សុខភាព

មនុស្សប្រុសចេះតែឈឺក្រលៀន ប្រយ័ត្នមកពី …

ការឈឺក្រលៀន គឺជាការឈឺចាប់ ដែលកើតឡើងនៅខាងក្នុងផ្នែកខាងលើ នៃកន្លែងជួបគ្នារបស់ឆ្អឹងភ្លៅ និងផ្នែកខាងក្រោមពោះ។ មូលហេតុចំបងបំផុតនៃការឈឺក្រលៀន ភាគច្រើនបណ្តាលមកពីរមួលសាច់ដុំ ឬការដាច់រហែកសរសៃចង ជាពិសេស ចំពោះអ្នកលេងកីឡា។ ការឈឺក្រលៀន អាចកើតឡើងភ្លាមៗ បន្ទាប់ពីរងរបួស ឬអាចយូរបន្តិច រហូតដល់រាប់អាទិត្យ ឬរាប់ខែក៏មានដែរ។ ការឈឺចាប់នេះនឹងកាន់តែកើនឡើង ប្រសិនបើអ្នកនៅតែធ្វើចលនា ឬលេងកីឡាបន្តទៀត។ ករណីខ្លះ ការឈឺចាប់នេះអាចបណ្តាលមកពីការរបួស ការបាក់ឆ្អឹង ក្លន ឬសូម្បីតែការមានគ្រួសក្នុងតម្រងនោម។ ការឈឺចាប់ពងស្វាស ក៏អាចរាលដាលទៅដល់ក្រលៀននេះផងដែរ។ សូមប្រញាប់ទៅជួបគ្រពេទ្យរបស់អ្នក ប្រសិនបើអ្នកមានបញ្ហាដូចខាងលើនេះ ដើម្បីឲ្យពួកគាត់វាយតម្លៃ និងទទួលការព្យាបាលមួយសមស្រប។ ពេលណាគួរទៅជួបគ្រូពេទ្យជាបន្ទាន់? •    ការឈឺចាប់មិនបាត់ ឬរឹតតែខ្លាំងឡើងៗ •    ឈឺស្របគ្នានឹងឈឺពងស្វាស •    មានរួនផ្សំនឹងការក្អួត ចង្អោរ ក្តៅខ្លួន រងា ញ័រញាក់ ឬមានឈាមក្នុងទឹក។ ប្រសិនបើអ្នកគិតថា វាមិនធ្ងន់ធ្ងរ ឬឈឺចាប់តិចតួចប៉ុណ្ណោះ អ្នកអាច ៖ •    ញ៉ាំថ្នាំបំបាត់ការឈឺចាប់ពីរបីដង •    ស្អំទឹកកក នៅកន្លែងដែលឈឺចាប់៕ Read More »

អា​ការៈមិន​ធម្មតា ដែល​បុរស​គ្រប់រូប​គួរតែ​ខ្វាយខ្វល់​

ថ្វី​បើ​ភាពភ័យខ្លាច និង​អាម៉ាស​គឺជា​រឿង​អាច​យល់ដឹងបាន តែ​ការដែល​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​អា​ការៈចម្លែកៗ​កាន់តែ​លឿន វា​នឹង​ត្រូវ​បាន​ដោះស្រាយ​បាន​កាន់តែ​ឆាប់​ដែរ​។ ទាក់ទង​នឹង​ករណី​នេះ​ដែរ មាន​អា​ការៈមិន​ធម្មតា​មួយចំនួន ដែល​បុរស​គ្រប់រូប​គួរតែ​ខ្វាយខ្វល់​ផង ជាពិសេស​នៅពេល​ដែល​អ្នក​ជួបប្រទះ​វា​ក្នុង​ជីវិត​រស់នៅ​ដូចជា​៖ •​    ​លិង្គ​មិន​ព្រម​ឡើង​រឹង •​    ​ទល់លាមក​ញឹកញាប់​ •​    ​មាន​បញ្ហា​ច្រាល​ទឹក​អាស៊ីត​នៅ​ក្រពះ​រ៉ាំរ៉ៃ​ •​    ​នោម​ឈឺ ឬ​មាន​ឈាម​ក្នុង​ទឹកនោម​ •​    ​ឈឺទ្រូង​ធ្ងន់ធ្ងរ​ •​    ​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​ •​    ​ស្បែក​គ្រប​ក្បាល​លិង្គ​តឹង​ពេក​ •​    ​មាន​ដុំ​អ្វីមួយ​ក្នុង​ពងស្វាស​ •​    ​ក្បាល​សុដន់ ឬ​នៅ​ជុំវិញ​ក្បាល​សុដន់​មាន​ការប្រែប្រួល​ខុស​ពី​ធម្មតា​៕ Read More »

