វិធី​ចាក់​ទឹ​កក្រៅ​ពាង​ដែល​អ្នក​ពុំ​គួរ​មើល​ស្រាល

loading...

យុទ្ធ​វិធី​​ចាក់​ទឹក​ក្រៅពាង ឬ​បាញ់​បញ្ចេញ​ទឹក​កាម​ក្រៅ​ទ្វារ​មាស ដែល​មនុស្ស​មួយ​ចំនួន​មិន​ចាត់​ទុក​វាជា​វិធី​ពន្យា​រកំណើត​ «​ពិត​ប្រាកដ​» ឡើយ​ ទោះ​បីជា​គូស្នេហ៍​ ៦០ ភាគរយ​បាន​ធ្វើ​វិធី​នេះ​យ៉ាង​ហោច​ណាស់​ម្ដង​អំឡុង​​ពេល​រួម​រ័ក​។ ​ការ​ចាក់​ទឹក​ក្រៅ​ពាង​ត្រូវបាន​អ្នក​ស្រាវជ្រាវ​​ចាត់​ទុក​​ជា​វិធី «​គ្រាន់​បើ​ជាង​អត់​ការពារ​សោះ» តែ​យើង​ក៏​គួរ​ស្វែង​យល់ពីវា​ដែរ​។

វិធី​បង្កា​របែប​ដោះទាល់​
ចំណោម​គូ​ស្នេហ៍ ១០០ គូ​ ដែល​ប្រកាន់​ខ្ជាប់​វិធី​ចាក់​ទឹក​ក្រៅ​ពាងបាន​​​រាល់​​ពេល​​រួម​ភេទ មាន​ប្រមាណ​ ៤ គូ​ នឹង​ចាប់​ផ្ដើម​​មាន​​គភ៌​ក្នុង​រយៈ​ពេល​មួយ​​ឆ្នាំ​។ នោះ​​ជា​មូលហេតុ​ដែល​ចំណោម​​​គូ​ស្នេហ៍ ១០០​គូ ​​ប្រើ​វិធី​ចាក់​ទឹក​​​ក្រៅ​ពាង​ មាន​២២​គូ​នឹង​មាន​ផ្ទៃ​ពោះ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​។ វា​មិន​មែន​មាន​ន័យ​ថា ការ​ចាក់ទឹក​ក្រៅពាង​គ្មាន​​ប្រសិទ្ធភាព​នោះទេ​ វា​គ្រាន់តែ​ភាគី​ខាង​ប្រុស​ដក​មិន​ទាន់​រៀង​រាល់​ពេល​រួម​ភេទ​ម្ដង​ៗ​។

ទឹក​រំអិល​អាច​គ្មាន​សុវតិ្ថភាព​
ដំបូន្មាន​ដ៏​ពេញ​និយម​បាន​បង្ហាញ​ថា មេជីវិត​នៅ​ក្នុង​ទឹក​រំអិល​អាច​បណ្ដាល​មក​ពី​ការ​បាញ់​បញ្ចេញ​ទឹក​កាម​​ពេល​កន្លង​ និង​អាច​ត្រូវ​បាន​បង្ហូរ​ចេញ​​នៅពេល​នោម​ តែ​បុរស​ខ្លះ​ដែល​នោម​​ក្រោយ​បាញ់​បញ្ចេញ​ទឹក​កាម​ចុង​​ក្រោយ​ក៏​មាន​​នៅ​បន្សល់​មេ​ជីវិត​មក​តាម​ទឹក​រំអិល​ទៀត​។ សំខាន់​គឺថា ការ​សិក្សា​នេះ​មិន​អាច​បញ្ជាក់​ថា ទឹក​រំអិល​អាច​បង្ក​ឲ្យ​មាន​ផ្ទៃពោះ​ឡើយ តែ​វា​ក៏​អាច​ដែរ​។ នេះ​អាច​​ជា​មូលហេតុ​ដែល​សូម្បី​តែ​វិធី​ចាក់​ទឹក​ក្រៅ​ពាង​នៅ​តែ​អាច​ធ្វើ​ឲ្យ​ភាគី​ស្ដ្រី​មាន​ផ្ទៃ​ពោះ​​។

loading...

