ខ្ញុំ​លឺ​គេ​និយាយថា លេបថ្នាំ​ពន្យា​កំណើត ធ្វើ​ឲ្យ​ឡើង​ទម្ងន់ តើ​មែនឬ​អត់​?

​បើសិន​ជា​អ្នក​ធ្លាប់​គិត​អំពី​ការប្រើ​ថ្នាំ​ពន្យា​កំណើត​នោះ រឿង​មុនគេ​ដែល​ត្រូវ​គិត​បន្ទាប់​នោះ​គឺថា តើ​វា​ធ្វើឲ្យ​ធាត់​ឡើង​ទម្ងន់​ដែរ​ឬ​អត់​? ខណៈពេល​ដែល​ថ្នាំ​ពន្យា​កំណើត​អាច​មាន​ផល​រំខាន​ច្រើន ការ​ធាត់​ឡើង​ទម្ងនើ​គឺជា​ការបារម្ភ​ដ៏​ធំ​បំផុត​ហើយ​។ ​ថ្នាំ​ពន្យា​កំណើត​អាចមាន​ផល​រំខាន​ខុសៗ​គ្នា​ច្រើន​ទៅតាម​ស្ត្រី​ខុសៗ​គ្នា ព្រោះតែ​ពួកគេ​មាន​កម្រិត​អ័រម៉ូន​ខុសៗ​គ្នា​ដែរ​។ ឧទាហរណ៍ អ្នក​ប្រហែលជា​មាន​ចំនួន​អ័រម៉ូន​អេ​ស្ត្រូជែន​ពី​ធម្មជាតិ​ច្រើនជាង​ប្អូនស្ត្រី​អ្នក ឬ​មិត្តភក្តិ​របស់​អ្នក​។ ដូច្នេះ ឥទ្ធីពល​នៃ​ថ្នាំ​ពន្យាកំណើត​ចំពោះ​អ្នក​នឹង​មាន​លក្ខណៈ​ខុសគ្នា​ពី​មិត្តភក្តិ​អ្នក​ដែរ​។ ដូច្នេះ​ដើម្បី​ដឹង​ច្បាស់​ថា វា​ធ្វើឲ្យ​ធាត់ឬ​អត់ ទាល់តែ​សាក​ប្រើ​សិន​ទើប​ដឹង​។ ​យ៉ាងណាមិញ អ្នក​នៅ​តែ​ប្រុងប្រយ័ត្ន​ដដែល​នៅពេល​ជ្រើសរើស​ថ្នាំ​គ្រាប់​ពន្យា​កំណើត​នេះ​មកប្រើប្រាស់​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ដឹង​ថា ថ្នាំ​ពន្យា​កំណើត​ធ្វើឲ្យ​ធាត់ឬ​អត់​នោះ​គឺ ចំនួន​អ័រម៉ូន​ដែល​មាន​ក្នុង​ថ្នាំ​នោះ​តែម្តង​។ បើសិន​ជា​ថ្នាំ​ពន្យា​កំនើត​មាន​សុទ្ធតែ​អ័រម៉ូន​អេ​ស្ត្រូជែន​ច្រើន នោះ អ្នកនឹង​ធាត់​ដោយសារតែ​ការ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន​។ យ៉ាងណាមិញ អ្នក​នឹង​មិន​អាច​ធាត់​បែបនេះ​នៅ​ពេល​អ្នក​ឈប់​ប្រើ ឬ​ប្រើ​អស់​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ចៀសវាង​ការ​ធាត់​ឡើង​ទម្ងន់​បែបនេះ​គឺ ថ្នាំ​ពន្យា​កំណើត​មាន​សារធាតុ Drospirenone ដែល​ជា​សមាសធាតុ Progestin​។ ជាធម្មតា Drospirenone គឺជា​សារធាតុ​បញ្ចុះ​ទឹកនោម ហើយ​ក៏​បង្ការ​កុំឲ្យ​ចាល​ជាតិ​ទឹកក្នុង​ខ្លួន​ដែរ​។ ​បើសិន​ជា​អ្នក​ស្ថិត​ក្នុង​ការ​ប្រើ​វិធី​ពន្យា​កំណើត​ផ្សេង​ដូចជា ចាក់​ថ្នាំ​ពន្យា​កំណើត ឬ​កង​ដាក់​ក្នុង​ស្បូន ការ​ធាត់​នោះ​មិនមែន​ដោយសារ​ការ​ចាល​ជាតិ​ទឹក​ទេ តែ​ជា​ការ​កើន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ទៅ​វិញ​។ បើសិន​ជា​អ្នក​ធាត់​ខ្លាំង​ក្រោយ​ពី​ចាប់ផ្តើម​ប្រើ​វិធី​ពន្យា​កំនើត​ថ្មី ចូរ​ធ្វើការ​ផ្លាស់ប្តូរ​របប​អាហារ ឬ​ហាត់ប្រាណ​បន្ថែម​ទៅ​៕ Read More »