សញ្ញា​ទាំងនេះ អាច​បញ្ជាក់​ថា អ្នកមាន​ជំងឺ​រលាក​ពងស្វាស​

មនុស្ស​ប្រុស​ភាគច្រើន មិនបាន​ចាប់អារម្មណ៍​ទៅលើ​បញ្ហា​សុខភាព​នោះទេ ដែល​ជា​ហេតុ​ធ្វើឲ្យ​ជំងឺពួក កាន់តែ​មាន​សភាព​រ៉ាំរ៉ៃ​ទៅ ពីមួយថ្ងៃៗ​។​ ​​ខាងក្រោម​នេះ គឺជា​រោគសញ្ញា​ព្រមាន នៃ​ជំងឺ​រលាក​ពងស្វាស ដែល​អ្នក​គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ ៖ ​-​    ​ហើម​នៅ​ពងស្វាស​ម្ខាង ឬ​ទាំង​សងខាង​ -​    ​ឈឺ​ពងស្វាស​ -​    ​ពងស្វាស​ម្ខាង ឬ​ទាំង​សង អាច​ឡើង​តឹង​ណែន​ -​    ​ក្តៅខ្លួន​ -​    ​ពិបាក​បត់ជើងតូច​ -​    ​ឈឺ​ពេល​បត់ជើងតូច​៕ Read More »