យ៉ាង​ហោច​ណាស់​មាន​ចំណុច​ល្អ
ការ​បាញ់​បញ្ចេញ​ទឹក​កាម​ក្រៅ​យោនី​អាច​មិន​មែន​វិធី​ដ៏​ប្រសើរ​ តែ​នោះ​មិន​មាន​ន័យ​ថា វា​ឥត​ប្រយោជន៍​សោះ​ឡើយ​​។ គ្មាន​ផល​ប៉ះពាល់​ពី​អ័រម៉ូន​ពន្យារ​កំណើត​ គ្មាន​ការ​ចំណាយ​​ប្រាក់ គ្មាន​ការ​រៀបចំ​ទុក​ជា​មុន គ្មាន​វេជ្ជបញ្ជា និង​មិន​ចាំ​ទៅកាន់​គ្លីនិក​។ រីឯ​ស្ដ្រី​ដែល​ជួប​បញ្ហា​ជំងឺ​ឆ្លង​តាម​ប្រដាប់​​ភេទ ដូច​ជា ការ​រលាក​ប្រដាប់​ភេទ​ វិធី​ចាក់​ទឹក​ក្រៅ​ពាង​ក៏​ជួយ​ទប់​ទល់​នឹង​ជំងឺ​ឆ្លង​ខ្លះៗ​ផង​ដែរ​។

វិធី​សាមញ្ញ តែ​មិន​ងាយ​ស្រួល
វា​ត្រូវ​ការ​ភាព​ប៉ិន​ប្រសប់ រៀន​ស្វែង​យល់​ពី​ខ្លួន​ឯង ​ទំនាក់​ទំនង​លើ​គ្រែ​ និង​ការ​ហ្វឹក​ហាត់​ចាក់​ទឹក​ក្រៅ​ពាង​ ពេល​ពាក់​ស្រោម​​អនាម័យ​ដែរ​ឬ​ទេ? ចូរ​ដាក់​ថ្នាំ​បង្អាក់​ការ​បង្ក​កំណើត​ក្បែរ​ខ្លួន​ ក្នុង​ករណី​ភ្លាត់​ស្នៀត​។ ដឹង​ច្បាស់​ពី​វដ្ត​រដូវ និង​ចូរ​ប្រើ​ស្រោម​អនាម័យ​បន្ថែម​ពី​វិធី​ចាក់​ទឹក​ក្រៅ​ពាង​អំឡុង​ពេល​ស្ដ្រី​បញ្ចេញ​មេ​ជីវិត​ញី​។

អារម្មណ៍​ពេល​ចាក់​ទឹក​ក្រៅ​ពាង
វិធី​​ចាក់​ទឹក​ក្រៅ​ពាង​អាច​​បន្ថយ​អារម្មណ៍​ត្រេក​ត្រអាល​ដោយ​សារ​តែ​គូស្នេហ៍​ត្រូវ​គិត​ជាប់​ជានិច្ច​អំពី​ភាព​ចាំបាច់​នៃ​ការ​ដក​មក​បាញ់​ខាង​ក្រៅ​។ ភាគី​ខាង​ស្រី​អាច​មាន​អារម្មណ៍​ខឹង ឬ​មិន​ពេញ​ចិត្ដ​ ខណៈ​ខាង​ប្រុស​ក៏​អាច​មាន​អារម្មណ៍​ស្រងាក​ចិត្ដ​ខ្លួន​ដែរ​​។

យ៉ាង​ណា​ វិធី​នេះ​សម្រាប់​តែ​គូ​ស្នេហ៍​ដែល​មិន​សូវ​ខ្វល់​អំពី​បញ្ហា​មាន​ផ្ទៃ​ពោះ​ឥត​គ្រោង​ទុក​ប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

*