មានកូនភ្លោះ អាចធ្វើឲ្យអ្នក មានសញ្ញាដំបូងៗ ដូចជា …

ក្បាលពោះរីកធំជាងធម្មតា ជាសញ្ញាដែលអាចបញ្ជាក់ថា អ្នកប្រហែលជាមានកូនភ្លោះហើយ ប្រសិនបើអ្នកធ្លាប់មានកូនពីមុនមក។ សញ្ញាមួយទៀត គឺការឡើងទម្ងន់លឿន និងច្រើនជាងធម្មតា។ អ្នកក៏ប្រហែលជាចាញ់កូនខ្លាំងផងដែរ ប្រសិនបើអ្នកមានកូនភ្លោះ។ ប៉ុន្តែ សញ្ញា និងរោគសញ្ញាទាំងនេះ អាចច្រឡំ ឬខុសបាន យ៉ាងណាមិញ មានតែការឆ្លុះអេកូពោះប៉ុណ្ណោះ ដែលអាចកំណត់ថា អ្នកមានកូនភ្លោះ ឬកូនទោលនោះ។ ហើយពេលវេលាដែលលឿនបំផុត ដើម្បីដឹងថា អ្នកមានកូនភ្លោះ ឬអត់ គឺចាប់ពីសប្តាហ៍ទី ១០ ទៅ ១៤៕ Read More »

កូនបាន ៦ អាទិត្យ អាចរួមភេទបានហើយឬនៅ?

ការរួមភេទ? ឆាកជីវិតប្រចាំថ្ងៃ ជាមួយនឹងកូនតូច មិនដូចគ្នានឹងការទើបនឹងរៀបការនោះទេ អ្នកប្រហែលជាគ្មានអារម្មណ៍លើការរួមភេទនោះទេ ដោយសារតែការអស់កម្លាំងនឹងការមើលកូន ការព្រួយបារម្ភនឹងបញ្ហាសុខភាព និងការខ្មាស់អៀននឹងរូបរាងខ្លួនឯងជាដើម។ ជាការពិត គ្រូពេទ្យមិនទាន់អនុញ្ញាតឲ្យអ្នករួមភេទ បានមួយរយភាគរយនោះទេ ក្នុងដំណាក់កាលនេះ ប៉ុន្តែ គ្រូពេទ្យបានណែនាំថា ការបបោសអង្អែល ឬការសម្រេចកាមឲ្យស្វាមីរបស់អ្នក ជារឿងដែលអាចធ្វើទៅបាន។ ការសិក្សាបានបង្ហាញផងដែរថា បន្ទាប់ពី ៦ សប្តាហ៍ ៖ •    គូស្នេហ៍ប្រហែលជា ៦៥ ភាគរយ ចូលចិត្តស្ទាប និងបោសអង្អែលគ្នា •    គូស្នេហ៍ប្រហែលជា ៣៤ ភាគរយ បានរួមភេទតាមមាត់ •    គូស្នេហ៍ប្រហែលជា ១៧ ភាគរយប៉ុណ្ណោះ ដែលរួមភេទតាមធម្មតា។ ខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរប្រុងប្រយ័ត្ន ៖ 1.    បើអ្នកសម្រាលកូនដោយការវះកាត់ អ្នកគួរទុកចន្លោះពេលវេលាឲ្យបានយូរបន្តិច 2.    ប្រសិនបើការរួមភេទបង្កការឈឺចាប់ ឬហូរឈាម សូមបញ្ឈប់ភ្លាម ហើយប្រញាប់ទៅជួបគ្រូពេទ្យ៕ Read More »

ស្ត្រី​ដែល​កើត​មក​គ្មាន​ស្បូន តើ​ចេះ​មាន​រដូវ និង​មាន​ផ្ទៃពោះ​ដែរ​ទេ​?

