​ដល់​ម្លឹង​ផង​!! ស្ត្រី​មាន​ផ្ទៃពោះ​រួមភេទ​ដោយ​ការ​លេប​ទឹកកាម អាច​ព្យាបាល​ការ​ចាញ់កូន​បាន

ការ​រួមភេទ​គឺជា​មូលហេតុ​ដ៏​ចំបង​មួយ​ដែល​នាំ​ឲ្យ​អ្នក​មាន​ផ្ទៃពោះ និង​ចាញ់កូន ហើយ​វា​ក៏​អាច​ជា​អ្វី​ដែល​ជួយ​ឲ្យ​អា​ការៈនេះ​ធូរស្រាល​វិញ​ដែរ​។ អ្នកជំនាញ​ខាង​ចិត្តសាស្ត្រ Gordon Gallup និយាយថា នៅពេល​យើង​និយាយ​ដល់​ការ​ចាញ់កូន ការ​លេប​ទឹកកាម ជាពិសេស​ទឹកកាម​ដែល​ជោគជាំ អាច​ជួយ​ឲ្យ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ និង​ចាញ់កូន​បែប​នេះ​មាន​ភាពស៊ាំ​នឹង​អ្វី​ដែល​កើតឡើង​រួច​ហើយ​ក្នុង​រាងកាយ​របស់​នាង​។ លោក Gallup ដែល​បាន​ធ្វើ​បទ​បង្ហាញ​របស់គាត់​អំពី​អ្វី​ដែល​គាត់​បាន​ស្រាវជ្រាវ​នៅ​ឯ Northeastern Evolutionary Psychology Society កាល​ពិ​ឆ្នាំ ២០១២ បាន​ស្នើរ​ឲ្យ​ស្ត្រី​កុំ​លេប​ទឹកកាម​របស់​ប្តី​ខ្លួន ព្រោះ​វា​អាច​នឹង​បង្ក​ជាការ​ឆ្លង​រោគ និង​ប្រតិកម្ម​ជាមួយ​វា​រហូតដល់​ក្អួត​បាន​។ ទោះបីជា​យ៉ាងនេះក្តី ស្ត្រី​នឹង​មាន​ភាពស៊ាំ​ទៅ​នឹង​ទឹកកាម​របស់​ប្តី​ខ្លួន​តាមរយៈ​ការ​លេប​វា និង​អាច​បំបាត់​ភាព​ចាញ់កូន​បាន​ទៀត​ក្នុង​ករណី​ដែល​មាន​ផលវិបាក​មួយ​នេះ​លើ​កូន​ទី​ពីរ​។ វិធី​ព្យាបាល​មួយ​នេះ​មានបំណង​ចង់​បញ្ជាក់ថា ការ​រួមភេទ​តាម​មាត់​ប្រហែលជា​អាច​ព្យាបាល​រោគសញ្ញា​ចាញ់កូន​ដែល​កំពុងតែ​កើតឡើង​ខ្លាំងក្លា​លើ​ស្ត្រី​មាន​ផ្ទៃពោះ​៕ Read More »

លាមកកូនប្រែជាពណ៌បៃតង បណ្តាលមកពីអ្វី?

