មន្ត្រី​យោធា​ម្នាក់​ខឹង​គេ​ផឹកស៊ី​ក្បែរ​ផ្ទះ​ឡូឡា​រហូត​ម៉ោង​ព​២​យប់​រំខាន​ការ​ដេក​ពួន​ទាញ​កាំភ្លើង​អាកា​បាញ់រះស្លាប់​ម្នាក់របួសធ្ងន់​ម្នាក់​

loading...

ខេត្តកំពង់ឆ្នាំង​៖ យុវជន​ម្នា​ក់បាន​ធ្លាយ​ពោះវៀន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ស្ត្រី​ម្នាក់​របួសធ្ងន់ ដោយសារ ត្រូវ​មន្ត្រី​យោធា​ម្នាក់​នៅក្នុង​អង្គភាព​កងពល​លេខ​១ បាញ់រះ​កាំភ្លើង​អាការ​៤៧ ជាច្រើន​គ្រាប់ ។ ករណីនេះ​បានកើត​ឡើង នៅវេលា​ម៉ោង ២​និង​២៨​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០១៧ នៅ​ភូមិ​ស្ពាន​ពោធិ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខណៈដែល​ជនរងគ្រោះ និង​ជនបង្ក​មានទំនាស់​ពាក្យសំដី​គ្នា​រឿង​ផឹកស៊ី​ឡូឡា​ដល់​រំលង​អា​ធ្រា​ត្រដេ​កពួន​មិនបាន ។

លោក ដួង ហុង អធិការនគរបាល​ស្រុក​សាមគ្គី​មានជ័យ​បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ មាន​យុវជន មួយក្រុម មានឈ្មោះ សោម វណ្ណា​, សោម វាសនា​, ឌុយ ឌី​ណា ,​ស៊ុយ ច​ន្នី បាននាំគ្នា​ផឹកស៊ី​នៅផ្ទះ​ឈ្មោះ ប្រាក់ នឿន មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ ។ ការផឹកស៊ី​នេះ​មាន​តាំងពី​ក្បាលល្ងាច រហូតដល់​រំលង អា​ធ្រា​ត្រ​ឈានចូល​ម៉ោងជាង​២​យប់​។ ក្នុងពេលនោះ មាន​មន្ត្រី​យោធា​ម្នាក់ នៅ​កងពល​លេខ​១​ឈ្មោះ ធា ដែល​នៅផ្ទះ​ជាប់​កន្លែង​ស៊ីផឹក​បាន​ស្រែក​ប្រាប់ថា​៖ ថ្លង់​ណាស់ ផឹកស៊ី​ឡូឡា​ដល់​ណា​ទៀត ចំណែក​ក្រុមយុវជន​អ្នក​ផឹក​បាន​ឆ្លើយតប​វិញ​ថា​៖ ពួក​ខ្ញុំ​មិនបាន​ស្រែក​ឡូឡា​ទេ ពួក​ខ្ញុំ​ផឹកស៊ី​តែ​ផ្ទះ​ខ្ញុំ​ទេតើ ហើយក៍​កើតការ​តមាត់​គ្នា​ទៅ វិញ​ទៅមក​។

loading...

​បន្ទាប់មក​ស្រាប់តែ​មន្ត្រី​យោធា​នោះ​ឈ្មោះ ហែម សុធា បាន​យក​កាំភ្លើង​អាការ​ឈរ​បាញ់រះ​ពីមុខ​ផ្ទះ​សំដៅទៅ​កន្លែង​ផឹកស៊ី បណ្តាល​ឲ្យ​ត្រូវ​ឈ្មោះ សោម វាសនា អាយុ​១៨​ឆ្នាំ ១​គ្រាប់ ធ្លាយ​ពោះវៀន​ស្លាប់​ក្នុងពេល​ដឹក​ទៅ​សង្គ្រោះ ចំណែក​ស្ត្រី​ឈ្មោះ តុល យាន ត្រូវ​ចំនួន​២​គ្រាប់​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រះ​កេ​ត​មាលា​ក្រុងភ្នំពេញ​។ ចំណែក​ជនដៃដល់​ជាម​ន្ត្រី​យោធា​បាន​ភៀសខ្លួន​បាត់ ។

នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០១៧ សមត្ថកិច្ច​នគរបាល​ខេត្ត​និង​ស្រុក ដឹកនាំ​ដោយ​លោក ប៉ុល វុទ្ធី ស្នងការរង​នគរបាល​ខេត្ត ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ រកឃើញ​នៅមុខ​ផ្ទះ​ជនដៃដល់ ឃើញ​មាន​សំបក​គ្រាប់​អាកា​៤៧ ចំនួន​៤​គ្រាប់ និង​នៅផ្ទះ​ជនរងគ្រោះ​ឃើញ​មាន​ក្បាល​គ្រាប់​១​គ្រាប់ ។ ដោយឡែក​សព​ជនរងគ្រោះ សមត្ថកិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ករណីនេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់​បន្ត​ការ​តាមផ្លូវ​ច្បាប់ ៕ (​ កង្រី

ប្រភព​http://mlobkhmer-news.com/6131

Leave a Reply

Your email address will not be published. Required fields are marked *

*