​អ្នក​ប្រហែលជា​ធ្លាប់​លឺ​នូវ​ការ​ផ្សាំ​តម្រងនោម ផ្សាំ​ថ្លើម ប៉ុន្តែ​មិន​ធ្លាប់​ដឹង​អំពី​ការ​ផ្សាំ​ស្បូន​ឡើយ​។ ប៉ុន្តែ​អ្វី​ដែល​ជា​សំណួរ​ដែល​គេ​តែងតែ​សួរនាំ​នោះ​គឺថា តើ​ស្ត្រី​ដែល​កើតមក​គ្មាន​ស្បូន ឬ​គ្មាន​ស្បូន​ពី​កំណើត អាច​មាន​រដូវ ឬ​មាន​ផ្ទៃពោះ​ឬ​អត់​? តើ​មាន​ការប្រែប្រួល​អ័រម៉ូន​លើ​មនុស្ស​ស្រី​ដែល​គ្មាន​ស្បូន​ដែរឬទេ​? ​បើ​យោង​ទៅតាម​សេចក្តីរាយការណ៍​ទូទាំង​ពិភពលោក​បានឲ្យដឹងថា មាន​ស្ត្រី​ម្នាក់​ប៉ុណ្ណោះ​ក្នុងចំណោម ៥០០០​នាក់​ដែល​មាន​បញ្ហា​បែបនេះ​។ ប៉ុន្តែ​ស្ថិតិ​នៅ​ស្រុក​យើង​ដូច​ជា​មិន​ដែល​ដឹង​អំពី​រឿង​នេះ​នៅឡើយ​ទេ​។ ​មាន​ជំនឿ​មិន​ត្រឹមត្រូវ​មួយ​ដែល​និយាយថា បញ្ហា​ស្ត្រី​កើត​មក​គ្មាន​ស្បូន​គឺជា​រឿង​ដំណរ​ពូជ ប៉ុន្តែ​វា​គឺជា​ការពិត​ត្រឹម​ចំនួន​មួយ​តិចតួច​បំផុត​។ និយាយ​រួម វា​គឺជា​ជំងឺ​ទាក់ទង​នឹង​ប្រដាប់ភេទ មានន័យ​ថា វា​កើត​ឡើង​ក្នុងពេល​ដែល​ទារក​ក្នុង​ផ្ទៃ​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់​ដែល​រង​ការប៉ះពាល់​ពី​អ្វី​មួយ​។ ​ មាន​កត្តា​ពីរ​បី​ប៉ុណ្ណោះ​ដែល​អាច​ដាក់​សម្ពាធ​ដល់​ទារក​ដែល​កំពុងតែ​លូតលាស់​ក្នុង​ផ្ទៃ​ប្រឈម​នឹង​បញ្ហា​មួយ​នេះ​។ រឿង​នេះ​មាន​ដូចជា ការប្រើប្រាស់​ថ្នាំ​ដែល​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ឬ​ប៉ះពាល់​នឹង​មជ្ឈដ្ឋាន​ដែល​មាន​ជាតិពុល​ច្រើន​។ រឿង​នេះ​ក៏​អាច​កើតឡើង​ដែរ​បើសិនជា​ដំណើរ​ការណ៍​នៃ​ការ​រលាយ​ចូលគ្នា​នៃ​មេ​ជីវិត​ទាំង​ពីរ​ប្រព្រឹត្តិ​ទៅ​ខុស​ប្រក្រតី​។ ​ក្នុងករណី​ដែល​គ្មាន​ស្បូន ស្ត្រី​អាច​នឹង​មិន​មាន​ការ​ម​ក​រដូវ​ឡើយ​។ ទោះបីជា​យ៉ាងនេះក្តី នាង​ប្រហែលជា​អាច​មាន​ការលូតលាស់​ក្រពេញ​អូវ៉ែ​ដែរ​។ ករណី​ភាគច្រើន ផ្នែក​ខាងលើ​នៃ​ទ្វារមាស និង​ស្បូន​នឹង​ត្រូវ​បាន​បង្កើត​ចេញ​ពី​កោសិកា​តែមួយ​ក្នុងពេល​លូតលាស់​ក្នុង​ផ្ទៃ ដូច្នេះ ស្ត្រី​ដែឡ​គ្មាន​ស្បូន​ក៏​អាច​អត់​ទ្វារមាស​ដែរ​។ យ៉ាងណាមិញ ទ្វារមាស​អាច​នឹង​បង្កើត​ជា​លក្ខណៈ​សិប្ប​និមិត្ត ដើម្បី​ក្លាយខ្លួន​ជា​មនុស្ស​ស្រី​។ ​បើសិន​ជា​មនុស្ស​ស្រី​អត់​ស្បូន​តាំង​ពី​កំណើត តែ​មាន​ក្រពេញ​អូវ៉ែ​ដែល​នៅ​ធ្វើការ នោះ​នាង​ប្រហែលជា​អាច​មាន​ការលូតលាស់​ស​រី​រាង្គ​បន្ត​ពូជទី​ពីរ​បាន​ដូច​ជា សុដន់ និង​រោម ដោយសារ​តែ​អ័រម៉ូន​ដែល​ផលិត​ចេញពី​ក្រពេញ​អូ​វ៉ែ​។ ​ស្បូន​គឺជា​កន្លែង​សម្រាប់​ផ្ទុក​កូន​ដើម្បី​លូតលាស់ ដូច្នេះ បើសិនជា​គ្មាន​ស្បូន​ទេ វា​ក៏​មិន​អាច​មាន​ផ្ទៃពោះ​បានដែរ​៕ Read More »

