មែនក៏អី៖ អ្នកជំនាញ​ប្រាប់​ហេតុផល​ឲ្យ​ស្រី្ត​គួរ​ប​ញ្ឃ​ប់​ការពាក់​អាវទ្រនាប់​

loading...

សុខភាព : បច្ចុប្បន្នមនុស្សស្រីសឹងតែទាំងអស់កំពុងពាក់អាវទ្រនាប់ ព្រោះការពាក់អាវទ្រនាប់ អាចរក្សាសុដន់ឲ្យនៅមួយកន្លែង ជាពិសេសក្នុងករណីសុដន់ដែលធំ។ តែអ្នកវិទ្យាសាស្ត្របានរកឃើញថា វាមានផលអវិជ្ជមានច្រើនជាងវិជ្ជមាន។

លោកសាស្ត្រាចារ្យ Jean Dennis Rouillion ជាអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Franche-Comete បានសិក្សាលើផលវិជ្ជមាន និងអវិជ្ជមាននៃអាវទ្រនាប់ទៅលើនារីចំនួន៣៣០នាក់។ អាយុស្ត្រីដែលចូលរួមចាប់ពី១៨-៣៥ឆ្នាំ ហើយពួកគេបានពាក់អាវទ្រនាប់តាំងពីក្មេង។ ការរកឃើញធ្វើឲ្យមានការភ្ញាក់ផ្អើល។ អាវទ្រនាប់ត្រូវបានគេរកឃើញថា មិនមានតួនាទីក្នុងការការពារការយារធ្លាក់សុដន់ និង ជួយទ្រដើមទ្រូងឡើយ។

loading...

ជាក់ស្តែងឥទ្ធិពលរបស់វាគឺផ្ទុយស្រឡះ វាត្រូវបានរកឃើញថា ទម្លាប់នៃការពាក់អាវទ្រនាប់នាំឲ្យយារសុដន់ទៅវិញ។ មិនតែប៉ុណ្ណោះ ក្បាលដោះស្រី្តដែលបញ្ឈប់ការពាក់អាវទ្រនាប់កំឡុងពេលស្រាវជ្រាវបានលើកឡើង៧មីលីម៉ែត្រនៅពេលបញ្ចប់ការស្រាវជ្រាវ។

លោកសាស្ត្រាចារ្យរូបនេះ បានអះអាងថា អាវទ្រនាប់បង្អាក់ចលនារត់របស់ឈាម ហេតុនេះហើយស្ត្រីដែលមិនពាក់វាចំនួនកូលេជេនកើនឡើង ដែលជួយបន្តឹងឲ្យស្បែកតឹងណែនល្អ។ ទោះបីជាមាននារីជាច្រើនដែលពាក់អាវទ្រនាប់ដោយអះអាងថា វាជួយសម្រស់ ប៉ុន្តែជាក់ស្តែងការមិនពាក់វានឹងជួយសុដន់ឲ្យមានលក្ខណៈល្អទៅវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

*