​វិធី​សង្គ្រោះ​បឋម​ចំពោះ​អ្នក​មាន​ជំងឺ​គាំងបេះដូង

​អ្វី​ទៅជា​ជំងឺ​គាំងបេះដូង​? ​ជំងឺ​នេះ​កើតឡើង​នៅ​ពេល​ដែល​ការផ្គត់ផ្គង់​ឈាម​ទៅ​ជាលិកា​បេះដូង​ត្រូវបាន​រាំងស្ទះ​ ​មនុស្ស​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ ឬ​ស្ត្រី​រាំងរដូវ​សុទ្ធតែ​ប្រឈម​មុខ​ខ្ពស់​ជាងគេ​ ​ចង្វាក់​ដង្ហើម​ស្រាប់តែ​ឈប់​ដក ឬ​បេះដូង​លេង​ធ្វើការ​តែម្តង​ ​ប្រហែលជា​អាច​ឱ្យ​បេះដូង និង​សួត​ឈប់​ធ្វើការ​ផង​ មាន​កំណក​ឈាម​ក្នុង​សរសៃឈាម​អាក់ទែ ដែល​ជាហេតុ​នាំ​ឱ្យ​ស្ទះ​ រឿង​នេះ​អាច​ដោយសារតែ​៖ ​កក​ជាតិ​កាលស្យូម ឬ​កូ​ឡេ​ស្តេ​រ៉ុលក្នុង​សរសៃឈាម​ ​កត្តា​ដំណពូជ​ ​ការជក់បារី​ ​ធាត់​ជ្រុល​ ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ​បញ្ហា​ស្ត្រេ​ស​ផ្លូវចិត្ត​ ​មាន​ជំងឺ​រលាក​សរសៃឈាម​អាក់ទែ​ ​មាន​ការប៉ះទង្គិច ឬ​ជំងឺ​លើ​បេះដូង​តែម្តង​​ ​សញ្ញា​ដែល​អាច​គិតថា​មាន​ជំងឺ​គាំងបេះដូង​ ​ឈឺ​ទ្រូង​ ​ឈឺ​ស្មា ឬ​ដៃ​ ​ពិបាក​ដកដង្ហើម​ ​បែក​ញើស​ ​ក្រហាយ​ដើមទ្រូង​ ​ចង្អោ​រ​ ​ឈឺ​ពោះ​ ​ការសង្គ្រោះ​បឋម​ ​ព្យាយាម​សម្រាក​ ​បន្ធូរ​សម្លៀកបំពាក់​ដែល​កំពុង​តែ​តឹងៗ​ ​ប្រើ​ថ្នាំ​បើសិនជា​មាន​ ​ការឈឺចាប់​នឹង​ស្រាកស្រាន្ត​ទៅវិញ​ក្នុង​រយៈពេល​៣​នាទី​ក្រោយ​ពី​ប្រើ​ថ្នាំ​រួច​ ​បើសិនជា​គ្មាន​ថ្នាំ​ទេ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ ​ផ្តល់​ការ​ផ្លុំ​ខ្យល់​តាម​មាត់​បើសិនជា​ត្រូវការ​ ​ផ្តល់​ជា​ការ​សង្កត់​ទ្រូង (Cardiopulmonary Resuscitation, CPR) ក្នុងករណី​ដែល​ស្ទាប​ជីពចរ​មិនបាន​ ត្រូវដាក់​ប្រអប់ដៃ​នៅលើ​ទ្រូង ហើយ​សង្កត់​ចុះ​ ​ចូរ​សង្កត់​ទ្រូង​១៥​ដង ហើយ​ផ្លុំ​ខ្យល់​ចូល​មាត់​ពីរដង​ ​ចូរ​បន្តធ្វើ​រហូតដល់​គ្រូពេទ្យ​មកដល់​ ​វិធី​បង្ការ​ជំងឺ​គាំងបេះដូង​ ​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​ ​ចៀសវាង​ភាព​ស្ត្រេ​ស​ ​ផ្តាច់​បារី ឬ​ស្រា​ ​គ្រប់គ្រង​សម្ពាធ​ឈាម ឬ​ជំងឺ​ទឹកនោម​ផ្អែម​ គ្រប់គ្រង​ទម្ងន់​៕ Read More »

មនុស្ស​ស្លាក់ ឬ​ខក់​គួរ​សង្គ្រោះបន្ទាន់​ដូច​ម្តេចទៅ​?

•​    ​ការ​ខក់​នេះ​កើតឡើង​នៅ​ពេល​មាន​របស់​អ្វីមួយ​ស្ទះ​ផ្លូវដង្ហើម​ •​    ​វា​អាច​ជា​ការស្ទះ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ខួរក្បាល​ •​    ​ចំពោះ​មនុស្ស​ធំ កា​រខ​ក់កើតឡើង​ដោយសារ​អាហារ​ •​    ​ចំពោះ​ក្មេង វា​អា​ក៏​អាច​កើតឡើង​ក្នុងការ​លេប​របស់​អ្វី​មួយ​ដែរ​ •​    ​ការ​ខក់​អាចជា​រឿង​មួយ​គ្រោះថ្នាក់​ដល់​ជីវិត​បាន​បើសិនជា​គ្មាន​ការជួយ​សង្គ្រោះ​បឋម​ទេ​ ​ មូលហេតុ​ •​    ​លេប​អាហារ​ដែល​មាន​ទំហំ​ធំៗ​ •​    ​ការ​លេប​អាហារ​ដែល​មិន​បាន​ទំពារ​ម៉ត់​ល្អ​ •​    ​ញ៉ាំ​អាហារ​លឿន​ពេក​ •​    ​ការ​ញ៉ាំ និង​ការនិយាយ​ •​    ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​មុនពេល​ញ៉ាំ​អាហារ​ •​    ​ពាក់​ធ្មេញ​ •​    ​មិន​យកចិត្តទុកដាក់​ចំពោះ​កូន​តូចៗ​ •​    ​ការដើរ ឬ​លេង​នៅពេល​មាន​អាហារ​ក្នុង​មាត់​ ​ រោគសញ្ញា​ •​    ​យកដៃ​ច្របាច់ក​ខ្លួនឯង​ •​    ​ពិបាក​ដកដង្ហើម​ •​    ​មាន​សម្លេង​ពេល​កំពុង​ដកដង្ហើម​ •​    ​មិន​អាច​ក្អក​បាន​ •​    ​ស្បែក ក្រចក និង​បបូរមាត់​ប្រែ​ទៅជា​ស្វាយ​ •​    ​សន្លប់​ ​ការព្យាបាល​ •​    ​ប្រើ​វិធី Heimlich Maneuver និង CPR -2 Techniques •​    ​បើសិន​ជា​មនុស្ស​ម្នាក់​មិន​អាច​និយាយ​បាន​ទេ ចូរ​ធ្វើ​វិធី ... Read More »