ធ្លាក់ឈាម​ក្រោយ​រួមភេទ​រួច​មិន​បញ្ជាក់ថា​នៅ​ហ្ស៊ី​ន​ទាំងអស់​ទេ តែ​អាច​ជា​ជំងឺ​ច្រើនជាង​

​ការ​ធ្លាក់ឈាម​ក្រោយពី​រួម​ភេទ​អាច​ជា​រឿង​មួយ​គួរឲ្យ​ភ័យខ្លា​ចជាពិសេស​នៅពេល​ដែល​អ្នក​ដឹងថា វា​មិនមែន​ជា​ការ​មក​រដូវ និង​មិនមែន​ជា​ការ​រួមភេទ​ជា​លើកដំបូង​។ សម្រាប់​ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​វិញ ការ​ធ្លាក់ឈាម​អាច​នឹង​កើតឡើង​ដោយសារតែ​ជញ្ជាំង​ទ្វារមាស​ទៅ​ជា​ស្ងួត ប៉ុន្តែ​បើសិនជា​កើតឡើង​លើ​ស្ត្រី​វ័យក្មេង​វិញ វា​អាច​បង្កឡើង​ដោយ​មូលហេតុ​អ្វី​ផ្សេង​វិញ​។ មាន​ស្ត្រី​ប្រមាណ ៩​ភាគរយ​នៃ​ស្ត្រី​ទាំងអស់ នឹង​ប្រឈម​អា​ការៈធ្លាក់​ឈាម​តាម​ទ្វារមាស​ម្តង​ក្នុង​ជីវិត​។ ពេលខ្លះ មូលហេតុ​វា​គឺ​ធម្មតាៗ​ទេ ដូចជា មិន​មាន​ទឹករំអិល​គ្រប់គ្រាន់ ប៉ុន្តែ​អ្វី​ដែល​មិន​ធម្មតា​នោះ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ណាមួយ​ទៅ​វិញ​ទេ​។ ​ខាងក្រោម​នេះ​គឺជា​ហេតុផល​ជំងឺ​មួយចំនួន​ដែល​អាច​ធ្វើឲ្យ​អ្នក​ធ្លាក់​ឈាម​តាម​ទ្វារ​មាសក្រោយ​ពី​រួមភេទ​រួច​៖ ​ ជំងឺ​កាមរោគ​ ​ជំងឺ​កាមរោគ​ដែល​ច្រើនតែ​បង្ក​ការ​ហូរឈាម​ក្រោយ​រួមភេទ​រួច ភាគច្រើន​ជា ជំងឺ​ប្រមេះទឹកបាយ និង​ប្រមេះ​ទឹកថ្លា​។ ចំពោះ​អាការៈ​វា​វិញ​មាន​ដូចជា ហូរ​ទឹករំអិល​តាម​ទ្វារមាស ឈឺ​ក្នុង​អាង​ត្រគាក មាន​អារម្មណ៍​ក្រហាយៗ​ជាមួយនឹង​ការ​ហូរឈាម​ក្នុងពេល​រួមភេទ​។ ​ ការ​រលាក​ទ្វារមាស​ ​ជំងឺរលាកទ្វារមាស​ច្រើន​កើតមាន​ជា​ញឹកញាប់​ចំពោះ​មនុស្ស​ស្រី​គ្រប់​វ័យ​។ ការ​ដែល​ជញ្ជាំង​ទ្វារមាស​រលាក ដោយសារ​តែ​អតុល្យភាព​កម្រិត pH ដែល​វា​បង្កឡើង​ដោយ​សារធាតុ​បង្ក​ការ​រលាក និង​ការបង្ក​រោគ​ជាដើម​។ សារធាតុ​គីមី​ក្នុងក្រែ​មលាប និង​ស្ព្រាយ សម្លៀក​បំពាក់ បាក់តេរី មេរោគ​ផ្សិត និង​វីរុស សុទ្ធតែ​ជា​មេ​បញ្ហា​នាំ​ឲ្យ​ទ្វារមា​សរលា​កបាន​ទាំងអស់​។ ​ រលាក​មាត់ស្បូន​ ​ជំងឺ​នេះ​ក៏​មិន​ខុសគ្នា​នឹង​ការ​រលាក​ទ្វារមាស​ដែរ សុទ្ធ​តែ​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស​ស្រី និង​បង្ក​ឡើង​ដោយ​កត្តា​ជាច្រើន​ដូចជា ការបង្ក​រោគ សារធាតុ​គីមី ឬ​ការ​រលាក​លើ​រាងកាយ ឬ​អាឡែ​ហ្ស៊ី​។ ជាមួយគ្នា​នឹង​ការ​ធ្លាក់ឈាម អា​ការៈផ្សេងៗ​ទៀត​ក៏​អាច​មាន​ដែរ​ដូចជា ហូរ​ទឹករំអិល​ពណ៌​ប្រផេះ ឈឺ​ក្នុងពេល​រួមភេទ និង​នោម​ញឹក​ជាដើម​។ ​ មហារីក​មាត់ស្បូន​ ​ជំងឺមហារីក​មាត់ស្បូន​គឺជា​ជំងឺមហារីក​ដែល​កើត​លើ​មនុស្ស​ស្រី​ញឹកញាប់​ជាង​គេ​លំដាប់​ទី​២ ប៉ុន្តែ​វា​គឺ​ជា​ជំងឺ​ដែល​អាច​បង្ការ​បាន​បំផុត​។ ... Read More »

