ជំងឺ​ក្រពេញប្រូ​ស្តា​តរីក​ធំ គេ​ធ្វើ​តេស្ត​អ្វី​ខ្លះ​ទៅ​?

ដើម្បី​ចង់​ដឹង​ថា អ្នក​ច្បាស់​ជា​មាន​បញ្ហា​នៃ​ការ​នោម ដោយសារតែ ជំងឺ​រីក​ក្រពេញប្រូ​ស្តាត​មែននោះ គ្រូពេទ្យ​អាច​នឹង ត្រូវ​ធ្វើ​តេស្ត​មួយចំនួន​។ រឿងនេះ ច្រើន​តែ​កំណត់​ដឹង តាមរយៈ​ការសាកសួរ​ប្រវត្តិ​ជំងឺ ពិនិត្យ​រាងកាយ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ផ្លូវ​ទឹកនោម ការវិភាគ​ទឹកនោម និង​ធ្វើតេស្ត​ឈាម​។ ការពិនិត្យ​លើ សរសៃប្រសាទ ក៏​គួរតែ​ធ្វើ​ដែរ ដើម្បី​កំណត់​ថា រោគសញ្ញា​អ្នក មាន​ទាក់ទង​នឹង សរសៃប្រសាទ​ប្លោកនោម ឬ​អត់​។ ​តេស្ត​ដែល​គេ​ធ្វើ​ជា​ញឹកញាប់​ •​    ​ការ​លូក​រន្ធ​គូ​ថ ដោយ​ប្រើ​ម្រាមដៃ អាច​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ដឹង អំពី​ទំហំ និង​ភាព​រឹង​របស់​ក្រពេញប្រូ​ស្តា​តបាន​។ ប៉ុន្តែ ទំហំ​របស់​ក្រពេញប្រូ​ស្តាត មិនមែន​តែងតែ​កំណត់​ដឹង អំពី​ភាព​ធ្ងន់ធ្ងរ របស់​រោគសញ្ញា​នោះទេ​។ •​    ​ការវិភាគ​ទឹកនោម និង​បណ្តុះ​មេរោគ​ក្នុង​ទឹកនោម អាច​ឲ្យ​យើង​ដឹង​ថា មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ឬ​អត់​។ •​    ​តេស្ត​រកមើល​កម្រិត Prostate-specific Antigen (PSA) អាច​ពិនិត្យ​ដឹងថា មាន​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាតឬ​អត់ ហើយ​វា​ក៏​អាច​មាន​រោគសញ្ញា ដូច​ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត​ដែរ​។ ​តេស្ត​ដែល​ត្រូវធ្វើ​ ​បើសិនជា​រោគសញ្ញា មាន​កម្រិត​ពី​មធ្យម​ទៅ​ធ្ងន់ធ្ងរ ការ​ធ្វើ​តេស្ត​បន្ថែម ប្រហែលជា​ត្រូវ​ធ្វើ ដូចជា ៖ •​    ​តេស្ត Blood Creatinine អាច​ឲ្យ​យើង​ដឹង​ថា​តើ ... Read More »

បើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ

កំពតៈ បុរសម្នាក់បើកម៉ូតូទៅបុកគោយន្តកន្ត្រៃពីក្រោយ ចំពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ត្រង់ចំណុចគីឡូ៥៣ និង៥៤ ​លើកំណាត់ផ្លូវជាតិលេខ  ៤១ ស្ថិតក្នុងភូមិខ្ពបរុន ឃុំស្រែចែង  ស្រុកជុំគីរី ខេត្តកំពត កាលពីវេលាម៉ោង ៧និង៤០យប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ។ នគរបាលចរាចរណ៍ស្រុកជុំគីរី បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណេង កក្កដា ភេទប្រុស ឣាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងក្រឆែត ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។ ជនរងគ្រោះ ជិះម៉ូតូម៉ាកសង់សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ។ នគរបាលដដែល បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើង រវាង ម៉ូតូនិងគោយន្ត បើកស្របទិសគ្នាពីរត្បូងទៅជើង ដោយគោយន្តកន្ត្រៃ បើកបរដឹកកូនឈើ ពីមុខ ហើយម៉ូតូរបស់ជនរងគ្រោះជិះម្នាក់ឯង បើកពីក្រោយក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកគូថគោយន្ត ពីក្រោយចំពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយបុកគោយន្តជនរងគ្រោះបានស្លាប់ នៅនឹងកន្លែងកើតហេតុ រីឯម៉តូគៀបជាប់នឹងគោយន្តដឹកកូនឈើ ហើយម្ចាស់គោយន្ត ​ក៏នាំយកម៉តូទៅផ្លុងចោល នៅឯស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ហើយម្ចាស់គោយន្តក៏បើកគោយន្ត គេចទៅបាត់ដោយសុវត្ថិភាព។ បច្ចុប្បន្នកម្លាំងនគរបាល ... Read More »

៦ ជំហាន​ធ្វើឲ្យ​បុរស​មាន​អារម្មណ៍ និង​ចង់​រឿង​លើ​គ្រែ​ភ្លាម​ៗ

ប្រសិនបើ​ដៃគូ​មិន​សូវ​ខ្វាយខ្វល់​ពី​បញ្ហា​លើ​គ្រែ​ទេ ស្រី​ៗ​អាច​មាន​វិធី​ចាត់ការ និង​ធ្វើឲ្យ​គេ​មាន​អារម្មណ៍​ភ្លាម​ៗ។ ៦ ជំហាន​នេះ​នឹង​អាច​ជួយ​ដាស់​អារម្មណ៍​បុរស​ឲ្យ​គិត​ពី​យើង​វិញ​បាន៖ ១.និយាយ​ពាក្យ”I love you”​៖ ក្នុង​ពេល​ដែល​ភាគី​ម្ខាង​ទៀត​មើល​ទៅ​ដូច​គ្មាន​មិន​ខ្វល់ យើង​គួរ​ចូល​ទៅ​ជិត ហើយ​​និយាយ​ពាក្យ​មួយ​ឃ្លា “អូន​ស្រលាញ់​បង” ដោយ​ប្រើ​សំឡេង​តិច​តែថ្នម​ៗ​នៅ​ក្បែរ​ត្រចៀក នោះ​បុរស​នឹង​មាន​អារម្មណ៍​ឡើង​វិញ។ រូបតំណាង ២.ភាព​ចៅហ្វាយនាយ៖ គួរ​លេង​ល្បែង​ចៅហ្វាយ​តូច កូនចៅ​ធំ ​ជាមួយប្រុសៗ ទើប​ដៃគូ​មាន​អារម្មណ៍​ប្លែក ដោយ​ការ​បញ្ជា​គេ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ។ បុរសៗចូលចិត្ត​អ្វី​ដែល​ថ្មី និង​គួរ​ឲ្យ​ទាក់ទាញ ទើបការ​ធ្វើ​សង្គ្រាម​ដោយ​អារម្មណ៍​ពុះកញ្ជ្រោល។ ៣.បង្ហាញ​ពី​អារម្មណ៍​នឹករលឹក៖ ប្រសិនបើ​ខាង​ប្រុស​ទើប​មក​ពី​ធ្វើការ យើង​គួរ​ចេញ​ទៅ​ទទួល និង​ឱប​ថើប​ធ្វើ​ដូចជា​នឹក​គាត់​ខ្លាំង​ណាស់។ កាយវិការ​ស្អិត​បេះ​មិន​ចេញ​បែបនេះ បុរស​ណា​គេ​នឹង​ទ្រាំ​បាន។ ៤.ការ​តបស្នង៖ នៅ​ពេល​ដែល​បុរស​បាន​ជូន​របស់​មាន​តម្លៃ​ណា​មួយ​មក យើង​គួរ​តែ​បង្ហាញ​ពី​ការ​ដឹង​គុណ ដោយ​និយាយ​ពាក្យ​អរគុណ​បែប​សិចស៊ី និង​បង្ហាញ​កាយវិការ​បញ្ជាក់​ពី​ការ​តបស្នង​សងគុណ។ ៥.ប្រាប់​អាថ៌កំបាំង៖ សួរ​គាត់​ថា “បង​ដឹង​អត់​ថា កន្លែង​ណា​នៃ​ខ្លួន​បង​ធ្វើឲ្យ​អូន​លង់​ស្រលាញ់”? បើ​ចម្លើយ​ដៃគូ​ប្រាប់​ថា​មិន​ដឹង ហើយ​សួរ​បក​មក​យើង​វិញ​ថា ត្រង់ណា​ជា​ចំណុច​សំខាន់ នោះ​យើង​គួរ​ចូល​ទៅ​ប្រាប់​ពី​អាថ៌កំបាំង​នោះ ដោយ​ការ​ថើប​ថ្នាក់​ថ្នម និង​អង្អែល​កន្លែង​ពិសេស ខ្លួនប្រាណ​គេ​នឹងមាន​កម្ដៅកើនឡើង។ ៦.បង្ហាញ​សាច់​ខ្នង៖ បើ​ដៃគូ​នៅ​តែ​មិន​ខ្វល់​ពី​យើង គួរ​ប្រើ​ស្នៀត​ពិសេស​នេះ ដោយ​សុំ​ឲ្យ​គេ​ជួយ​លាប​ឡេ​លើ​ខ្នង​យើង។ មនុស្ស​ប្រុស​ភាគច្រើន​ទប់​ចិត្ត​មិន​បាន ពេល​ឃើញ​សាច់​ខ្នង​ដ៏​សិចស៊ី​របស​ស្រី​ៗ​បាន​ឡើយ៕ Read More »

