ការរួមភេទជាលើកដំបូងពិតជាឈឺចាប់មែនអត់សម្រាប់ស្រីៗ? អានឲ្យចប់ពិតជាដឹងច្បាស់ហើយ

loading...

ការរួមភេទគឺជាសេចក្ដីសុខរបស់ មនុស្សីពីរនាក់ គឺបុរស និង​ស្ត្រី ។ ប្រសិនបើស្ត្រីដែលពុំសូវមាន ការយល់ដឹងអំពីវា វាពិតជាពិបាកបន្តិចក្នុងការរួមភេទជាលើកដំបូង ដែលចេះតែបង្កើត ចម្ងល់ថា តើវាពិតជាឈឺខ្លាំងមែនទេ? ចម្ងល់ទាំងអស់នេះវាតែងតែកើតឡើងចំពោះស្រីក្រ មុំព្រហ្មចារី ។

ការឈឺចាប់វាតែងតែកើតមានឡើងថា តិចឬច្រើនតែប៉ុននឹងទេ។ ជាពិសេសសម្រាប់គូស្វាមីដែលទើបរៀបការរួច គឺសំដៅទៅលើបុរស បើកាលណានាងជាភរិយាប្រាប់ថាឈឺ អ្នកត្រូវផ្អាកការរួមភេទត្រឹមនោះសិនចុះ ស្អែកសឹមព្យាយាម​សារជាថ្មី​ទៀត

មិនត្រូវបញ្ចេញតណ្ហាដ៏កំរោលទៅលើភរិយាជាទីស្រលាញ់របស់អ្នកឡើយ ព្រោះបើកាលណានាងភ័យ ញញើត ខ្លាចរអា ដោយសារឈឺពេក ក្នុងគ្រាដំបូងនោះ អាច​បណ្តាលឱ្យមានរបួសក្នុងផ្លូវចិត្ត របស់នាងគ្រប់ពេល។ រីឯស្ត្រី ការរួមភេទសម្ព័ន្ធនាគ្រាដំបូង វារមែងបណ្តាលឱ្យឈឺ។

ចំពោះមូលហេតុ ក៏ព្រោះតែអវយវៈភេទ របស់ស្រីក្រមុំព្រហ្មចារី នៅថ្មីថ្មោង មិនធ្លាប់ត្រូវបានរីករួមអ្វីសោះ ហើយនៅពេលបុរសប្រើកម្លាំងខ្លាំងពេក អាចបណ្តាលឱ្យដាច់រហែកទ្វារមាស។ ជាពិសេស បើអវយវៈ ភេទរបស់បុរសកាន់តែធំទៀតនោះ អាចធ្វើឱ្យស្ត្រីខ្លះដាច់រហែក ទ្វារមាសខ្លាំងបាន បើបុរសប្រឹងស៊កបញ្ចូលទាំងបង្ខំ។

ចំពោះស្ត្រីដែលមានអាយុច្រើន ឬស្ត្រីឈានចូលដល់វ័យអស់រដូវ ខ្វះអ័រម៉ូនអេស្ត្រូចេន ធ្វើឱ្យទ្វារមាស មានសភាពស្ងួត ស្តើង។ រីឯភាពយឺតយាររបស់ជញ្ជាំង ទ្វារមាស ត្រូវបានខូច បើធ្វើការរួមភេទ វានឹងបណ្តាលឱ្យឈឺចាប់។ ហេតុដូច្នេះហើយ ទើបវាជាមូលហេតុដែល នាំឱ្យស្ត្រីជាច្រើននាក់ ជិនណាយក្នុងការរួមភេទ។

loading...

បើស្វាមី ភរិយា ដែលពុំយល់អំពីធម្មជាតិរបស់មនុស្សក្នុងវ័យនេះ អាចនាំឱ្យមានភាពរកាំរកូស ឈ្លោះទាស់ទែងពាក់ព័ន្ធនឹងរឿងលើគ្រែ រហូតបណ្តាលឱ្យបែកបាក់គ្នា ក៏សឹងមាន។ ចូរស្វែងយល់ឱ្យស៊ីជម្រៅទៅក្នុងទ្វារមាសរបស់ស្ត្រី។ មូលហេតុដែលនាំឱ្យស្ត្រីឈឺចាប់ គឺការរួមភេទ ដែលប្រព្រឹត្តទៅដោយមិនមានទឹករំអិលចេញមកផ្សើម ក្នុងទ្វារមាស។ ចំពោះបុរស ក៏អាចឈឺដូចស្ត្រីដែរ ប៉ុន្តែ មានតិចនាក់ណាស់ គឺឈឺដោយសារក្នុងទ្វារមាសរបស់ស្ត្រី មានសភាពស្ងួត គ្មានទឹករំអិល ពេលមានការកកិតចុះឡើងៗ ក៏​បណ្តាល​​​ឱ្យឈឺតែម្តង ឬបើមិនអ៊ីចឹងទេ អាចប៉ះនឹងកង ដែលស្ត្រីដាក់ ដើម្បីពន្យារកំណើត ក៏ជាមូលហេតុមួយ នាំឱ្យបុរសឈឺផងដែរ។ ជាពិសេស នៅពេលកងនោះ របូតជ្រុះ ឬចុងនៃកងលៀនចេញមកមាត់ស្បូន លុះពេល រួមភេទ ស៊កបញ្ចូលទៅ ប៉ះនឹងដងរបស់កងនោះ ក៏ បណ្តាលឱ្យឈឺ។ បុរសខ្លះទៀត អាចឈឺពងស្វាស ខណៈ ពេលកំពុងបញ្ចោញទឹកកាម ឬឈឺនៅត្រង់បរិវេណក្រពេញ- ប្រូស្តាត ក៏មាន ឬស្បែកដែលរុំស្រោបក្បាលអង្គជាត មិនបើក ក៏អាចជាមូលហេតុនាំឱ្យបុរសឈឺចាប់ នៅ​ពេល​រួម​ភេទ​៕





Leave a Reply

Your email address will not be published. Required fields are marked *

*