រដូវក្តៅ អាច​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​

ការសិក្សា​បាន​បង្ហាញថា ស្ត្រី​មាន​ផ្ទៃពោះ ដែល​ទទួលរង​កម្តៅ​ខ្លាំងពេក ជាពិសេស អំឡុង​រដូវក្តៅ​នេះ អាច​ប្រឈម​ទៅ​នឹង​ជំងឺ​ទឹកនោម​ផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ​។​ ​ការ​សិក្សា​ក៏​បាន​ណែនាំ​ផងដែរ​ថា ស្ត្រី​មាន​ផ្ទៃពោះ មិនគួរណា​ស្ថិតក្រោម​ពន្លឺ​ថ្ងៃ ឬ​កម្តៅថ្ងៃ​ខ្លាំង​ពេក​នោះ​ទេ គឺ​នៅ​ឲ្យ​ក្រោម ២៤ អង្សារ ដើម្បី​ការពារ​បញ្ហា​មួយ​នេះ​។ ក្នុង​ការប្រៀបធៀប​គ្នា ស្ត្រី​ដែល​ស្ថិតក្នុង​តំបន់​ត្រជាក់ ប្រហែល ១០ អង្សារ ឬ​ទាប​ជាង ទំនងជា​មិន​សូវ​ប្រឈម ទៅ​នឹង​ជំងឺ​ទឹកនោម​ផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ​នោះឡើយ​។​ ​គេ​បាន​បញ្ជាក់ថា ប្រសិនបើ​អាកាសធាតុ​ត្រជាក់​ល្មម ស្ត្រី​មាន​ផ្ទៃពោះ អាច​ដើរ​ចេញ​ទៅ​ក្រៅ ហើយ​មាន​សកម្មភាព​ច្រើន​បន្តិច ដែល​ជាហេតុ​នាំ​ឲ្យ​ពួកគេ អាច​រក្សា​ទម្ងន់​បាន​ល្អប្រសើរ​។ ក្រៅពីនេះ អាកាសធាតុ​ត្រជាក់ អាច​ធ្វើឲ្យ​រាងកាយ​ស្ត្រី ធន់​នឹង​អាំង​ស៊ុយ​លី​ន​បាន​ល្អប្រសើរ​។​ ​ការសិក្សា​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​កាណាដា ដោយ​ធ្វើ​ការតាមដាន​ទៅលើ ការ​សម្រាលកូន​ចំនួន ៥៥៥ ៩១១ ករណី ក្នុងចំណោម​ស្ត្រី ៣៩៦ ៨២៨ នាក់ នៅក្នុង​ប្រទេស​កាណាដា អស់​រយៈពេល ១២ ឆ្នាំ (២០០២ ដល់​ឆ្នាំ ២០១៤)៕ Read More »

ទ្វា​រមាស អាច​មាន​ក្លិន​បែបណាខ្លះ​? ហើយ​បញ្ជាក់ថា អ្នក​មាន​ជំងឺ​អ្វីខ្លះ​?

