេល​យើង​និយាយ​ដល់ ចំណង់​ផ្លូវភេទ​វិញ វា​អាច​មាន​អាហារ​ខ្លះ​ធ្វើ​ឲ្យ​អ្នកលែង​ចាប់អារម្មណ៍​រឿង​លើ​គ្រែ​តែម្តង​។ ​ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​អាច​បំផ្លាញ​ចំណង់​ផ្លូវភេទ​អ្នក​បាន ហើយ​ក៏​គួរតែ​ចៀសវាង​ផង​ដែរ​បើសិនជា​ចង់​ឲ្យ​ការងា​រលើ​គ្រែ​កាន់តែ​មាន​ឥទ្ធិពល​៖ប្រភេទ​សណ្តែក​សៀង និង​ទឹក​សណ្តែកសៀង​​ពពួក​អាហារ​មាន​ជាតិ​សូកូឡា​​ត្រី​សមុទ្រ​អាហារ​ចៀន ឬ​មាន​ខ្លាញ់​ច្រើនៗ​​ពោត​លី​ញ​ដែល​ធ្វើ​ចេញពី​ម៉ៃក្រូ​វ៉េវ​៕​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​​ប្រភព​៖ thebesthealthyhabits Read More »