លាមកពណ៌បៃតង ជាធម្មតា បណ្តាលមកពីរបបអាហារ ដែលគេទទួលទាន ជាពិសេស ស្ពៃស្ពីណាចតែម្តង ហើយការប្រើប្រាស់ថ្នាំមួយចំនួន ក៏អាចបណ្តាលឲ្យមានបញ្ហានេះផងដែរ។ទារកទើបនឹងកើត តែងតែជុះលាមកដំបូង ឬលាមកព្រៃ ហើយបន្ទាប់ពីបៅដោះម្តាយ គេក៏អាចមានលាមកពណ៌លឿងខៀវខ្ចីនេះផងដែរ ប៉ុន្តែ សម្រាប់កុមារពីរបីឆ្នាំ និងមនុស្សធំ ការមានលាមកបែបនេះ មិនមែនជារឿងធម្មតាឡើយ ដូច្នេះ សូមមានការប្រុងប្រយ័ត្ន។ ទារក ការមានលាមកពណ៌បៃតង អាចបណ្តាលមកពី ៖ •    បញ្ហាប្រព័ន្ធរំលាយអាហារ មិនទាន់មានដំណើរការល្អ ដែលវាអាចប៉ះពាល់ដល់ការរំលាយទឹកដោះគោ ឬទឹកដោះម្តាយ •    រូមមន្តប្រូតេអ៊ីនដែលមានក្នុងទឹកដោះគោ •    កង្វះបាក់តេរីក្រពះពោះវៀនធម្មតា នៅក្នុងទឹកដោះម្តាយ •    រាក។ កុមារ និងក្មេងជំទង់ ការមានលាមកពណ៌បៃតង អាចបណ្តាលមកពី ៖ •    ញ៉ាំអាហារសំបូរបន្លែពណ៌បៃតង •    អាហារមានដាក់ពណ៌ •    រាក •    ការប្រើថ្នាំមួយចំនួន ដូចជា Indomethacin ជាដើម •    ការប្រើថ្នាំបំប៉នជាតិដែក។ សូមប្រញាប់ទៅជួបគ្រូពេទ្យ បើអ្នកសង្ស័យ ឬគិតថា កូនរបស់អ្នកមានបញ្ហាខុសធម្មតា៕ Read More »

ការថែទាំទារកទើបនឹងកើត ក្នុងសប្តាហ៍ដំបូង

តើកូនរបស់អ្នកលូតលាស់អ្វីខ្លះហើយ?សូមអបអរសាទរ ចំពោះវត្តមានរបស់កូនអ្នក មកកាន់ពិភពដ៏អស្ចារ្យមួយនេះ។ ជាការពិត ជីវិតក្នុងសប្តាហ៍ដំបូង ទាមទារការថែទាំ និងយកចិត្តទុកដាក់ជាពិសេស ដើម្បីប្រាកដថា គេមានសុវត្ថិភាព និងសុខភាពល្អ។ អ្នកប្រហែលជាមានចម្ងល់ និងក្តីព្រួយបារម្ភជាច្រើន ប៉ុន្តែ តាមពិតទៅ វាមិនធ្ងន់ធ្ងរដូចអ្នកគិតនោះទេ។អ្នកគ្រាន់តែត្រៀមខ្លួន នឹងជីវិតថ្មីមួយ ហើយធ្វើតាមការណែនាំនានាជាការស្រេច ហើយប្រសិនបើអ្នកបារម្ភខ្លាំង សូមសាកសួរវេជ្ជបណ្ឌិតជំនាញរបស់អ្នក។ អ្វីដែលអ្នកគួរធ្វើ ១ បំបៅដោះកូនឲ្យបានច្រើន ដើម្បីជួយឲ្យគេទទួលបានភាពស៊ាំ និងបង្កើនភាពស្និទ្ធស្នាល ២ ដង្ហើមកូនរបស់អ្នក ប្រហែលជាញាប់ ពេលអ្នកសង្កេតមើលគេ ប៉ុន្តែ វាជារឿងធម្មតានោះទេ ហើយបើអ្នកឆ្ងល់ ឬមិនទុកចិត្ត សូមសាកសួរគ្រូពេទ្យរបស់អ្នក ៣ ស្ថិតក្នុងមន្ទីរពេទ្យ ឬកន្លែងដែលអ្នកសម្រាលឲ្យបានយូរថ្ងៃបន្តិច ដើម្បីឲ្យគេតាមដានសុខភាពអ្នក និងកូនឲ្យបានដឹតដល់ ៤ ថែរក្សាអនាម័យ ហើយត្រូវលាងសម្អាតដៃជើង មុនពេលចាប់កាន់ទារក ៥ ប្រព័ន្ធភាពស៊ាំទារកនៅខ្សោយ ដូច្នេះ អ្នកដែលកំពុងមានជំងឺនានា មិនគួរនៅជិតទារកឡើយ៕ Read More »

ក្រោយ​ញ៉ាំ​ទឹក​ម្រះ​ស្រស់​រួច នឹង​មាន​អ្វី​កើតឡើង​?