ក្លិន​ប្រដាប់ភេទ​នារី អាច​ផ្លាស់ប្តូរ​ញឹកញាប់ ទៅ​តាម​របៀប​នៃ​ការរស់នៅ ចំណីអាហារ និង​កត្តា​ផ្សេងៗ​ទៀត​។ ក្លិន​ទ្វារមាស ភាគច្រើន​បណ្តាល​មកពី​បាក់តេរី និង​សារធាតុ​រំអិល​។​ ​ក្លិន​ប្រដាប់ភេទ​នារី ក៏​អាច​បញ្ជាក់​អំពី​បញ្ហា​សុខភាព ដែល​នារី​ម្នាក់​នោះ​កំពុង​មាន​ផង​ដែរ​។ ហើយ​អ្វី​ដែល​អ្នក​គួរ​ប្រយ័ត្ន​នោះ​គឺ បើ​មាន​ក្លិន ហើយ​អ្នកមាន​អារម្មណ៍​ថា​ឈឺ​ផ្សា សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​។​ ១ ក្លិនឆ្អាប់​ដូច​ត្រី​ ​វា​អាច​បញ្ជាក់​ថា ប្រហែលជា​មាន​ការឆ្លង​បាក់តេរី vaginosis ឬ trichomoniasis​។ ប៉ុន្តែ ពេលខ្លះ វា​អាច​កើតឡើង​ដោយសារតែ ការលូតលាស់​របស់​បាក់តេរី​ខ្លាំងពេក​។​ ២ ផ្សិត​ ​ការឆ្លង​ផ្សិត អាច​ធ្វើឲ្យ​ប្រដាប់​ភេទ​របស់អ្នក​ធុំក្លិន​ប្លែក ហើយ​ប្រសិនបើ​អ្នក​រមាស់ រួមផ្សំ​នឹង​ក្លិន​ចម្លែក​ទៀត​នោះ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​។​ ៣ ក្លិន​ឆ្អេះ​ ​ការឆ្លង​មេរោគ​ប្រព័ន្ធ​ទឹកនោម ឬ​ការឆ្លង​បាក់តេរី vaginosis អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា ឆ្អេះៗ​ដូចជា​ទឹកនោម​អ៊ីចឹង​។​ ៤ ក្លិន​ផ្អួរ​ ​វា​អាច​បណ្តាលមកពី​សកម្ម​ភាព​ប្រចាំថ្ងៃ ដូច​ជា​ការ​ធ្វើការ​ហត់ និង​ការ​ហាត់ប្រាណ​ជាដើម​។ ប្រសិនបើ​អ្នក​ចង់​មិនឲ្យ​មាន​ក្លិន​បែបនេះ អ្នក​គួរតែ​ឧស្សាហ៍​សម្អាត​កន្លែង​នោះ ហើយ​កោរ​រោម​ចេញ​។​ ៥ រដូវ​ ​ក្នុង​ពេល​មក​រដូវ ប្រដាប់​ភេទ​របស់​អ្នក ប្រាកដ​ជា​ផ្លាស់ប្តូរ​ក្លិន ជាពិសេស ដោយសារ​វត្តមាន​ជាតិ​ដែក ទើប​ធ្វើឲ្យ​អ្នក​ទទួល​ក្លិន​ប្លែក​បែបនេះ​៕ អត្ថបទ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា Read More »

ថតកាំរស្មីអ៊ិច​ក្នុងពេល​មាន​ផ្ទៃពោះ មាន​គ្រោះថ្នាក់​ដែរ​ទេ​?

​កាំរស្មីអ៊ិច​ជា​វិធី​សារស្ត្រ​ថត​រូបភាព​វេជ្ជសាស្ត្រមួយ​ប្រភេទ​ដែល​អាច​ផ្តល់​ការបញ្ជាក់​កាន់តែ​ច្បាស់​សម្រាប់​គ្រូពេទ្យ​កំណត់​រោគវិនិច្ឆ័យ​អ្វីមួយ​នៅលើ​ឆ្អឹង​។ ប៉ុន្តែ​វា​ក៏​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​មួយចំនួន​ផងដែរ​នៅពេល​ថត​ច្រើនដង​។ ​យ៉ាងណាមិញ ការប្រឈមមុខ​នៃ​ការចៀសវាង​ការ​ថតកាំរស្មីអ៊ិច​នេះ​ទំនង​ជា​ខ្លាំង​ជាង​ការប្រឈមមុខ​របស់​វា​ទៅទៀត​។ ដូច្នេះ​តើ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​នឹង​ធ្វើ​ដូចម្តេច​ទៅ​បើសិនជា​ត្រូវការ​ថតកាំរស្មីអ៊ិច​ដែរ​? ​ចូរ​ប្រាប់​គ្រូពេទ្យ​ជានិច្ច​បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ ឬ​អាច​មាន​ផ្ទៃពោះ​ ​បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ ហើយ​បងប្អូន​ត្រូវការ​ថតកាំរស្មីអ៊ិច ចូរ​កុំ​ព្យាយាម​នៅ​ជិត​កន្លែង​ដែល​គេ​ថតកាំរស្មីអ៊ិច​ឲ្យសោះ​ ​បើសិន​ជា​គ្រូពេទ្យ​ចង់​ឲ្យ​ថតកាំរស្មីអ៊ិច ប៉ុន្តែ​អ្នក​ទើបតែ​ថត​ហើយ​ថ្មីៗ​នេះ​ទេ ចូរ​ប្រាប់​គាត់​ផង​អំពី​រឿង​នេះ​។ ​ចូរ​សួរ​គ្រូពេទ្យ​ទៅ​ថា ហេតុអ្វី​បានជា​ត្រូវការ​ថតកាំរស្មីអ៊ិច និង​ប្រាប់​គាត់​អំពី​ការបារម្ភ​ផ្សេងៗ​ក្នុង​ពេល​អ្នក​មាន​ផ្ទៃពោះ​ផង​៕ ​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ Read More »

ពោះរបស់ស្រ្តីមានទម្ងន់នឹងប៉ោង ដោយសារកូនក្នុងផ្ទៃ នៅពេលណា?