បើ​ពស់​ចឹក​ត្រូវធ្វើ​ដូចម្តេច​?

​ក្នុង​រដូវ​ទឹកជំនន់ គឺជា​ពេលវេលា​មួយ ដែល​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ទាំង​អនាម័យ​ក្នុង​ការរស់នៅ ទាំង​ការត្រៀមខ្លួន​សម្រាប់​គ្រោះថ្នាក់ ដែល​អាច​កើតមាន​ដោយ​ចៃដន្យ​ណាមួយ ក្នុង​នោះ​បញ្ហា​សត្វ​ទិច ឬ​ខាំ ក៏​ជា​បញ្ហា​ចម្បង​មួយ​ផងដែរ​។ នៅពេល​មាន​ទឹកជំនន់ សត្វ​ទាំងឡាយ​ខំ​ស្វែងរក​ទីទួល​ដើម្បី​រស់​នៅ ដែល​ជាហេតុ​ធ្វើអោយ​មនុស្ស​ងាយ​នឹង​មាន​ការ​ចឹក ឬ​ខាំ​ពី​ពពួកសត្វ​ទាំងនេះ ជាពិសេស គឺ​សត្វ​ពស់​។ ដូច្នេះ ការយល់ដឹង​ពី​ការបង្ការ និង​ដោះស្រាយ​ពេល​ដែល​មាន​សត្វ​ខាំ ឬ​ចឹក គឺ​ពិតជា​ចាំបាច់​សម្រាប់​រយៈពេល​នេះ​។ ខាងក្រោម​នេះ គឺជា​ប្រការ​ដែល​អ្នក​គួរតែ​ស្វែងយល់ នៅពេល​ដែល​សត្វ​ពស់​ខាំ ឬ​ចឹក ៖ ​រក្សា​ស្ថានភាព​អោយ​នៅ​ធម្មតា និង​មិន​ស្លន់ស្លោ​ពេក​។​ ​រក្សា​ដៃ​ឬ​ជើង​ដែល​ត្រូវ​ពស់​ចឹង ឬ​ខាំ​អោយ​នៅ​ស្ងៀម​មួយកន្លែង ដើម្បី​ជៀសវាង​ជាតិ​ពិស កុំអោយ​មាន​ការរីក​រា​ល​ដាល​ទៅ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​។ ​យក​គ្រឿងអលង្ការ​ចេញ មុនពេល​ដែល​វា​ចាប់ផ្តើម​ហើម​។ ​រក្សា​ទីតាំង​ដែល​ត្រូវ​ពស់​ចឹក ឬ​ខាំ​គឺ​អោយ​នៅ​ក្រោម​កម្រិត​នៃ​បេះដូង​។ សម្អាត​មុខរបួស​ប៉ុន្តែ​មិន​ត្រូវ​អោយ​ប៉ះ​ទឹក​ទេ ហើយ​គ្រប​វា​ជាមួយនឹង​ក្រណាត់​ស្ងួត​ស្អាត​។ អប​វា ដើម្បី​កាត់បន្ថយ​ចលនា​លើ​តំបន់​ដែល​ត្រូវ​ពស់​ចឹក ប៉ុន្តែ ត្រូវ​ទុក​វា​អោយ​រលុងៗ​ដូច្នេះ វា​មិន​ធ្វើ​អោយ​រំខាន​ដល់​លំហូរ​ឈាម​រត់​។ ​កុំ​ស្អំ​ទឹកកក​។ ​កុំ​កាត់ ឬ​ចាក់​មុខរបួស​ឬ​ព្យាយាម​បឺត​យក​ពិស​ចេញ​។​ ​កុំ​ផឹក​ជាតិ​កាហ្វេ​អ៊ី​ន​ឬ​អាល់កុល​។​ ​កុំ​ព្យាយាម​ចាប់​ពស់​ដែល​បាន​ចឹក​អ្នក​នោះ​អោយ​សោះ តែ​ត្រូវ​ព្យាយាម​ចំណាំ​ពណ៌ និង​រូបរាង​របស់​វា​ដូច្នេះ​អ្នក​អាច​ពិពណ៌នា​ប្រាប់​គ្រូពេទ្យ​បាន ដែល​វា​អាច​នឹង​ជួយ​ដល់​ការព្យាបាល​។ ​ទូរស័ព្ទ​ទៅ​រថយន្ត​សង្គ្រោះបន្ទាន់ ឬ​ស្វែងរក​ការព្យាបាល​ជាបន្ទាន់​ជា​ពិសេស​ប្រសិនបើ​តំបន់​ដែល​ពស់​ចឹក​មាន​ការប្តូរ​ពណ៌ ឬ​ចាប់ផ្តើម​ហើម​ឬ​មាន​ការឈឺចាប់​ខ្លាំង​៕ Read More »