ប្រការ​គួរ​ប្រុង​ប្រយ័ត្ន បើ​មិន​ចង់​ឲ្យ​កូន​តូច​មាន​គ្រោះ​ថ្នាក់់

ក្មេង​ៗ​គឺ​ងាយ​​នឹង​ជួប​គ្រោះ​ថ្នាក់​ណាស់​បើ​ឪពុកម្ដាយ​ហ៊ាន​​ប្រហែស​​តែ​មួយ​ពព្រិច​ភ្នែក​ព្រោះ​ពួក​គេ​​កំពុង​ស្ថិត​ក្នុង​វ័យ​ដែល​ចង់​ចេះ​ចង់​ដឹង​រឿង​គ្រប់​យ៉ាង​នៅ​ជុំវិញ​គេ។​ ខាង​ក្រោម​នេះ​គឺ​ជា​ក្បួន​សុវត្ថិភាព​ខ្លះៗ​ដែល​អាណាព្យាបាល​គួរ​អនុវត្ត​ដើម្បី​សុវត្ថិភាព​កូន​ៗ៖ ១. ការ​គេង៖ គួរ​តែ​គេង​ផ្ងារ ហើយ​កន្លែង​គេង​គួរ​តែ​ស្រឡះ​មិន​មាន​កន្សែង ខោអាវ​ ឬ​តុក្កតា​​រញ៉េរញ៉ៃ​ច្រើន។​ ២. ការពារ​​ស្លាក់​៖​ ត្រូវ​ពិនិត្យ​ជា​និច្ច​​ថា​តុក្កតា​​កូន​យើង​លេង​គ្មាន​ផ្នែក​ណា​តូច​ៗ​ដែល​ពួក​គេ​អាច​លេប​បាន​។​ សម្រាប់​អាហារ​ គួរ​ជៀស​វាង​អ្វី​ដែល​គេ​អាច​ស្លាក់​​ដូច​ជា​ចំនិត​សាច់ក្រក​ គ្រាប់​ធញ្ញជាតិ​ ស្ករគ្រាប់​ ឬពោត​ និង​អាហារ​មួយ​ចំនួន​ទៀត​។​ ៣.​ការ​ពារ​ធ្លាក់​ និង​រង​របួស៖ គួរ​ដាក់​​កូន​ទ្វារ​របារ​ទាប​ៗ​ពីរ​ដើម្បី​បង្ខាំង​ផ្នែក​ខាង​លើ​និង​​ក្រោម​នៃ​ជណ្ដើរ​កុំ​ឲ្យ​ក្មេង​ធ្លាក់​ ព្រម​ទាំង​ដាក់​ចម្រឹង​នៅ​បង្អួច​ផង​ដែរ។​ ៤. ការពារ​រលាក​ ឬ​ឆក់​៖ កុំ​ពរ​កូន​ពេល​ចម្អិន​អាហារ​ហើយ​​គួរ​ដាក់​ម្ហូប​ក្ដៅ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង។ ត្រូវ​ដក​ខ្សែ​ឆ្នាំង​អ៊ុត​ ប្រដាប់​ផ្លុំ​សក់​ ឬ​របស់​ដែល​ប្រើ​អគ្គិសនី​មួយ​ចំនួន​ទៀត​​ពេល​ប្រើ​រួច​ហើយ​ដាក់​​នៅ​កន្លែង​សុវត្ថិភាព​ផុត​ដៃ​ក្មេង។​ ៥. ការ​ពារ​លង់​ទឹក៖ បើ​ឲ្យ​កូន​ហែល​លេង​ក្នុង​អាង​ទឹក​ជ័រ​យើង​គួរ​ប្រញាប់​ចាក់​ទឹក​ចេញ​បន្ទាប់​ពី​គេ​ងូត​រួច​។​​ ម្យ៉ាង​ទៀង​ គម្រប​បង្គន់​ ទ្វារ​បន្ទប់​ទឹក​ ឬ​​ម៉ាស៊ីន​បោក​ខោអាវ​គួរ​បិទ​​ឲ្យ​ជិត។​ មិន​ត្រូវ​មើល​ងាយ​របស់​ទាំង​នេះ​ទេ​ព្រោះ​​ពួក​វា​អាច​ធ្វើ​ឲ្យ​យើង​ស្ដាយ​ក្រោយ​មួយ​ជីវិត។​ ៦. ការ​អង្គុយ៖ តើ​អ្នក​មាន​​សំគាល់​​​ក្មេង​ៗ​ច្រើន​​អង្គុយ​ជា​រាង​អក្សរ​ W ដែរ​ទេ? បើ​មែន ​អ្នក​គួរ​បញ្ឈប់​គេ ​ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​​​ការ​លូត​លាស់​ក្មេង។​ គួរ​ឲ្យ​ក្មេង​អង្គុយ​សណ្ដូក​ជើង​ត្រង់​ ឬ​បត់​ជើង​ជំនួស​វិញ៕​ Read More »