មិនមានពេលវេលាច្បាស់លាស់ ដែលនឹងកំណត់ថាតើ ពោះរបស់អ្នកនឹងប៉ោង នៅពេលណានោះទេ។ ស្ថានភាពនេះ វាខុសគ្នាពីស្រ្តីម្នាក់ទៅស្រ្តីម្នាក់ ពីកូនម្នាក់ទៅកូនម្នាក់ទៀង។ ក្នុងត្រីមាសទីពីរ ក្បាលពោះស្រ្តីមានទម្ងន់នឹងចាប់ផ្តើមពើងឡើង ប៉ុន្តែ អ្នកខ្លះទៀត ត្រូវរង់ចាំរហូតដល់ត្រីមាសទីបីឯណោះ។ ផ្ទុយទៅវិញ ស្រ្តីមួយចំនួនបែរជាហើម ឬប៉ោងពោះដោយសារជំងឺ ឬបញ្ហាសុខភាព បូមរួមផ្សំនឹងការហើមដៃជើង ក្រោយពេលមានទម្ងន់ ដូច្នេះ សូមតាមដានសុខភាពរបស់អ្នកឲ្យមែនទែន។ សម្រាប់ម្តាយដែលទើបនឹងមានកូនលើកដំបូង ពោះរបស់នាងអាចនឹងចាប់ផ្តើមឡើងប៉ោង ចន្លោះសប្តាហ៍ទី ១២ ទៅ ១៦ ប៉ុន្តែ សម្រាប់អ្នកដែលធ្លាប់មានកូនរួច អាចនឹងឆាប់ជាងនេះបន្តិច ដោយសារតែស្បូន និងសាច់ដុំពោះរបស់ពួកគេ បានយារធ្លាក់កាលពីកូនមុនរួចមកហើយ។ គួរបារម្ភទេ បើខ្ញុំក្រប៉ោងពោះបែបនេះ? ប្រសិនបើអ្នកមានសុខភាពល្អ កូនកម្រើកតាមធម្មតា នោះវាគ្មានអ្វីត្រូវបារម្ភឡើយ ប្រសិនបើអ្នកយឺតបន្តិច ប៉ុន្តែ ប្រសិនបើអ្នកព្រួយបារម្ភខ្លាំងពេក សូមប្រញាប់ទៅជួបនឹងគ្រូពេទ្យជំនាញរបស់អ្នក៕ អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា Read More »

ពេលរ​មួល​ពងស្វាស​គួរ​ព្យាបាល​ដូច​ម្តេចទៅ​?

