កម្យាន្ត

៣ ឈុតរបស់ ឈុំផូ ធ្វើឱ្យអ្នកចូលរួមស្រឡាំងកាំងគ្រប់គ្នា !

កាលពី​សប្តាហ៍​កន្លងទៅ នៅ​ទីក្រុង​កាន ប្រទេស​បារាំង មានការ​រៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​គឺ​មហោស្រព​ភាពយន្ត​អន្តរជាតិ The 70th Annual Cannes Film Festival ។ នៅក្នុងកម្មវិធី​នោះ គេ​សង្កេតឃើញ​មាន​តារា​ប្រុស ​ស្រី​ល្បីៗ​ជាច្រើន​មកពី​ជុំវិញ​ពិភពលោកបាន​ចូលរួម ក្នុងនោះ​ក៏មាន​តារា​ល្បីៗ​ពី​អាស៊ី​ទៅ​ចូលរួម​ផងដែរ ហើយ​ម្នាក់ៗ​សុទ្ធតែ​បាន​រំលេច​ខ្លួន​យ៉ាង​ស្រស់​សង្ហា និង ស្រស់​សោភា​គួរ​ជាទី​ចេតនា​រៀងៗ​ខ្លួន ។​ ​ដោយឡែក​តារា​សម្តែង​លំដាប់​កំពូល​របស់​ប្រទេស​ថៃ ឈុំ​ភូ អា​រ៉ា​ក់​យ៉ា (Chompoo Araya) ក៏​ត្រូវគេសង្កេត​ឃើញថា​ បានបង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​មហោ​ស្រព​ភាពយន្ត​ដ៏​ធំ​នោះដែរ ។ ខណៈកំពុងពពោះបាន ៥ ខែ អ្នកនាង ឈុំ​ផូ បាន​ដើរ​លើ​កម្រាលព្រំ​កិត្តិយស​ពណ៌​ក្រហម​ក្នុង​កម្មវិធី​មហោស្រព​នោះយ៉ាង​មាន​ភាពជឿជាក់ និង ស្រស់ស្អាត​បំផុត ជាមួយ​រ៉ូ​បវែងអូលដី ៣ ឈុត​ផ្សេងគ្នា មាន​រំលេច ទៅ​ដោយ​គ្រឿងអលង្ការ​ដ៏​មានតម្លៃ ដែល​ធ្វើឱ្យ​អ្នកចូលរួម និង អ្នកគាំទ្រស្រឡាំងកាំង​គ្រប់គ្នា​ ពេល​បាន​ឃើញនាង ។​ ​តើ​អ្នកនាង ឈុំ​ផូ អា​រ៉ា​ក់​យ៉ា គ្រង​ឈុត​រ៉ូ​ប​បែបណា និង ពណ៌​អ្វីខ្លះ ? ដូច្នេះ​សូម​ទស្សនា​ដូចតទៅ ៖ សាកល​ Read More »

ល្បីថា បុរសខ្មែររូបនេះ ត្រូវគេច្រឡំថាជាកីឡាប្រដាល់ហ្វីលីពីន ប៉ាក គីអៅ !