​នៅក្នុង​ផ្លែ​ម្រះ មាន​សារធាតុ​ជាច្រើន ដែល​អាច​ផ្តល់​ប្រយោជន៍​ចំពោះ​សុខភាព​អ្នក​។ ដូចនេះ អ្នក​អាច​យក​វា​មក​ដាំទឹក​ញ៉ាំ​បាន​។ តើ​នឹង​មាន​អ្វី​កើតឡើង​ក្រោយពេល​ដែល​ញ៉ាំ​រួច​? ​អ្នក​អាច​យក​ម្រះ​មក​ចិត​ជា​បន្ទះៗ រួច​ដាំទឹក​ពិសារ​បាន​។ ក្រោយពេល​ដែល​ញ៉ាំ​រួច វា​នឹង​ជួយ​រំលាយ​អាហារ​ក្នុង​ក្រពះ និង​ពោះវៀន​របស់​អ្នក​។ ម្យ៉ាងទៀត វា​នឹង​ជួយ​បំបាត់​អាការៈ​ទល់លាម​កផងដែ​រ​។ ជាពិសេស វា​ក៏​អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​រាងកាយ​អ្នក​ដូចគ្នា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រោយពេល​ដែល​អ្នក​ពិសារ​រួច វា​នឹង​ជួយ​បង្កើត​ស្បែក​ថ្មី​លឿន​។ ដូចនេះ​មុខ​អ្នកនឹង​ស្អាត ហើយ​គ្មាន​មុន​ឡើយ​៕ Read More »

ដល់ពេលដែលអ្នក ត្រូវសម្អាតថ្លើមហើយ ៖ អាហារទាំង ១០ ដែលអ្នកគួរញ៉ាំ

ថ្លើម មានតួនាទីសំខាន់ណាស់ នៅក្នុងរាងកាយរបស់អ្នក បើថ្លើមមានបញ្ហា រាងកាយរបស់ពិបាក នឹងនៅសុខស្រួលខ្លាំងណាស់។ ថ្លើម ជាសរីរាង្គមានទម្ងន់ប្រហែលមួយគីឡូកន្លះ និងមានពណ៌ក្រហមត្នោត។ ថ្លើមមានសារៈសំខាន់ចំពោះសុខភាព ដោយសារតែវាជួយច្រោះឈាម ដែលរត់ក្នុងរាងកាយរបស់យើង ដើម្បីប្រាកដថា វាគ្មានជាតិពុល។ កំពូលអាហារទាំង ១០ ដែលអ្នកគួរទទួលទាន ដើម្បីលាងសម្អាតថ្លើមរបស់អ្នក ១ ការ៉ុតធម្មជាតិ ២ ស្ពៃស្ពីណាច ៣ ប្រូខូលី ៤ ខ្ទឹម ៥ ប៉េងប៉ោះ ៦ ផ្លែប៉ោម ៧ ផ្លែប័រ ៨ ទំពាំងបាយជូរ ៩ តែបៃតង ១០ ក្រូចឆ្មារ៕ Read More »