ការ​រមួល​ពងស្វាស​កើតឡើង​ដោយសារតែ​បំពង់​បញ្ចេញ​ទឹកកាម​និង​ឈាម (Spermatic Cord) ដែល​ចេញពី​ពងស្វាស​ទៅ​លិង្គរ​មួល​ចូលគ្នា ដែល​ជាហេតុ​នាំ​ឲ្យ​កាត់បន្ថយ​លំហូរ​ឈាម​ភ្លាមៗ និង​បង្ក​ជាការ​ហើម និង​ឈឺចាប់​ធ្ងន់ធ្ងរ​។ ​ការ​រមួល​ពងស្វាស​កើត​ញឹកញាប់​បំផុត​គឺ​លើ​បុរស​អាយុ​ចាប់ពី ១២​ឆ្នាំទៅ​១៦​ឆ្នាំ ប៉ុន្តែ​វា​ក៏​អាច​កើត​លើ​បុរស​គ្រប់​វ័យ​ផងដែរ​ទោះបីជា​ទារក​មិន​ទាន់​កើត​ក៏ដោយ​។ ​ការ​រមួល​ពងស្វាស​ជាធម្មតា​ត្រូវ​ការព្យាបាល​ដោយ​វះកាត់​ជាបន្ទាន់​។ បើសិន​ព្យាបាល​បាន​លឿន ពងស្វាស​អាច​នឹង​សង្គ្រោះបាន ប៉ុន្តែ​បើសិនជា​លំហូរ​ឈាម​កាត់ផ្តាច់​យូរពេក វា​ប្រហែលជា​អាច​ឲ្យ​ពងស្វាស​នោះ​ខូច ហើយ​ត្រូវ​កាត់ចោល​តែម្តង​។ ​ករណីខ្លះ គ្រូពេទ្យ​ប្រហែលជា​អាច​ដោះ​ការ​រមួល​របស់​ពងស្វាស​នោះ​បាន តាមរយៈ​ការ​រុញ​ពី​ក្រៅ​ពងស្វាស​។ ប៉ុន្តែ​អ្នក​នៅ​តែ​ត្រូវ​ការវះកាត់​ដើម្បី​បង្ការ​កុំឲ្យ​កើត​ឡើង​លើ​ក​ក្រោយ​ទៀត​។ ការវះកាត់​ពងស្វាស​ដែលរ​មួល​បែបនេះ​ច្រើន​តែ​ធ្វើ​ឡើង​ដោយ​ការប្រើ​ថ្នាំ​សណ្តំ​ឲ្យ​អ្នកជំងឺ​សន្លប់​តែម្តង​។ ដល់​ពេល​វះកាត់ គ្រូពេទ្យ​នឹង​វះ​បើក​ស្បែក​ពងស្វាស​ដ៏​តូច​មួយ ដើម្បីរ​លា​បំពង់​ក្នុង​ពងស្វាស​ដែលរ​មួល​នោះ​ចេញ ហើយ​បើសិនជា​ចាំបាច់ គាត់​នឹង​ដក​ពងស្វាស​មួយ ឬ​ទាំង​ពីរ​បន្ថែមទៀត​។ ​កាលណា​ពងស្វាសរ​លា​វិញ​កាន់តែ​លឿន ឱកាស​នៃ​ការសង្គ្រោះ​កាន់តែច្រើន​ដែរ​។ ការប្រឈមមុខ​ដែល​អ្នក​នឹង​ត្រូវកា​ត់ព​ង​ស្វាស​ចោល​នោះ​គឺ​មាន​រហូត​ដល់ ៥​ភាគរយ​នៅពេល​ការព្យាបាល​ធ្វើឡើង​នៅ​រយៈពេល ៦​ម៉ោង​ក្រោយ​ចាប់ផ្តើម​ឈឺ​។ ការ​ប្រឈម​នេះ​កាន់តែ​ឡើង​ខ្ពស់​ដល់ ៩០​ភាគរយ នៅពេល​ពន្យា​ពេល​ព្យាបាល​នៅ ៤៨​ម៉ោង​ក្រោយ​ឈឺ​។ ​ការ​រមួល​ពងស្វាស​លើ​ទារក​ទើបនឹង​កើត​ ​ការ​រមួល​ពងស្វាស​អា​ច​ក៏​អាច​កើត​លើ​ទារក​ទើបនឹង​កើត​ដែរ​ទោះបី​វា​ជា​រឿង​កម្រ​ក៏ដោយ​។ ពងស្វាស​របស់​ទារក​ទើប​នឹង​កើត​ប្រហែល​ជា​រឹង​, ហើម ឬ​មាន​ពណ៌​ខ្មៅ​។ ការថត​អេកូ​ប្រហែលជា​មិន​អាច​រកឃើញ​លំហូរ​ឈាម​ទៅក្នុង​ថង់​ពងស្វាស​របស់​គេ​ឡើយ ដូច្នេះ​ការវះកាត់​ប្រហែលជា​ត្រូវ​ធ្វើ​ដើម្បី​បញ្ជាក់​ថា​មានរ​មួល​ពងស្វាស​ឬ​អត់​។ ​ការព្យាបាល​អាកា​រៈរ​មួល​ពងស្វាស​លើ​ទារក​ទើបនឹង​កើត​នៅ​តែ​ជា​រឿង​ខ្វែងគំនិត​គ្នា​នៅឡើយ​ទេ​។ បើសិន​ជា​ក្មេង​ប្រុស​កើត​មក​មាន​សញ្ញា​នៃ​ការ​រមួល​ពងស្វាស​មែន វា​ប្រហែលជា​យឺត​ពេល​ហើយ​ក្នុង​ការវះកាត់​បន្ទាន់ ហើយក៏​មាន​ការប្រឈមមុខ​ច្រើន​ជាមួយ​នឹង​ការប្រើ​ថ្នាំ​ឲ្យ​សន្លំ​។ ប៉ុន្តែ​ពេលខ្លះ ការវះកាត់​បន្ទាន់​អាច​សង្គ្រោះ​ពងស្វាស​បានដែរ ហើយក៏​មិន​ឲ្យ​ពងស្វាស​នោះរ​មួល​បាន​ទៀត​ដែឬ​។ ការព្យាបាល​ជំងឺ​នេះ​លើ​ទារក​ទើបនឹង​កើត​ប្រហែលជា​អាច​បង្ការ​កុំឲ្យ​មាន​បញ្ហា​ជាមួយនឹង​ការផលិត​អ័រម៉ូន​ភេទ និង​លទ្ធភាព​នៃ​ការ​មាន​កូន​នា​ពេល​អ​នា​គត់​បាន​៕ ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន Read More »