ថ្វីបើមិនមែនជាកីឡាករប្រដាល់តែលោក ប៉ោយ ឈុនលី ដែលជាកូនខ្មែរមួយរូបមានកំណើតនៅស្រុកថ្មគោលខេត្តបាត់ដំបង ត្រូវបានគេនាំគ្នាហៅថាជា ប៉ាក គីអៅ ខ្មែរ ព្រោះតែឃើញលោកមានមុខមាត់ស្រដៀងគ្នាស្ទើរទាំងស្រុង ។ និយាយពីឈ្មោះ ប៉ាក គីអៅ គេពិតជាស្គាល់លោកច្បាស់ព្រោះជាកីឡាប្រដាល់ហ្វីលីពីនម្នាក់ដ៏ល្បីលើពិភពលោកពិសេសនៅអាស៊ីតែម្តងហេតុនេះទើបគេចាប់អារម្មណ៍លើរូបលោកសូម្បីតែអ្នកដែលមានមុខមាត់ស្រដៀង ឬ ប្រហាក់ប្រហែលក៏គេនាំគ្នាផ្តោតការយកចិត្តទុកដាក់ដែរដូចជាលោក ប៉ោយ ឈុនលី ជាដ់មដែលសូម្បីតែរស់នៅក្នុងស្រុកខ្មែរ តែរាល់ពេលទៅណាមកណាគឺតែងតែមានអ្នកតាមមើល​ និង ហៅគាត់ថា ជា ប៉ាក​ គីអៅ ខ្មែរទៀតផង ។ ជួបជាមួយលោក ប៉ោយ ឈុនលី ដែលគេនាំគ្នាហៅ ប៉ាក​ គីអៅ ខ្មែរបានរៀបរាប់ឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៩ មកដែលរូបលោកត្រូវបានមហាជននាំគ្នាចាប់អារម្មណ៍ហៅលោកថាជា ប៉ាក ​គីអៅ ខ្មែរដោយសារតែគេឃើញលោកមានមុខមាត់ស្រដៀងកីឡាករប្រដាល់ហ្វីលីពីន ប៉ាក គីអៅ តែបើពិនិត្យឱ្យល្អិតល្អន់មែនទែននោះ គឺទាស់ត្រង់លោករាងស្គមជាង និង ខ្មៅជាងគេបន្តិច ។ លោក ប៉ោយ ឈុនលី មិនមែនជាកីឡាប្រដាល់មែនតែលោកចូលចិត្តវិស័យកីឡាប្រដាល់សាកលតែជាក់ស្តែងសព្វថ្ងៃលោកមានជំនាញខាងផ្នែកបច្ចេកទេសគំនូរ ផ្នែកឌីសាញ ផ្នែកផលិតភាពយន្ត…នៅក្នុងអង្គការហ្វាពន្លឺសិល្បៈខេត្តបាត់ដំបង ។​ លោកក៏មានបំណងចង់ជួបផ្ទាល់ជាមួយកីឡា ប្រដាល់ហ្វីលីពីន ប៉ាក គីអៅ ដែរតែគ្មានឱកាសបើទោះជា ប៉ាក ... Read More »

ពស់ថ្លាន់ប្រវែង ៥ ម៉ែត្រ មួយក្បាលវារមិនរួច ដោយសារ…

ពស់ថ្លាន់​មួយ​ក្បាល​ដែលមាន​ប្រវែង ៥ ម៉ែត្រ ត្រូវបាន​គេ​ប្រទះឃើញ​នៅ​តំបន់ Pemukiman Warga ប្រទេស​ឥណ្ឌូនេស៊ី ។ យោងតាម​វីដេអូ​ឃ្លី​ប បានបង្ហាញ​ឱ្យឃើញថា ពស់ថ្លាន់​មួយ​ក្បាល ដែលមាន​ពោះធំ​កំប៉ោង ត្រូវបាន​ប្រជាជន​ឥណ្ឌូនេស៊ី ប្រទះឃើញ​ដេក​លើដី វារ​ទៅណា​មិន​រួច ដោយ​ថែមទាំង​មាន​កំណាត់​រុំ​ក្បាល​ជិត​ថែម​ទៀតផង ហើយ​ក្នុងនោះ មាន​បុគ្គល​ក្លាហាន​ជាច្រើន​នាក់ បាន​ស្ម័គ្រចិត្ត​សង្គ្រោះ​សត្វ​ពស់​នោះ ដោយ​នាំគ្នា​ជួយ​សែង​យកទៅ​លែង​វិញ ។ ​គួរ​បញ្ជាក់ដែរថា សម្រាប់​វីដេអូ​ខាងលើនេះ គឺ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង ដោយមាន​អ្នក​ចូល​ទស្សនា​រហូតដល់ ៤ លាន​ដង​ឯណោះ ៕ ម៉ា​នី (​ប្រភព​៖ ស្ត​ម​) Read More »