​វិធីសាស្ត្រ​ងាយៗ ក្នុង​ការជំរុញ​ដល់​ភាព​មើលឃើញ​ច្បាស់​របស់​ភ្នែក​

​ ភ្នែក​គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​នៃ​រាងកាយ​មនុស្ស​យើង ព្រោះ​វា​ជួយ​ឲ្យ​អ្នក​អាច​មើលឃើញ​នូវ​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​បាន​។ អ្វី​ដែល​គេ​និយាយ​ជា​ញឹកញាប់​នោះ​គឺថា បើ​ស្រឡាញ់​នរណាម្នាក់​គឺ​គេ​តែងតែ​ប្រៀបធៀប​នឹង​ការស្រឡាញ់​ស្មើ​នឹង​កែវភ្នែក​។ ដូច្នេះ​ភ្នែក​ក៏​ជា​សរីរាង្គ​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់ និង​ថែរក្សា​ឲ្យបាន​ល្អ​បំផុត​ដែរ​។ ​ដើម្បី​ភ្នែក​កាន់តែ​មាន​ឃើញច្បាស់​ល្អ យក​ល្អ​គួរតែ​ធ្វើ​យ៉ាងណា​ជំរុញ​ដល់​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​ភ្នែក​ឲ្យបាន​គ្រប់គ្រាន់​។ បន្ទាប់មក វា​នឹង​បញ្ចេញ​កាក​សំណល់​ពី​ភ្នែក​បាន​កាន់តែ​ច្រើន​ផង​ដែរ​។ វិធីសាស្ត្រ​ងាយៗ​ក្នុង​ការអនុវត្ត​មាន​ដូចជា​៖ ​ដើម្បី​លាង​សម្អាត​ភ្នែក ចូ​រលាយ​ទឹកអំបិល​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​យកមក​ស្អំ​នៅលើ​ភ្នែក​ទាំង​សងខាង​ដើម្បី​ជំរុញ​ដល់​ការចេញ​ទឹកភ្នែក ដូច្នេះ​វា​នឹង​ជួយ​ឲ្យ​ភ្នែក​បាន​សម្រាក​បែប​ធម្មជាតិ​ ​ដើម្បី​បង្កើន​របត់​ឈាម​ចិញ្ចឹម​ភ្នែក ចូរ​ម៉ាស្សា​ឆ្អឹង​នៅ​ជុំវិញ​ភ្នែក​ដោយ​ប្រុងប្រយ័ត្ន​។ ចូរ​ម៉ាស្សា​ដោយ​ការ​ឈ្លី​ជារ​វ​ង្វ​ង់​ដើម្បី​បង្កើន​លំហូរ​ឈាម​ ​ដើម្បី​ជំរុញ​ដល់​មុខងារ​ភ្នែក ចូរ​បិត​ភ្នែក​ឲ្យ​ខ្លាំង ហើយ​ទប់​ជាប់ ១០​វិនាទី​។ ចូរ​ធ្វើ​បែប​នេះ​ឲ្យបាន​ច្រើន ដើម្បី​បន្ធូរ​ភាព​តានតឹង​របស់​ភ្នែក និង​សាច់ដុំ​ភ្នែក​។ ​ដើម្បី​បន្ថយ​ភាព​ហើម​របស់​ភ្នែក ចូ​រចិត​ចំណិត​ដំឡូងបារាំង​ឆៅ​មួយ​ចំណិត ហើយ​ស្អំ​នៅ​ជុំវិញ​ភ្នែក ចិញ្ចើម​ខាងក្រោម ថ្ពាល​ខាងលើ និង​សៀតថ្កា ដើម្បី​ភ្ញោ​ចដ​ល់​លំហូរ​ទឹក​រងៃ​៕ Read More »