ស្គាល់អត្តសញ្ញាណជនរងគ្រោះ លោតសម្លាប់ខ្លួន នៅសកលវិទ្យាល័យកម្ពុជាហើយ

ភ្នំពេញ៖  នគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនរងគ្រោះដែលលោត សម្លាប់ខ្លួនពីលើអគារជាន់ទី៦ នៃសកលវិទ្យាល័យកម្ពុជានោះ មានឈ្មោះ គ្រុយ ច័ន្ទដាឡែនណ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១២០ ក្រុមទី៤ ផ្លូវ១៥៦Z សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។ តែយ៉ាងណាក៏ដោយ សមត្ថកិច្ច នៅមិនទាន់បញ្ជាក់ពីមូលហេតុ ដែលបណ្ដាលឲ្យជនរងគ្រោះ លោតសម្លាប់ខ្លួននេះទេ ៕ Read More »

មូល​ហេតុ​ ៤ ​យ៉ាង​ដែល​ធ្វើ​ឱ្យ​រដូវ​មក​តិច​ជាង​ពេល​ធម្មតា

មិត្ត​នារី​គ្រប់​គ្នា​ប្រាកដ​ជា​ធ្លាប់​ជួប​ប្រទះ​ជាមួយ​បញ្ហា​ជា​ច្រើន​ទាក់​ទង​នឹង​ការ​មក​រដូវ​មិន​ប្រក្រតី ​។ ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​ខ្លះ​ៗ​ដែល​ធ្វើ​ឱ្យ​មិត្ត​នារី​យើង ​មក​រដូវ​តិច​ជាង​ពេល​ធម្មតា​៖ ១​. ​គ្មាន​តុល្យភាព​នៃ​ទម្ងន់​៖ ការ​ឡើង​ចុះ​ទម្ងន់​លឿន​ពេក​ ក៏​ជា​បញ្ហា​ដែល​បណ្តាល​ឱ្យ​រដូវ​របស់​យើងមក​តិច​ជាង​ពេល​ធម្មតា​ផង​ដែរ ​ព្រោះ​ប្រូតេ​អ៊ីន ​និង​វីតា​មីន​សម្រាប់​ចិញ្ចឹម​នៅ​ក្នុង​សារ​ពាង្គ​កាយ​មិន​មាន​ស្ថេរ​ភាព​។ ២​. ស្ត្រេស​៖ នៅ​ពេល​ដែល​ស្រ្តី​​ស្ត្រេស​ខ្លាំង​ វា​បណ្តាល​ឱ្យ​ដំណើរ​ការ​បញ្ចេញ​អ័រម៉ូន​ក្នុង​រាង​កាយ​មាន​ភាព​ចុះ​ខ្សោយ។ ៣​. ​ជា​សញ្ញា​នៃ​ការ​មាន​ផ្ទៃ​ពោះ​៖ ​នៅ​ពេល​ដែល​យើង​មាន​ផ្ទៃ​ពោះ ​អ័រ​ម៉ូន​ភេទ​ស្ត្រី​ Estrogen ​នឹង​ត្រូវ​បាន​កាត់​បន្ថយ ​ជា​ហេតុ​ធ្វើ​ឱ្យ​រដូវ​មក​តិច​នៃ​ពេល​ខែ​ដំបូង​។ ៤​. ​បាត់​បង់​ឈាម​ច្រើន​នៅ​ពេល​សម្រាល​កូន​៖ ​ការ​បាត់​បង់​ឈាម​ច្រើន​នៅ​ពេល​សម្រាល​កូន ​ធ្វើ​ឱ្យ​លទ្ធភាព​នៃ​ការ​ផលិត​ឡើង​វិញ​របស់​អ័រ​ម៉ូន​ក្នុង​រាង​កាយ​មាន​សភាព​អន់​ថយ វា​ថែម​ទាំង​ធ្វើ​ឱ្យ​ដំណើរ​វដ្ត​រដូវ​ស្រ្តី​មិន​ទៀង​ទាត់​ទៀត​ផង៕ Read More »

ផ្ទុះ​គ្រាប់បែក​ក្នុង​មន្ទីរពេទ្យ​មួយនៅ​ទីក្រុង​បាងកក​បណ្តាល​ឲ្យ​មនុស្ស​២៤​នាក់​របួស​

បាងកក ៖ ទីភ្នាក់ងារសារព័ត៌មាន PBS របស់​ថៃ​បាន​រាយការណ៍​ថា មាន​ករណី​បំផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​នៅ​មន្ទីរពេទ្យ​មួយកន្លែង​នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​បណ្តាល​ឲ្យ​មនុស្ស​២៤​នាក់​រងរបួស​។​ ​សារព័ត៌មាន​ខាងលើ​បន្តថា មន្ទីរពេទ្យ​ដែល​ទទួលរង​គ្រោះ​ដោយ​គ្រាប់បែក​ខាងលើ គឺជា​មន្ទីរពេទ្យ​ព្រះ​ចៅ Mongkut ស្ថិតនៅ​ភាគ​កណ្តាល​ទីក្រុង​បាងកក​។ មនុស្ស​ចំនួន ២៤​នាក់​ដែល​ទទួលរង​គ្រោះ​នោះ មាន​០៣​នាក់​រងរបួស​ធ្ងន់​ជាងគេ និង​កំពុង​សម្រាក​ព្យាបាល​នៅឡើយ ហើយ​អ្នករងរបួស​ភាគច្រើន បាន​ត្រូវ​នឹង​អម្បែង​កញ្ចក់​។​ ​សារព័ត៌មាន​ដដែល​បញ្ជាក់ថា ការផ្ទុះ​បានកើត​ឡើង​ក្នុង​បន្ទប់​សម្រាក​សម្រាប់​មន្ត្រី​យោធា ចូលនិវត្តន៍ ហើយ​ពួកគាត់​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​បន្ទប់​ផ្សេង​រួចរាល់​ហើយ ខណៈដែល​ប៉ូលិស​ថៃ​កំពុងបើក​ស៊ើបអង្កេត​នៅឡើយ​ជុំវិញ​ផ្ទុះ​ខាងលើនេះ​៕ Read More »

ទ្រនាប់​​អនាម័យ​​ដែល​អាច​បោក​បាន​ ជួយ​សន្សំ​សំចៃ​ថវិកា និង​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន

Green​ Lady​ Clothpad គឺជាឈ្មោះគម្រោង​មួយ​ក្នុង​គម្រោង​ធំរបស់ អេកូ​យុវទូត ដែល​ត្រូវ​បាន​យុវតី​មួយ​ក្រុម​ផ្តួចផ្តើមគំនិត​នៃការ​ប្រើ​ទ្រនាប់​អនាម័យ​ បែប​បរិស្ថាន បង្កើត​ឡើង​នៅ​ដើម​ឆ្នាំ ២០១៧​នេះ។ ទ្រនាប់​អនាម័យ​ថ្មី​នេះ​ជួយ​ទាំង​បរិស្ថាន សុខភាព ថែម​ទាំង​អាច​សន្សំ​សំចៃ​ថវិកាបាន​ច្រើន​ទៀត​ផង។ យុវតី ហុក សុវណ្ណវត្តី វ័យ២២ឆ្នាំ​ ដែល​ជាស្ថាបនិកគម្រោងខាងលើ​ និង​បាន​សហការ​ជាមួយ​ដៃគូ ​Eco Famme​ នៅប្រទេស​ឥណ្ឌា ក្នុង​គោលបំណង​ចង់​ឲ្យ​នារី​មាន​ផ្លាស់ប្តូរ​ទម្លាប់​ មកប្រើ​ប្រាស់​ទ្រនាប់អនាម័យ​បែប​ធម្មជាតិវិញ​ និង​ហ៊ាន​និយាយ​ពីសុខភាព​របស់​ខ្លួន​ ព្រោះវា​មិនមែន​ជារឿង​គួរ​ឲ្យ​ខ្មាស​អៀន​ឡើយ។ កញ្ញា ហុក សុវណ្ណវត្តី ស្ថាបនិកវ័យក្មេង​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ទ្រនាប់​អនាម័យ​ថ្មី​នេះថា វាមាន​រាង​ដូច​ជាសំឡី​អនាម័យ​ធម្មតា​ដែរ ហើយ​ត្រូវបាន​ប្រើប្រាស់​ដោយ​ស្រ្តី​រាប់​លាន​នាក់​ទូទាំង​ពិភពលោក​សម្រាប់​វដ្តរដូវ​របស់​ពួកគេ ​និងមាន​វិញ្ញាបនបត្រពី Global​ Organic​ Textile Standard។ វាមានស្លាប​ដែលមាន​ឡេវ​កឹបជាប់​ខោរបស់​អ្នក ហើយកុំបារម្ភ​វាមិន​ផ្លាស់​ទីទៅណាឡើយ​ ប្រសិន​ជាអ្នក​ប្រើខោ​ទ្រនាប់​ត្រូវ​នឹង​ទំហំ​របស់​ខ្លួន​។ លក្ខណៈ​ពិសេស​របស់​កំណាត់អនាម័យ​នេះ​ផលិត​ឡើង​ពី​សំឡី​កប្បាស អាច​បោក​បាន​រហូត​៧៥ ដង ​ជាមួយ​ទឹកត្រជាក់​ វា​អាច​ប្រើប្រាស់​បាន​ក្នុង​ចន្លោះ៣​ ទៅ ៥ ឆ្នាំ​ ប្រសិន​ជាអ្នក​ថែទាំ​បាន​ស្អាត ហាល​ស្ងួត និង​ទុក​ដាក់​បាន​ល្អ វា​រឹត​តែមាន​អនាម័យ​ និង​សុវត្ថិភាព​​សម្រាប់​វដ្ត​រដូវ​អ្នក ។ ចំណែកឯតម្លៃវិញ​ចាប់​ពី ១៨០០០​រៀល​ ដល់ ២០០០០រៀល ទៅតាម​ប្រភេទ​នីមួយៗ។ បន្ថែម​ពី​លើ​នេះ ​គម្រោង ... Read More »