ការស្រាវជ្រាវ​ថ្មី​៖ អ្នកជំងឺ​ដែល​ត្រូវបាន​គ្រូពេទ្យ​ចាស់ៗ​ព្យាបាល​ច្រើន​ឆាប់​ស្លាប់​!!

ដោយ​យោង​ទៅ​តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បានឲ្យដឹងថា គ្រូពេទ្យ​ចាស់ៗ​ទំនងជា​មាន​និន្នាការ​សម្លាប់​អ្នកជំងឺ​របស់ខ្លួន​ដោយសារ​តែ​ជំនាញ​វេជ្ជសាស្ត្រ​របស់​ពួកគាត់​មាន​ការថយចុះ ឬ​មិន​មាន​បច្ចុប្បន្នភាព​។ ​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​គឺ​ធ្វើឡើង​ក្រោយ​ពី ធ្វើ​ការសង្កេត​លើ​អ្នកជំងឺ​ប្រមាណ ០,៧៥​លាន​នាក់ ហើយ​គេ​រកឃើញ​ថា អ្នកជំងឺ​ទាំងអស់​នោះ​ដែល​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​ដោយ​គ្រូពេទ្យ​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ ត្រូវបាន​គេ​រកឃើញ​ថា មានឱកាស​ស្លាប់​ក្នុង​រយៈពេល​មួយ​ខែ ខ្ពស់​ជាង​គ្រូពេទ្យ​ដែល​វ័យក្មេង​អាយុ​តិចជាង ៤០​ឆ្នាំ​។ ​ធម្មតា​ទាំង​ប្រទេស​យើង និង​ប្រទេស​នានា​ជុំវិញ​ពិភពលោក​តែងតែ​មាន​ជំនឿ​ថា ឲ្យតែ​គ្រូពេទ្យ​ចាស់ៗ​ច្រើន​តែ​ផ្តល់​ការថែទាំ និង​ព្យាបាល​ជំងឺ​ល្អ​ជាង​គ្រូពេទ្យ​ក្មេងៗ​ដោយសារតែ​មាន​បទពិសោធន៍​ច្រើនជាង​។ ​ប៉ុន្តែ តាម​ការសិក្សា​ថ្មី​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន British Medical Journal បានបញ្ជាក់​ថា គ្រូពេទ្យ​ដែល​ទើបតែ​ជាប់​ឈ្មោះ​ជា​គ្រូពេទ្យ​ថ្មី និង​គ្រូពេទ្យ​ដែល​ស្ថិត​ក្នុង​ការរៀនសូត្រ​បន្ថែមថ្មីៗ តែងតែ​មាន​ការសម្រេច​ចិត្ត​ប្រកបដោយ​សុវត្ថិភាព​ជាង​។ ​ចំពោះ​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Harvard វិញ បាន​រកឃើញថា រាល់​អ្នកជំងឺ ៧៧​នាក់​ដែល​ត្រូវបាន​ព្យាបាល​ដោយ​គ្រូពេទ្យ​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ ឃើញថា មាន​អ្នកជំងឺ​តិចតួច​ណាស់​ដែល​ស្លាប់​ក្នុង​រយៈពេល​ព្យាបាល ៣០​ថ្ងៃ ហើយ​វា​ក៏​ដូចគ្នា​នឹង​ចំនួន​អ្នកជំងឺ​ដែល​ត្រូវបាន​គ្រូពេទ្យ​វ័យក្មេង​តិចជាង ៤០​ឆ្នាំ​ព្យាបាល​ដែរ​។ ​ការសិក្សា​ថ្មី​ដែល​ធ្វើ​ទៅលើ​ស្ថានភាព​ធ្ងន់ធ្ងរ​របស់​អ្នកជំងឺ​នោះ ក៏​ត្រូវបាន​គេ​រកឃើញ​ទៀតថា មានឱកាស​ស្លាប់​ខ្ពស់​ដែរ នៅ​ពេល​ពួកគេ​ត្រូវបាន​ព្យាបាល​ដោយ​គ្រូពេទ្យ​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​។ ​យ៉ាងណាមិញ សម្រាប់​គ្រូពេទ្យ​ចាស់ៗ​ច្រើន​តែ​មិនសូវ​មាន​ចំណេះដឹង និង​បទពិសោធន៍​ច្រើន ហើយ​ជំនាញ​តាមដាន​អាការៈ​ជំងឺ​វិញ​ក៏​ប្រហែលជា​មិន​មាន​បច្ចុប្បន្នភាព​ដែរ​។ ដូច្នេះ​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ ចង់​ណែនាំ​ថា ការបន្ត​អប់រំ​ខាង​ការងារ​វេជ្ជសាស្ត្រ​ទៀត​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​ជីវិត​អាជីព​ជា​គ្រូពេទ្យ ដោយ​មិន​ខ្វល់​ពី​អាយុ និង​បទពិសោធន៍​នោះទេ​៕ Read More »