ធ្វើម៉េច ទើបគេងលក់ស្កប់ស្កល់ មិនភ្ញាក់នៅកណ្តាលយប់

សម្ពាធការងារ និងជីវិតរស់នៅប្រចាំថ្ងៃ គឺជាកត្តាចំបង ដែលធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួន មានអាការៈគេងមិនលក់ ឬគេងភ្ញាក់ៗជារៀងរាល់ថ្ងៃ។បញ្ហាទទួលទានដំណេកនេះ អាចមានច្រើនយ៉ាង ដូចជា គេងមិនលក់ គេងយល់សប្តច្រើន ឬគេងភ្ញាក់ៗជាដើម។ តើគួរធ្វើបែបណា ទើបអាចគេងលក់ស្កប់ស្កល់? •    កាត់បន្ថយស្រ្តេស •    រៀបចំបន្ទប់គេងឲ្យមានផាសុកភាព •    កុំយកការងារមកធ្វើក្នុងបន្ទប់គេង •    ដាក់ម៉ោងគេងឲ្យទៀងទាត់ •    បើគេងមិនលក់ ត្រូវងើបចេញពីគ្រែ ទៅអង្គុយលេង អានសៀវភៅ ឬញ៉ាំទឹកដោះគោមួយកែវ •    ញ៉ាំអាហារបីបួនម៉ោងឲ្យបានឆ្អែតល្អ មុនពេលចូលគេង •    កុំញ៉ាំទឹកច្រើន មុនចូលគេង។ ក្នុងករណីដែលអ្នកគេងមិនលក់ ក្នុងរយៈពេលយូរថ្ងៃ សូមទាក់ទងអ្នកជំនាញ ដើម្បីដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស ពីព្រោះ វាអាចក្លាយជាបញ្ហា ឬជំងឺរ៉ាំរ៉ៃបាន៕ Read More »

​មហារីក​មាត់ស្បូន​៖ ៥​ចំណុច ដែល​ស្ត្រី​គ្រប់​រូប​ត្រូវ​តែ​យល់ដឹង​ចាប់ពីពេលនេះ​ទៅ

​ដោយ​យោង​ទៅតាម​សេចក្តីរាយការណ៍​ពី​អង្គការ​សុខភាព​ពិភពលោក​កាលពី​ឆ្នាំ ២០១២ បានឲ្យដឹងថា មាន​ស្ត្រី​ប្រមាណ ២៦៦០០០​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ជំងឺ​នេះ​។ ជំងឺមហារីក​មាត់ស្បូន​គឺ​ជា​ជំងឺ​ដែល​ងាយស្រួល​រក និង​ព្យាបាល​បំផុត ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុច​សំខាន់​នោះ​គឺ ការយល់ដឹង​អំពី​រាងកាយ​ឲ្យបាន​ល្អ​សិន ដើម្បី​អាច​ជា​និន្នាការ​មួយ​ស្វែងរក​ការពិនិត្យ​ដោយ​ខ្លួនឯង​ជា​ទៀងទាត់​។ ខាងក្រោម​នេះ​គឺជា ៥​ចំណុច​ដែល​ស្ត្រី​គ្រប់​គួរតែ​យល់ដឹង​អំពី​ជំងឺ​មហារីក​ចាប់ពី​ពេលនេះ​ទៅ​។ ​ស្ត្រី​ម្នាក់ៗ​គួរតែ​ទៅឲ្យ​ពេទ្យ​ពិនិត្យម្តង​ជា​ទៀងទាត់ នៅ​ពេល​ខ្លួន​មាន​ភាព​សកម្ម​ខាង​ផ្លូវភេទ ដោយសារតែ​វីរុស​ចម្លង​ជំងឺមហារីក​មាត់ស្បូន​ឆ្លង​តាម​ការ​រួមភេទ​។ នេះ​គឺជា​ហេតុផល​ដ៏​សំខាន់​មួយ​ដែល​ស្ត្រី​ក្នុង​វ័យ ២០​ទៅ​៥០​ឆ្នាំ​ឆ្នង ត្រូវតែឲ្យ​ពេទ្យ​ពិនិត្យរក​ជំងឺ​នេះ​ជា​រៀង​រាល់​ពីរ​ទៅ​បី​ឆ្នាំ​ម្តង​។ ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​មាត់ស្បូន​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​ការពារ​ស្ត្រី​វ័យក្មេង (​អាយុ​ចាប់ពី ១២ ទៅ​១៣​ឆ្នាំ​)​។ យ៉ាងណាមិញ វា​មិនមែន​តែងតែ​ធានាថា​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ការពារ​មហារីក​មាត់ស្បូន​ទាំងអស់​ឡើយ គ្រាន់តែ​បន្ថយ​ការប្រឈមមុខ​ប៉ុណ្ណោះ ដូច្នេះ​វា​នៅតែ​មាន​ការប្រឈមមុខ​ដដែល​អញ្ចឹង​ទោះបីជា​ចាក់​វ៉ាក់សាំង​ហើយ​ក៏​ដោយ​។ ​ បើសិនជា​អាយុ​លើស ៥០​ឆ្នាំ ចូរ​ប្រាកដថា អ្នក​បាន​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ជា​រៀងរាល់ ៤ ទៅ​៥​ឆ្នាំ​ម្តង​។ សម្រាប់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ច្រើន ឬ​ស្ត្រី​ដែល​មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​មហារីក គឺ​មាន​ការប្រឈមមុខ​ខ្ពស់ជាង​ស្ត្រី​ធម្មតា​។ ​ បើសិនជា​អាយុ​លើស ៦៥​ឆ្នាំ ហើយ​ពិនិត្យ​សុខភាព​ជា​ទៀត​ទាត់​ហើយ មិន​មាន​មូលហេតុ​អ្វី​ត្រូវ​បារម្ភ​ថែម​ទៀត​នោះ អ្នក​ក៏​មិនបាច់​ធ្វើ​តេស្ត​ខ្លួនឯង​ដើម្បី​រក​ជំងឺមហារីក​មាត់ស្បូន​ដែរ​។ ​ យក​ល្អ ស្ត្រី​គ្រប់រូប​ត្រូវតែ​ស្វែងរក​ឲ្យឃើញ​អាការៈ​ជំងឺម​ហារីកមា​ត់​ស្បូន ដូច​ជា​ការឈឺចាប់​ក្នុងពេល​រួមភេទ ការឈឺចាប់​ក្នុង​អាង​ត្រគាក ការធ្លាក់​ឈាមរដូវ​មិន​ធម្មតា ឬ​ការ​មក​រដូវ​ច្រើនៗ ការហូរ​ទឹករំអិល​ពី​ទ្វារមាស​មិនធម្មតា ឬ​ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ ដែល​វា​សុទ្ធសឹងតែ​អាច​កំណត់​រោគវិនិច្ឆ័យ និង​ព្យាបាល​ទាន់​ពេលវេលា​ហើយ​៕ Read More »