កំពុងទទួលបានគាំទ្រសុខៗ ស្រាប់តែ អេឡិចហ្សូរ៉ា និង ឌី សូនីតា បែរជា…

មួយរយៈ​ចុងក្រោយ​នេះ គេ​កត់សម្គាល់ឃើញ​លោក អេ​ឡិច​ហ្សូ​រ៉ា និង កញ្ញា ឌី សូ​នី​តា ហាក់​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏ដូចជា​មហាជន​ទូទៅ​ជាច្រើន តាមរយៈ​ការជាប់​ដៃគូ​គ្នា​ធ្វើ​វីដេអូ​កំប្លែង​ស្ងួត​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​ ​ខណៈពេលដែល​សកម្មភាព​ក្នុងការ​បង្ហោះ​វីដេអូ​ខ្លីៗ​បែប​កំប្លែង​ស្ងួត​របស់លោក អេ​ឡិច​ហ្សូ​រ៉ា និង កញ្ញា ឌី សូ​នី​តា កំពុង​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ប្រិយមិត្ត ពិសេស​បណ្តា​អ្នកលេង​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ថ្មីៗ​បានធ្វើឱ្យ​លោក ក៏ដូចជា​កញ្ញា ឌី សូ​នី​តា ផ្ទាល់​បានបង្ហាញ​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ទាក់ទង​លើ​វីដេអូ​របស់ខ្លួន​ដែល​បានទទួល​ការចាប់អារម្មណ៍​នេះ ។​ ​ជាការ​ពិត​ក្តីបារម្ភ​របស់លោក អេ​ឡិច​ហ្សូ​រ៉ា នៅពេលនេះ​គឺ​លោក​ខ្លាចក្រែង​មាន​ជនខិលខូច​មានបំណង​អាក្រក់​ចូល​លួច​បន្លំ​គណនី​ហ្វេ​ស​ប៊ុ​ក (Hack account) របស់លោក ដោយ​តារា​រូបនេះ​បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ដូច្នេះ​ថា «​អាច​ទេ កុំ​ព្យាយាម Hack Account ពួកយើង​អី​! យើង​គ្រាន់តែ​ចង់​ចែករំលែក​ភាពសប្បាយ​រីករាយ និង កំប្លែង​ដល់​អ្នក​ទាំងអស់គ្នា​ក្នុង Facebook តែប៉ុណ្ណោះ យើង​ពិតជា​បារម្ភ​ណាស់​» ។​ ​ទន្ទឹមនឹង​ក្តីបារម្ភ​ដែល​តារា​សម្តែង​ជា​ដៃគូ​ខាងលើ​បានបង្ហាញ​នេះដែរ ប្រិយមិត្ត​អ្នកលេង​ហ្វេ​ស​ប៊ុ​ក និង អ្នកគាំទ្រ​ជាច្រើន​របស់​ពួកគេ​ក៏បាន​បង្ហាញ​ការ​ព្រួ​បារម្ភ​នេះ​មិន​ខុសពី​តារា​ទាំងពីរ​ផងដែរ ។ គួរ​បញ្ជាក់ដែរថា នៅ​មួយរយៈ​ចុងក្រោយ​នេះ​តារា​សម្តែង អេ​ឡិច​ហ្សូ​រ៉ា និង កញ្ញា ឌី សូ​នី​តា បាន​ចាប់​ដៃគូ​គ្នា​បង្កើតជា​ទស្សនីយភាព​បែប​កំប្លែង​សប្បាយៗ​ជាច្រើន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បំណង​ចែកជូន​ប្រិយមិត្ត​បាន​ទស្សនា​វីដេអូ​នោះ​ជាការ​កម្សាន្ត​អារម្មណ៍ ដែល​ពេលនេះ​វីដេអូ​កំប្លែង​ខ្លីៗ​របស់​តារា​ទាំងពីរ​កំពុង​ទទួលបាន​ការចាប់អារម្មណ៍ និង ... Read More »

ចាំងភ្នែកពេកហើយ អ្នកជំនួញរុស្ស៊ីទិញចិញ្ចៀនពេជ្រ ៧០ ការ៉ាត ផ្គាប់ចិត្តប្រពន្ធវ័យក្មេង

