ស្ថានទូតបារាំងប្រចាំកម្ពុជា ស្នើឲ្យស្វែងរកអ្នកទទួលខុសត្រូវ លើការសម្លាប់ទាហានមួកខៀវកម្ពុជា៤រូប នៅអាហ្វ្រិកកណ្តាល ដើម្បីយកមកកាត់ទោស តាមច្បាប់

loading...

(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជា បានចូលរួមសម្តែងមរណទុក្ខ ចំពោះក្រុមគ្រួសារសព និងរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីមានការ វាយប្រហារកាលពីថ្ងៃទី៨ ខែឧសភា នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល បណ្តាលឲ្យទាហានមួកខៀវកម្ពុជា៤នាក់ បាត់បង់ជីវិត។ នេះបើយោងតាម Facebook ផ្លូវការរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានផ្សាយឲ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ។

ជាមួយគ្នានោះ ស្ថានទូតបារាំងប្រចាំកម្ពុជា បានស្នើឲ្យស្វែងរកអ្នកទទួលខុសត្រូវការវាយប្រហារនេះ ដើម្បីនាំខ្លួនពួកគេទៅ កាត់ទោសតាមច្បាប់។

Facebook ផ្លូវការរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានទូតបារាំងប្រចាំកម្ពុជា សូមសម្តែងមរណ ទុក្ខចំពោះ ក្រុមគ្រួសារសព និងអាជ្ញាធរកម្ពុជា បន្ទាប់ពីមានការវាយប្រហារ កាលពីថ្ងៃទី៨ ខែឧសភា នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល ដែលបានបណ្តាលឱ្យ ទាហានមួកខៀវកម្ពុជា៤នាក់បាត់បង់ជីវិត។ វាជាការចាំបាច់ ដែលត្រូវស្វែងរកអ្នកទទួលខុសត្រូវការវាយ ប្រហារនេះ ដើម្បីនាំខ្លួនពួកគេទៅកាត់ទោសតាមច្បាប់»។

loading...

យ៉ាងណាក៏ដោយ ប្រទេសបារាំង ក៏បានចូលរួមសម្តែងការគាំទ្រសារជាថ្មី ដល់បេសកកម្មរបស់ កងទ័ពមួកខៀវអង្គការសហប្រជាជាតិ ក្នុងការរក្សាស្ថិរភាព នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល និងការពារប្រជាជនស៊ីវិល៕

Leave a Reply

Your email address will not be published. Required fields are marked *

*