រឿង​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​ចង់​ឲ្យ​ប្តី​​ខ្លួន​ដឹង​ខ្លាំង​បំផុត​

ជា​ស្ត្រី​ដែល​កំពុងតែ​មាន​ផ្ទៃពោះ វា​ប្រៀបបាន​ដូចជា​ការធ្វើ​ការងារ​មួយ​ដែល​ពេញ​ម៉ោង​រាល់ថ្ងៃ​អញ្ចឹង​។ ជាមួយនឹង​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ​អាចជា​រឿង​មួយ​មាន​ការពិបាក​ខ្លាំង​ណាស់​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​អារម្មណ៍​។ ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​ចង់​ឲ្យ​ប្តី​របស់​នាង​បានដឹង​៖ 1.​    ​ចង់​ឲ្យ​ប្តី​ម៉ាស្សា​ជើង​ឲ្យ​ 2.​    ​នៅ​ពេល​ឃ្លាន​អ្វីមួយ គឺ​ពិតជា​ចង់​បានរ​បស់​នោះ​មក​ញ៉ាំ​ភ្លាម​ 3.​    ​មិន​ចង់​ឲ្យ​ប្តី​និយាយថា ខ្លួនឯង​ធាត់ ឬ​មាន​មាឌធំ​ឡើយ​ 4.​    ​ចង់​ប្រាប់ប្តី​ថា ខ្លួនឯង​ពិតជា​មាន​ភាពអាម៉ាស​ណាស់​នូវ​អ្វី​ដែល​ភ្លេចភ្លាំង​ច្រើន​ 5.​    ​ចង់​ប្រាប់​គាត់​ថា ខ្ញុំ​អស់កម្លាំង មិនមែន​ខ្ជិល​ទេ​ 6.​    ​ចង់​ប្រាប់​គាត់ ថ្ងៃស្អែក​មិនដឹង​មាន​អ្វី​កើតឡើង​ទៀត​ទេ​ 7.​    ​ចង់​ប្រាប់ថា ខ្ញុំ​មាន​អារម្មណ៍មិនល្អ​សោះ​ 8.​    ​ការ​មាន​ផ្ទៃពោះ​គឺជា​រឿង​មួយ​គួរឲ្យខ្លាច​ 9.​    ​ពិត​មាន​មោទនៈភាព​ណាស់​នូវ​អ្វីៗ​ដែល​គាត់​បាន​ធ្វើ​ 10.​    ​អូន​ស្រឡាញ់​បង​ 11.​    ​ចង់​ប្រាប់ថា មិន​អាច​រងចាំ​កូន​កើត​បាន​ទៀត​ទេ​។​ ​សរុបទៅ ស្ត្រី​ម្នាក់​ត្រូវការ​ឆ្លងកាត់​រឿង​ច្រើន​ណាស់​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ ប៉ុន្តែ​វា​គឺជា​រសជាតិ​នៃ​ជីវិត​ដែល​មាន​ស្នេហា នៅពេល​នាង​យល់ព្រម​ដាក់​កាយ និង​ចិត្ត​ដើម្បី​ចាប់ផ្តើម​សាង​គ្រួសារ​ជាមួយ​ប្តី​របស់​នាង​។ ដូច្នេះ ក្នុងនាម​ជា​ប្តី វា​គ្មាន​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ច្រើនជាង​ផ្តល់​នូវ​សេចក្តីស្រឡាញ់ ការអត់ធ្មត់ និង​សេចក្តី​សណ្តោស​ប្រណី​ចំពោះ​ប្រពន្ធ​ខ្លួន​ក្នុងពេល​មាន​ផ្ទៃពោះ​ឡើយ​៕ Read More »

បំបៅដោះកូន អាចធ្វើដោះរបស់អ្នក មានបញ្ហាអ្វីខ្លះ?

ថ្វីត្បិតតែការបំបៅដោះកូន មានសារៈប្រយោជន៍ច្រើនឥតគណនា ប៉ុន្តែ អ្នកម្តាយមួយចំនួន នៅតែខ្វល់ខ្វាយចិត្ត ទៅនឹងបញ្ហានានា ដែលបណ្តាលមកពីការបំបៅដោះកូន ជាពិសេស សម្រាប់ស្រ្តីដែលស្រឡាញ់ការថែរក្សាសម្រស់។ ជាការពិត វាអាចបង្កជាផលរំខាន និងផលវិបាកមួយចំនួនតូចផងដែរ ប៉ុន្តែ ផលរំខានទាំងអស់នោះ ត្រូវបានលប់បំបាត់អស់ហើយ ដោយសារផលប្រយោជន៍ដ៏មហិមារ នៃការបំបៅដោះកូន។ ការបំបៅដោះកូន អាចធ្វើឲ្យសុដន់របស់អ្នកផ្លាស់ប្តូររូបរាង និងទំហំ។ ការបំបៅដោះកូន នឹងធ្វើឲ្យសុដន់ធំជាងមុន ប៉ុន្តែ វាអាចនឹងយារធ្លាក់ ហើយស្វិតបន្តិចបន្តួច ក្រោយពេលអ្នកឈប់បំបៅ។ យ៉ាងណាមិញ សុដន់របស់អ្នក មិនអាចត្រឡប់ទៅរកភាពដើម ដូចកាលដែលអ្នកមិនទាន់មានកូននោះទេ ទោះបីជាអ្នកមិនបំបៅដោះកូនក៏ដោយ។ សម្រាប់ស្រ្តីមួយចំនួន សុដន់របស់គេមិនមានការប្រែប្រួលខ្លាំងនោះទេ គឺមានន័យថា សុដន់របស់គេនៅតែណែន ហើយធំល្អ៕ Read More »