កាលពីពេល​ថ្មីៗ​នេះ ប្រពន្ធ​ក្មេង​របស់​អ្នកជំនួញ​រុស្ស៊ី​ម្នាក់​បានធ្វើឱ្យ​បណ្តា​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត​ចាប់អារម្មណ៍​នឹង​នាង​យ៉ាងខ្លាំង ក្រោយពី​នាង​បង្ហាញ​ចិញ្ចៀនពេជ្រ​ដ៏​ធំ​ប្រមាណ ៧០ កា​រ៉ា​ត ដែលមាន​តម្លៃ​ប្រមាណ ៧,៧ លាន​ដុល្លារ ។​ ​នាង Ksenia Tsaritsina គឺជា​ភរិយា​វ័យក្មេង​របស់​អ្នកជំនួញ​រុស្ស៊ី​ដ៏​ល្បីឈ្មោះ Aleksey Shapovalov បានឱ្យដឹងថា កាដូ​ចិញ្ចៀនពេជ្រ​ដ៏​ធំ​នេះ គឺជា​កាដូ​ពី​ស្វាមី​នាង​ជូន​នាង​សម្រាប់​ខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំ​របស់​អ្នក​ទាំងពីរ ។ គេ​បានដឹង​ដែរ​ថា កាលពីមុន​នាង​ក៏​ធ្លាប់​ទទួលបាន​ចិញ្ចៀនពេជ្រ ៣០ កា​រ៉ា​ត​ពី​ស្វាមី​ម្តង​រួចមកហើយ តែ​ក្រោយមក​ក៏​លក់​វិញ​នៅ​ឆ្នាំ ២០១១ ហើយ​ចំពោះ​ហេតុផល​នោះ គឺ​ដោយសារតែ​ប្តី​នាង​គិតថា ពេជ្រ​នេះ​តូច​ពេក​សម្រាប់​ប្រពន្ធ​វ័យ ២៧ ឆ្នាំ​របស់ខ្លួន ។ ​នាង​ក៏​ត្រូវបាន​គេ​ស្គាល់​ថា ជាតា​រា​ម៉ូ​ដែល​មួយរូប​ដែល​ពូកែ​ថែ​រាង​ផងដែរ ជាក់ស្តែង​ទោះ​នាង​ធ្លាប់មាន​ផ្ទៃពោះ​ពីរដង​ហើយ​ក្តី នាង​នៅតែមាន​រាង​ស្អាត ដែល​ធ្វើឱ្យ​ស្វាមី​នាង​មិន​ចង់ទៅ​ចោល​នាង ។ ចង់ដឹងថា នាង Ksenia ស្អាត​យ៉ាងណា សូម​ទស្សនា​រូបថត​នាង​ខាងក្រោម​នេះ ៖ រិទ្ធី (​ប្រភព ៖ ឌា​យ​លី​ម៉ែ​ល​) Read More »

ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា សុខ ពិសី មិនស្តាយស្រណោះ សម្រេចចិត្តបោះបង់…

ស្រី​ស្អាតសាច់​សខ្ចី សុខ ពិសី ក៏បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍កម្រាលព្រំ​ក្រហមដែល​រៀបចំឡើង​ដោយគ្រួសារ​តារា​កម្ពុជា ផងដែរ តែអ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ គឺនាងច្រៀង​តែមួយ​បទ​ប៉ុណ្ណោះក៏​ប្រញាប់ប្រញាល់​ចេញទៅ​វិញ​យ៉ាង​ឆាប់រហ័ស​បំផុត ។ ​ទោះបីជា​មមាញឹក​នៅក្នុង​ការងារ​ក្តី​តែ​ស្រី​ស្អាត សុខ ពិសី នៅតែ​ឆ្លៀត​ពេលវេលា​ចូលរួម​កម្មវិធី​សប្បុរសធម៌​ដើម្បី​រក​ថវិកាជួយ​ដល់​មន្ទីរពេទ្យគន្ធ​បុ​ប្ជា ។ នៅក្នុង​ថ្ងៃ​ប្រគំ​តន្ត្រី សុខ ពិសី បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត និង​ មានការ​សរសើរ​យ៉ាងច្រើន​ពី​អ្នកគាំទ្រ​របស់ខ្លួន ។ ​អ្នកគាំទ្រ​ជាច្រើនបាន​រំពឹងទុក​ថា សុខ ពិសី នឹង​ច្រៀង​ចម្រៀង​ជាច្រើន​បទ ប៉ុន្តែ​ផ្ទុយទៅវិញនាងច្រៀង​ត្រឹម​តែមួយ​បទ​ប៉ុណ្ណោះ ក៏​ប្រញាប់ប្រញាល់​ចេញទៅ​វិញយ៉ាង​តក់ក្រហល់​បំផុត ។ ​សុខ ពិសី បាន​និយាយថា «ថ្ងៃនេះ​ទោះបីជា​រវល់ តែ​ខ្ញុំ​នៅ​ឆ្លៀត​ពេលវេលា​ដើម្បី​ជួប​ជាមួយ​បងប្អូន និង ​ដើម្បី​ស្វែងរក​ថវិកាជួយ​ដល់​មន្ទីរពេទ្យគន្ធ​បុ​ប្ជា ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​បាន​ចូលរួម​ថ្ងៃនេះ ខ្ញុំ​សុខចិត្ត​បោះបង់​ការងារ​ធំ​ចោលមក​ចូលរួម​កម្មវិធី​នេះ» ។​ ​អ្នកចូលរួម​កម្មវិធី​សុទ្ធតែ​សរសើរ​ពី​ទឹកចិត្ត​របស់ សុខ ពិសី ដែល​ខំប្រឹង​ចំណាយ​ពេលវេលា​ចូលរួម​កម្មវិធី​សប្បុរសធម៌​នេះ ។ ​តោះ​ទស្សនា​សកម្មភាព​លើ​ឆាក​របស់ សុខ ពិសី ​ទាំងអស់គ្នា ៕ អា​លី​ណា ​ Read More »

