មានប្រយោជន័ណាស់៖ មិត្តនារីៗទាំងអស់ត្រូវតែអាន ជៀសវាងការចាញ់បោកមិត្ត​ប្រុស​​​ បង្ហោះ​​វីដេអូ​រួម​រ័ក​គំរាម​​​ទារ​ប្រាក់

loading...

និស្សិតស្រីម្នាក់សេពគប់ជាមួយមិត្តប្រុសស៊ីជម្រៅរហូតដល់ប្រគល់ខ្លួនប្រាណរួមរ័កមេត្រីសប្បាយក្នុងភ្លើងស្នេហ៍ ប៉ុន្តែក្លាយជាទុក្ខឥតល្ហៃ ដោយសារប្រុសស្នេហ៍យករូបវីដេអូសិច (ពួកគេរួមរ័ក) ទៅបង្ហោះហ្វេសប៊ុក ឱ្យលេចធ្លាយខ្ចរខ្ចាយ រួចហើយគំរាមទារប្រាក់។ប្រភពព័ត៌មានពីគេហទំព័រវៀតណាម បានចុះផ្សាយពីករណីនេះថា មហាជនកំពុងសង្ស័យរឿងគំរាមយកប្រាក់៣លានកន្លះដុង (ប្រាក់ដុងវៀតណាមស្មើប្រហែល១៦៥ដុល្លារអាមេរិក) ពីនារីម្នាក់ជានិស្សិតហិរញ្ញវត្ថុនៃបណ្ឌិតសភាវៀតណាមនោះ ជាមិត្តប្រុសរបស់នាង ព្រោះមានតែមិត្តប្រុសរបស់នាងនោះទេ ដែលដឹងពីផ្ទៃក្នុងរបស់នាងច្បាស់ ដឹងពីចំណុចខ្សោយរបស់នាង ដោយសារតែគេបានរួមរ័កជាមួយនាង ។ប្រភពព័ត៌មានបន្តថា នាងមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយបុរសម្នាក់នោះដែលមានអាយុប្អូននាង៣ឆ្នាំ ហើយឈានដល់ការរួមភេទចំនួន២ដង។

loading...

ក្រោយមកមិនដឹងហេតុអ្វីស្រាប់តែគេឃើញវីដេអូសិចរបស់នាង និងមិត្តប្រុសម្នាក់នោះ ត្រូវបានបង្ហោះនៅលើទំព័រ Facebook ដោយគំរាមថា នាងត្រូវតែប្រគល់ប្រាក់ឱ្យគេចំនួន៣លានកន្លះដុង ទើបគេដករូបវីដេអូសិចនោះចេញ… រឿងនេះបង្កឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅប្រទេសវៀតណាម ។ ទោះជាយ៉ាងណា ប៉ុន្មានថ្ងៃក្រោយមកក៏ត្រូវគេលុបចោលវិញភ្លាមៗដែរ ហើយក៏បង្កើតឱ្យមានការសង្ស័យថា នាងកំពុងត្រូវបានមិត្តប្រុសនាងគំរាមយកលុយ ដោយយករូបវីដេអូសិចធ្វើជាចំណាប់ខ្មាំង ។ ចំពោះរឿងនេះយើងសូមមិនបង្ហាញអត្តសញ្ញាណនារីរងគ្រោះនោះទេ ដោយរក្សាកិត្តិយសជូននាង…។

ពាក់ព័ន្ធរឿងនេះមិត្តភក្តិរបស់នាងបានជជីកសួរដេញដោលយ៉ាងខ្លាំង ប៉ុន្តែត្រូវបាននាងបដិសេធការបកស្រាយជុំវិញបញ្ហាខាងលើ។នេះជាមេរៀនមួយ ដោយសារបច្ចុប្បន្ននៅប្រទេសកម្ពុជា យើងក៏កំពុងកើតមានព្រោងព្រាតផងដែរ នូវរូបភាពអាសអាភាស និងវីដេអូស្រដៀងគ្នានេះ ហើយការសេពគប់គ្នារបស់យុវវ័យក៏កំពុងពពាក់ពពូនផងដែរ ។ ហេតុដូច្នេះ សូមមេត្តាប្រុងប្រយ័ត្នដើម្បីកេរ្តិ៍ឈ្មោះបុគ្គល និងប្រពៃណីជាតិ ៕

Leave a Reply

Your email address will not be published. Required fields are marked *

*