រន្ធត់ណាស់ !!! រថយន្តក្រុង​ដឹក​អ្នកដំណើរ​រេ​ចង្កូតទៅ​ពន្លះ​គល់​អំពិល​បារាំង​ក​ញ្ត្រឹ​ប​មុខ​អស់សង្ស័យ​អ្នកដេកលក់មួយភាំង

loading...

ខេត្តបាត់ដំបង ៖ សង្ស័យ​ដេកលក់១ភាំង រេចង្កូត​ទៅ​ដាក់​គល់​អំពិល​បារាំង នៅ​ខាងឆ្វេង​ដៃ លាន់​ដូច​រន្ទះ បង្ករ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង ១០.៤០នាទី​ព្រឹក ថ្ងែ​ទី១០ ឧសភា ២០១៧ នៅ​ចំណុច​ខាងលិច​សាលារៀន​បឋមសិក្សា​សាលា​បាឡាត់ ស្ថិតនៅ​ក្រុម៣ ភូមិ​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ។

លោក​វរសេនីយ៍ត្រី ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា រថយន្ត​មួយគ្រឿង គឺជា​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន រិ​ទ្ធ​មុន្នី បាន​បើកបរ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ទំនង​ក្នុង​សភាព​ងងុយដេក ទើប​បណ្តាល​ឲ្យ​រ៉េ​ចង្កូត ទៅបុក​ដើមឈើ​អំពិល​បារាំង នឹង​បុក​ម៉ូតូ​ចំនួន២គ្រឿង ដែល​អ្នកដំណើរ​បាន​ចត​ទុកចោល​នៅ​ទីនោះ ។

លោក​បាន​បន្តថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ មាន​ជនរងគ្រោះ​មានតែ​ត្រឹមតែ៣នាក់ ព្រមទាំង​អ្នកបើកបរ​រថយន្ត ត្រូវ​បាក់ជើង​ខាងឆ្វេង ។ បើតាម​ប្រភពពី​អ្នកធ្វើដំណើរ ក្នុង​រថយន្ត​នោះ​ឲ្យ​ដឹងថា មុនពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ក្រុង​នោះ​សង្ស័យថា ងងុយដេក​ទើប​ប្តូរ​ឲ្យ​ទៅ​តៃកុង​អែប​បើកបរ​ម្តងវិញ ក្នុង​គោលបំណង​បង្ហា​ត​បង្រៀន ជាបណ្តើរៗ ក្នុង​កិច្ចការងារ​ផង​បន្ទាប់​កើតហេតុ​ភ្លាម តៃកុង​រូបនោះ​ត្រូវបាន​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ ផងដែរ ។

loading...

រីឯ​អ្នករងរបួស​ទាំងនោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​ជីវិត នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​រថយន្ត​រងគ្រោះថ្នាក់​ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក របស់​អធិការដ្ឋាន នគរបាល​ក្រុង នាំយកទៅ​រក្សាទុក ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ៕ ដោយ-ឥ​ទ្ទិ​ពល

ប្រភព​​ VD7NEWS.COM

Leave a Reply

Your email address will not be published. Required fields are marked *

*