ដល់ពេលអស់ចិត្តចំពោះស្នេហា ទើប ប៉ុប ពី ចេះបែកគំនិតទៅរក…

ប៉ុប ពី ដែលជាភេទទី ៣ ម្នាក់មានសម្រស់មិនចាញ់នារីពិតប្រាកដឡើយហើយថែមទាំងបានកែភេទទៅជាស្រីទាំងស្រុងទៀតផង តែមិនទាន់ទទួលបានស្នេហាពិតពីបុរសណាម្នាក់សោះ គឺមានតែការបោកបញ្ឆោតចិត្តនាងទើបធ្វើឱ្យនាងឆ្អែតចិត្ត និង ធ្វើការផ្តាំផ្ញើដល់ភេទទី ៣ ទាំងអស់ឱ្យចេះតស៊ូហើយ យកពេលវេលាសន្សំលុយទុកគ្រាន់សល់របស់របរនៅពេលដែលខ្លួនចាស់ទៅ ។ តារាសម្តែង​ភេទ​ទី​បី កញ្ញា​ ប៉ុប ​ពី ​បាន​ឆ្លងកាត់​រសជាតិ​ស្នេហ៍​ជាមួយ​បុរស​មួយ​ចំនួនហើយ​បទ​ពិសោធ​ធ្វើ​ឱ្យ​នាង​យល់​ថា ​«​អត់​ប្រយោជន៍» ។ ប៉ុប​ពី ​បានណែនាំ​ភេទ​ទី ​៣​ ទាំងឡាយគួរ​កុំ​ធ្វេសប្រហែស​ចាញ់ល្បិច​ប្រុស ។ ឆ្លងកាត់​ជីវិត​ស្នេហា​មិន​ប្រាកដប្រជា​កន្លង​មកកញ្ញា​ ប៉ុប​ពី ​ដែល​មានចិត្ត​ស្រឡាញ់​ស្មោះ​លើ​បុរស​មួយ​ចំនួន​នោះ​បាន​ត្រឹមតែ​ខកចិត្ត ។ បុរស​ទាំងនោះ​ទីបំផុត​តោះតើយ​លែង​ត្រូវការ​នាង​ ។ រឿង​នេះ​ហើយ​ដែល ​ប៉ុប​ពី តាំងចិត្ត​បញ្ចប់​ចិត្ត​ស្រឡាញ់​ប្រុស​ស្មោះត្រង់​ខ្លាំង​ពេក​ ។ នាង​ចាត់​ទុក​បុរស​ទាំងនោះ​យក​រូបរាង​កាយ​​គ្រាន់តែ​ជា​ស្ពាន​តោង​ភេទ​ទី ​៣ ​បោក​ស៊ី​ចាយ​សប្បាយ​ប៉ុណ្ណោះ ។ ប៉ុប​ពី ​ ​និយាយ​ថា «​ខ្ញុំ​មានចិត្ត មាន​បេះដូង​ស្រឡាញ់​បុរស​ម្នាក់ចង់បានមកធ្វើ​ជា​ស្វាមី​មួយ​ជីវិត​ដែរ ប៉ុន្តែ​រឿង​នេះ​ប្រហែលជា​មិន​អាច​កើត​មាន​ក្នុង​ជាតិ​នេះ​ទេ ព្រោះថា​បុរស​ដែល​ស្រឡាញ់​យើង​ទាំង​ដឹង​ថាយើង​ខុស​ធម្មជាតិ​ គឺ​ចិត្ត​មិន​ស្មោះ​ទេគួរ​ថយ​ការ​ចូល​កៀក» ។ ទោះបី​ពេល​នេះគេ​ហាក់​លើកតម្កើង​ភេទ​ទី​ ៣ ​មែន តែ​យើង​ក៏​គិតពិចារណា​ឱ្យ​ច្រើន ស្រឡាញ់​ខ្លួនឯង​ឱ្យ​ច្រើនកុំ​បណ្តោយ​ចិត្ត​លើ​ស្នេហា​ពេក ។ ព្រោះតែយល់បែបនេះទើបនាងបានខិតខំសន្សំលុយទិញផ្ទះ និង ដីទុកសម្រាប់ពេលនាងចាស់ទៅផងដែរ ។ ផ្ទះដែលនាងទិញទុកជាយូរមកហើយ គឺនៅម្តុំចោមចៅ ... Read More »