វិធី​ងាយៗ​បំបាត់​​​អាល្លែកហ្ស៊ីច្រមុះ ដោយ​មិន​បាច់​ប្រើ​ថ្នាំ

មនុស្ស​ដែល​ងាយ​មាន​ប្រតិកម្ម (​​​អាល្លែកហ្ស៊ី ) នៅ​ពេល​ដែល​ស្រូប​យក​អាលែហ្សែន​ចូល​វា​នឹង​បណ្តាល​ឲ្យ​​​​​អាល្លែកហ្ស៊ី ។ ប្រភព​ចម្បង​នៃ​​​​អាល្លែកហ្ស៊ីបង្ក​ឡើង​ដោយ​លម្អង​ផ្កា លម្អង​ពី​ដើម​ឈើ និង​ស្មៅ ដែល​បាន​រីក​រាល​ដាល​តាម​រយៈ​ខ្យល់។ ​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​នៃ​ប្រតិកម្ម​​​​អាល្លែកហ្ស៊ីទាំង​នេះ​នឹង​បណ្តាល​ឱ្យ​ហៀរ​ទឹក​ភ្នែក រមាស់​បំពង់​ក និង​រលាក។ ក្នុង​ករណី​ខ្លះ​ប្រតិកម្ម​ទាំង​នេះ​អាច​ប្រែ​ទៅ​ជា​ការ​រលាក​ច្រមុះ​ដោយ​​​​អាល្លែកហ្ស៊ី ធ្វើឲ្យ​យើង​កណ្តាស់​ពេញ​មួយ​ថ្ងៃ។ ការ​រលាក​ច្រមុះ​ដោយ​​​អាល្លែកហ្ស៊ីបណ្តាល​ឲ្យ​រលាក​ស្រទាប់​ច្រមុះ​ដែល​បង្កើន​​ប្រតិកម្ម​ចំពោះ​ការ​ដក​ដង្ហើម​ចូល។ ​មនុស្ស​ភាគ​ច្រើន​ដែល​មាន​​​​អាល្លែកហ្ស៊ីរលាក​ច្រមុះ​ងាយ​នឹង​ទទួល​រង​​​​អាល្លែកហ្ស៊ី​លើ​ភ្នាស​របស់​ភ្នែក​ដែល​បង្ក​ឲ្យ​រលាក ( Allergy conjunctivitis )។ វា​ក៏​អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​មួយ​ចំនួន​កើត​ឡើង​ដូច​ជា ឈឺ​ក ក្អក​ស្ងួត ឈឺ​ក្បាល អស់​កម្លាំង ល្អិត​ល្ហៃ និង​ឡើង​ស្នាម​ខ្មៅ​ជុំវិញ​ភ្នែក។ លើស​ពី​នេះ​ទៀត ​​​អាល្លែកហ្ស៊ី​រលាក​ច្រមុះ​អាច​ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​នៃ​ជំងឺ​ហឺត​កាន់​តែ​អាក្រក់។ ដូច្នេះ ក្រៅ​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​​​អាល្លែកហ្ស៊ី តើ​មាន​វិធី​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បំបាត់​ការ​​​​អាល្លែកហ្ស៊ី រលាកច្រមុះឲ្យ​មាន​ប្រសិទ្ធិ​ភាព? វិធី​ដែល​ល្អបំ​ផុត គឺ​ប្រើ​ប្រេង​ខ្យល់​ដែល​មាន​ច្រើន​មុខ​ដោយ​មាន​ផ្ទុក​សារ​ធាតុ camphor menthol cloves និង​ប្រេង Eucalyptus។ ខាង​ក្រោម​នេះ គឺ​ជា​វិធី​បន្ធូ​បន្ថយ​អាការ​​​​អាល្លែកហ្ស៊ី​ច្រមុះ បាន​យ៉ាង​ឆាប់​រហ័ស៖ កំដៅ​ទឹក​ឲ្យក្តៅ ហើយ​ចាក់​ចូល​ក្នុង​ចាន​គោម លាប​ប្រេង​ខ្យល់​នៅ​ក្រោម​រន្ធ​ច្រមុះ​សង​ខាង​ គ្រប​កន្សែង​នៅ​លើ​ក្បាល បិទ​ភ្នែក ហើយ​ឱន​មុខ​របស់​អ្នក​ទៅ​ចាន​ទឹក​ក្តៅ​នោះ ស្រូប​យក​ចំហាយ​ទឹក​ក្តៅ​នៅ​ក្នុង​ចាន រហូត​ដល់​ផ្លូវ​ដង្ហើម​របស់​អ្នក​លែង​តឹង បើ​មាន​​​​អាល្លែកហ្ស៊ីច្រមុះ កុំ​ភ្លេច​សាក​ល្បង​ព្យាបាល​ដោយ​វិធី​ខាង​លើ​នេះ​ណា ធានា​ថា​ឆាប់​ជា ហើយ​អ្នក​នឹង​មា​នភាព​ស្រស់​ថ្លា​ដោយ​មិន​មាន​ការ​រំខាន​ពី​ប្រតិកម្ម​អាឡែស៊ីពេញ​មួយ​ថ្ងៃ។ Read More »