​ផ្លែ​ទៀបបារាំង អាច​សម្លា​ប់មហារី​កបាន ១២​ប្រភេទ​ខុសៗ​គ្នា​

​តើ​អ្នក​មាន​ដឹង​ទេ​ថា សារធាតុ​ចម្រាញ​ចេញពី​ផ្លែ​ទៀបបារាំង​អាច​ការពារ​មិន​ឲ្យ​កោសិកា​មហា​រីកចំនួន ១២​ប្រភេទ​ខុសៗ​គ្នា កើត​មាន​ដែរ​ទេ​? តាម​ការសិក្សា​បានឲ្យដឹងថា ផ្លែឈើ​មួយ​នេះ​មាន​លក្ខណៈ និង​គុណសម្បត្តិ​ជាច្រើន​នៅ​ពេល​ប្រើប្រាស់​វា​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​មហារីក​មាត់ស្បូន ពោះវៀន​ធំ ក្រពេញប្រូ​ស្តាត សួត កូន​កណ្តុរ ក្រពេញ​អូ​វ៉ែ សុដន់ ថ្លើម និង​លំពែង​។ តាម​ការសិក្សា​ក្នុង​មន្ទីរពិសោធន៍​ក៏បាន​អះអាង​ដែរ​ថា ផ្លែ​ទៀបបារាំង មាន​ប្រសិទ្ធភាព​សម្លាប់​កោសិកា​មហារីក​ពោះវៀនធំ​ខ្លាង​ជាង​ថ្នាំ Adriamycin ដែល​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​មហារីក រហូតដល់ ១០០០០​ដង​ឯណោះ​។ ​ការសិក្សា​ផ្សេង​មួយទៀត​បាន​រកឃើញថា សារធាតុ​ដែល​ចម្រាញ​ចេញពី​ផ្លែទៀប​បារាំង​អាច​បន្ថយល្បឿន​នៃ​ការលូតលាស់​កោសិកា​មហារីក​សុដន់​បាន​បាន​។ ​មាន​ការសិក្សា​ច្រើន​ទៀត​ដែល​និយាយ​អំពី​ផ្លែទៀប​បារាំង​នេះ ព្រមទាំង​ឥទ្ធិពល​របស់​វា​ក្នុង​ការប្រឆាំង​នឹង​ជំងឺមហារីក​ជាច្រើន​ប្រភេទ​ខុសៗ​គ្នា​។ នេះ​ដោយសារ​តែ​វា​ផ្ទុក​ទៅ​ដោយ​ភ្នាក់ងារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ដ៏​ខ្លាំងក្លា​ជាច្រើន​ដែល​មានឈ្មោះ​ថា Acetogenins ដែល​ជា​សារធាតុ​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​វាយប្រហារ​លើ​មហារីក​៕ Read More »

ការ​សង្ងំ​ក្នុង​បន្ទប់​សូ​ណា អាច​បន្ថយ​ការ​ប្រឈម​ជំងឺ​បេះ​ដូង​បាន​

​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ University of Eastern Finland បាន​សិក្សា​ទៅលើ​បុរស​វ័យ​កណ្តាល​ប្រមាណ ២៣០០​នាក់ រយៈពេល​ជា​មធ្យម ២០​ឆ្នាំ​។ ពួកគេ​បាន​បែងចែក​បុរស​ទាំង​នោះ​ជា​បី​ក្រុម​ធំៗ​សម្រាប់​សង្ងំ​ក្នុង​បន្ទប់​សូ​ណា​ជា​រៀង​រាល់​សប្តាហ៍​។ បុរស​ទាំងអស់​ជា​មធ្យម​ត្រូវ​ចំណាយ​ពេល​ក្នុង​បន្ទប់​សូ​ណា​ដែល​មាន​កម្តៅ 80​អង្សា​សេ រយៈពេល ១៥​នាទី​ម្តង​។ ជា​លទ្ធផល​ពួក​គេ​រកឃើញ​ថា បុរស​ដែល​ឧស្សាហ៍​ចូលក្នុង​បន្ទប់​សូ​ណា មាន​ការថយចុះ​នូវ​អត្រា​នៃ​ការស្លាប់​ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ច្រើន​។ ​សូមបញ្ជាក់​ថា ឥទ្ធិពល​របស់​បន្ទប់​សូ​ណា​ចំពោះ​ប្រព័ន្ធ​បេះដូង​សរសៃឈាម​ត្រូវបាន​គេ​កត់ត្រា​រួច​ទៅ​ហើយ​កាល​ពី​ការសិក្សា​មុនៗ​។ ការប្រើប្រាស់​បន្ទប់​ស៊ូ​ណា​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ដូច្នេះ​វា​គឺជា​ហេតុផល​មួយ​ដែល​បញ្ជាក់ថា វា​មាន​លក្ខណៈ​ល្អ​ចំពោះ​សរសៃឈាម​។ ​តាម​ការសិក្សា​បាន​បង្ហាញ​ទៀត​ថា ការ​ចូល​ក្នុង​បន្ទប់​សូ​ណា​ជា​ទៀងទាត់​ប្រហែលជា​មាន​ប្រយោជន៍​ចំពោះ​បុគ្គល​ណា​ដែល​មាន​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង​ច្រើន ដូចជា លើស​សម្ពាធ​ឈាម កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​ខ្ពស់ និង​ជំងឺ​ទឹកនោម​ផ្អែម​ជាដើម​។ ជាទូទៅ វា​មាន​សុវត្ថិភាព និង​មាន​ប្រយោជន៍​ចំពោះ​អ្នក​ដែល​ខ្សោយបេះដូង​តិច​តូច តែ​ប្រហែលជា​មិន​ល្អ​សម្រាប់​អ្នក​ទើប​នឹង​មាន​ជំងឺ​គាំងបេះដូង​ថ្មី​ឡើយ​៕ ​ Read More »