តារាស្រីថៃម្នាក់ ស្រវឹងស្រាបង្កគ្រោះថ្នាក់ ថែមទាំងបើករថយន្តរត់គេចទៀត ទីបំផុតត្រូវ

តារា​ម៉ូ​ដែល​កូនកាត់​ថៃ​-​អង់គ្លេស ម្នាក់​ឈ្មោះ Anna Hamblaouris ដែល​គេ​ស្គាល់​ច្បាស់​តាមរយៈ​ឈ្មោះ​មួយ ទៀត​គឺ Anna Reese ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​នាង​បាន​ផឹកស្រា​ស្រវឹង​បើក ឡាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ហើយ​ព្យាយាម​បើក​រត់គេចខ្លួន ។​ ​យោងតាម​ការបញ្ជាក់​ពី​សំណាក់​ក្រុម​តម្រួត​ក្នុង​ខណ្ឌ Huay Kwang ទីក្រុង​បាងកក បានឱ្យដឹងថា តារា​ម៉ូ​ដែល​ខាងលើនេះ​បាន​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ហើយ​ព្យាយាម​រត់គេច ដែល​ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ច័ន្ទ​ទី ២២ ខែឧសភា កន្លងទៅនេះ ហើយ​នៅ​ព្រឹក​ឡើង​ថ្ងៃ​ដដែល ត​ម្រូ​ត​ក៏​ចាប់ខ្លួន​ជនបង្ក​បានតែ​ម្ដង ។ ​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា តម្រួត​បាន​ឃាត់ខ្លួន​នាង Anna Reese ជាមួយ​រថយន្ត​ទំនើប​ម៉ាក BMW Z4 ដែលមាន​សភាព​ខូចខាត​ផ្នែក​ខាងមុខ ហើយ​បើតាម​លោក​វរសេនីយ៍ឯក Alongkot Tubchom បានឱ្យដឹងថា តារា​ម៉ូ​ដែល និង សម្ដែង​វ័យ ៣០ ឆ្នាំ​រូបនេះ​គឺមាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ក្នុងពេល​បើកបរ ។ ​ក្រោយពេល​ចាប់ខ្លួន​មាន​អ្នកកាសែត​ជាច្រើន​បានមក​ចោមរោម​នាង Anna Reese ហើយ​ក្នុង​កាលៈទេសៈ​នោះ​នាង​ក៏បាន​ស្រែកយំ​យ៉ាងខ្លាំង​នៅ​ចំពោះមុខ​កាមេរ៉ា​របស់​អ្នកកាសែត និង ក្រុម​តម្រួត ។ ​គួរ​បញ្ជាក់ដែរថា កាលពី​ឆ្នាំ ២០១៥ នាង Anna ... Read More »

ព្រោះតែរឿង G-devith ធ្វើឱ្យស្រីស្អាត ទេព បូព្រឹក ហ៊ានចេញមុខការពារ !