គ្រាន់​តែ​ឆ្លុះ​​​កញ្ចក់​ក៏​អាច​ដឹង​ថា​ក្នុង​រាង​កាយ​ខ្វះ​វីតា​មីន​អ្វី​ខ្លះ​ដែរ

មនុស្ស​ភាគ​ច្រើន​មិន​សូវ​មាន​ចំណង់​ខ្ពស់​ប៉ុន្មាន​ទេ ​ក្នុង​ការ​បរិភោគ​អាហារ​ដែល​មាន​ជីវ​ជាតិ ជា​ពិសេស​គឺ​បន្លែ​និង​ផ្លែ​ឈើ​តែម្តង ​។ ​ប៉ុន្តែ​ការ​ជៀស​ឆ្ងាយ​ពី​អាហារ​ទាំង​នោះ​ក៏​ធ្វើ​ឱ្យ​ពួក​គេ​បាត់​បង់​វីតាមីន​ចិញ្ចឹម​រាង​កាយ​ស្រប​ពេល​ជាមួយ​គ្នា​ផង​ដែរ ​។ ​អ៊ីចឹង ​បើ​រាល់​ពេល​ឆ្លុះ​កញ្ចក់​អ្នក​ឃើញ​សញ្ញា​ទាំង​ ៤ ​ខាង​ក្រោម​នេះ ​វា​នឹង​បញ្ជាក់​ថា​អ្នក​កំពុង​តែ​ខ្វះ​វីតាមីន​ចិញ្ចឹម​ក្នុង​រាង​កាយ​ហើយ​៖ ១​. ​ថ្នក់​ប៉ោង​នៅ​ក្រោម​ភ្នែក​៖ មនុស្ស​ទូទៅ​សុទ្ធ​តែ​មាន​ថ្នក់​ក្រោម​ភ្នែក​ វា​បណ្តាល​មក​ពី​ការ​នឿយ​ហត់​ឬ​គេង​មិន​បាន​គ្រប់​គ្រាន់ ​។ ​ប៉ុន្តែ​បើ​ថ្នក់​នោះ​ឡើង​ប៉ោង​ខ្លាំង​វា​បង្ហាញ​ថា ​អ្នក​កំពុង​ខ្វះ​ជាតិ​អ៊ីយ៉ូដ ​។ អាហារ​ដែល​គួរ​ញ៉ាំ​៖ យ៉ា​អួរ​ ស្រ្តប័ររី ​ដំឡូង ​សណ្តែក​សៀង​ សារាយ​សមុទ្រ ​។ ២​. មុខ​ស្លេក​ស្លាំង​៖ ​ជា​សញ្ញា​បញ្ជាក់​ពី​កង្វះ​វីតាមីន ​B12 ​។ អាហារ​បំពេញ​វីតាមីន​៖ ត្រី​សាម៉ុន​ សាច់​ក្រហម​ យ៉ាអួរ ​។ ៣​. សក់​ស្ងួត៖​ បណ្តាល​មក​ពី​កង្វះ​ Biotin ​ឬ​ហៅ​ថា ​វីតាមីន​ B ​ហើយ​វា​ជា​មូល​ហេតុ​ដែល​នាំ​ឱ្យ​កើត​អង្គែ​ ​។ អាហារ​កែ​ខៃ​មាន​ដូច​ជា ​ស៊ុត​ គ្រាប់​អាល់​ម៉ុន ​ស្រូវ​សាលី ​គ្រាប់​ធញ្ញជាតិ ​។ ៤​. បបូរ​មាត់​ស្លេក​៖ បណ្តាល​មក​ពី​កង្វះ​ជាតិ​ដែក ​ហើយ​វា​នឹង​បន្ត​ធ្វើ​ឱ្យ​ប្រព័ន្ធ​ស៊ាំ​ចុះ​ខ្សោយ​ ។ អ្នក​គួរ​បរិភោគ ​សាច់​ក្រហម​ គ្រឿង​សមុទ្រ ​សណ្តែក ... Read More »