​ដល់​ម្លឹង​ផង​!! ស្ត្រី​មាន​ផ្ទៃពោះ​រួមភេទ​ដោយ​ការ​លេប​ទឹកកាម អាច​ព្យាបាល​ការ​ចាញ់កូន​បាន

ការ​រួមភេទ​គឺជា​មូលហេតុ​ដ៏​ចំបង​មួយ​ដែល​នាំ​ឲ្យ​អ្នក​មាន​ផ្ទៃពោះ និង​ចាញ់កូន ហើយ​វា​ក៏​អាច​ជា​អ្វី​ដែល​ជួយ​ឲ្យ​អា​ការៈនេះ​ធូរស្រាល​វិញ​ដែរ​។ អ្នកជំនាញ​ខាង​ចិត្តសាស្ត្រ Gordon Gallup និយាយថា នៅពេល​យើង​និយាយ​ដល់​ការ​ចាញ់កូន ការ​លេប​ទឹកកាម ជាពិសេស​ទឹកកាម​ដែល​ជោគជាំ អាច​ជួយ​ឲ្យ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ និង​ចាញ់កូន​បែប​នេះ​មាន​ភាពស៊ាំ​នឹង​អ្វី​ដែល​កើតឡើង​រួច​ហើយ​ក្នុង​រាងកាយ​របស់​នាង​។ លោក Gallup ដែល​បាន​ធ្វើ​បទ​បង្ហាញ​របស់គាត់​អំពី​អ្វី​ដែល​គាត់​បាន​ស្រាវជ្រាវ​នៅ​ឯ Northeastern Evolutionary Psychology Society កាល​ពិ​ឆ្នាំ ២០១២ បាន​ស្នើរ​ឲ្យ​ស្ត្រី​កុំ​លេប​ទឹកកាម​របស់​ប្តី​ខ្លួន ព្រោះ​វា​អាច​នឹង​បង្ក​ជាការ​ឆ្លង​រោគ និង​ប្រតិកម្ម​ជាមួយ​វា​រហូតដល់​ក្អួត​បាន​។ ទោះបីជា​យ៉ាងនេះក្តី ស្ត្រី​នឹង​មាន​ភាពស៊ាំ​ទៅ​នឹង​ទឹកកាម​របស់​ប្តី​ខ្លួន​តាមរយៈ​ការ​លេប​វា និង​អាច​បំបាត់​ភាព​ចាញ់កូន​បាន​ទៀត​ក្នុង​ករណី​ដែល​មាន​ផលវិបាក​មួយ​នេះ​លើ​កូន​ទី​ពីរ​។ វិធី​ព្យាបាល​មួយ​នេះ​មានបំណង​ចង់​បញ្ជាក់ថា ការ​រួមភេទ​តាម​មាត់​ប្រហែលជា​អាច​ព្យាបាល​រោគសញ្ញា​ចាញ់កូន​ដែល​កំពុងតែ​កើតឡើង​ខ្លាំងក្លា​លើ​ស្ត្រី​មាន​ផ្ទៃពោះ​៕ Read More »