ថ្មីៗ​នេះ រឿងរ៉ាវ អាចារ្យ​ធំ ដែល​ចេញ​វីដេអូ​ពន្លះ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ងួន ចាន់​ដេវីដ កំពុង​​បាន​ក្លាយជា​ប្រធានបទ​មួយ​គួរ​ជាទី​ចាប់អារម្មណ៍​បំផុត​ សម្រាប់​​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ នាពេល​បច្ចុប្បន្ន ។​ ​ក្រោយពី​រឿង​មួយ​នេះ ​កាន់តែ​ឡើងកំដៅនោះ តារាចម្រៀង​ស្រី​រូប​ស្រស់ ទេព បូ​ព្រឹក្ស បាន​បញ្ចេញយោបល់​ក្នុងន័យ​ការងារ និង ការពារ​ដៃគូ​ថា «​ក្នុងនាម​យើង​ជា​ជាតិ​សាសន៍​ខ្មែរ​តែមួយ ហើយ​បង​ក៏​ជា​សិល្បករ​រៀមច្បង បើ​មាន​កន្លែង​ណា​ខុសឆ្គង បងគួរ​ប្រាប់ និង ស្ថាបនា ដោយ​ភាសា​ល្អ សមរម្យ ព្រោះ​ភាសា​ខ្មែរ​យើង​ទន់​ភ្លន់ណាស់​បង យ៉ាងហោចណាស់ ក៏ G Devith បានធ្វើឱ្យ​បរទេស​ស្គាល់​បទ​ខ្មែរ​យើង ហើយ Devith ក៏បាន​កាន់​ទង់ជាតិ​ខ្មែរលើ​ឆាក​តន្ត្រី​អន្តរជាតិ​ដែរ  🇰🇭Devith ក៏​ធ្លាប់​បានធ្វើ​រឿង​ល្អៗ​ជាច្រើនដែរ ហេតុ​អី​ក៏បង​មិន​សាក​គិត​បន្តិច​មើល កុំ​ដោយសារ​កំហុស​បន្តិចបន្តួច យើង​នាំគ្នា​ជាន់ឈ្លី និង បំបាក់ទឹកចិត្ត​គាត់ ជេរ ហើយ​ថា​ គ្នា​ជា​អ្នក​បំផ្លាញ​វប្បធម៌ ស្តាប់​មើលទៅ​ ដូចជា​លើសលុប​ពេក​ហើយ​» ។​ ​តែ​ទោះជា​យ៉ាងណា ទេព បូ​ព្រឹក្ស ក៏បាន​បន្ថែមថា មិនមែន​គ្រប់​ចំណុច ​ដែល អាចារ្យ​ធំ បាន​និយាយ​សុទ្ធតែ​ខុស​ទាំងអស់​នោះទេ ក៏មាន​ចំណុចជា​ច្រើន​ ដែលគាត់និយាយ​ត្រូវ​ដែរ ប៉ុន្ដែ​ក៏​មិនគួរណា​ដាក់បន្ទុក​តែ​ទៅលើ G-devith ... Read More »

ភ័យហួសថ្លែង ផុសចេញពីទឹកភ្លាម ទាញក្មេងស្រីទម្លាក់ចូលទៅក្នុងទឹក

កាលពីពេល​ថ្មីៗ​នេះ វីដេអូ​ឃ្លី​ប​មួយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​បណ្តា​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត ដែល​វា​បង្ហាញ​ពី​សកម្មភាព​សត្វ​ភេ​សមុទ្រ​មួយ​ក្បាល​បាន​ចាប់ទាញ​ក្មេងស្រី​តូច​ម្នាក់​ចូលទៅក្នុង​ទឹក ដែល​ធ្វើឱ្យមាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា ហើយ​វីដេអូ​នេះដែរ​ត្រូវបាន​ថត​ដោយ​ភ្ញៀវទេសចរ​ចិន​មួយក្រុម​ដែល​ទៅ​កម្សាន្ត​នៅ​កំពង់ផែ Steveston Harbor ។ ពេល​កើតហេតុ គេ​បានដឹង​ដែរ​ថា ភ្ញៀវទេសចរ​ទាំងនោះ​កំពុង​ទស្សនា​ជាមួយគ្នា​យ៉ាង​សប្បាយរីករាយ ហើយ​ក្រោយមក​គេ​ក៏​ឃើញ​សត្វ​ភេ​ឈ្មោល​មួយ​ក្បាល​ហែល​មក​ក្បែរ​ច្រាំង និង សម្លឹងមើល​ក្មេងស្រី​តូច តែ​អ្វីដែល​គួរឱ្យ​រន្ធត់​នោះ គឺ​វា​បាន​ហក់​ទាញ​ក្មេងស្រី​តូច​នោះ​ចូលទៅក្នុង​ទឹក ។ Read More »