២ក្បាច់នេះ ជួយ​ឲ្យ​ឆាប់​មាន​កូន!

តើ​​អ្នក​​កំពុង​​តែ​​ចង់​​បាន​​កូន​​មែន​​ទេ? ​បើសិន​ជា​មាន​បំណង​យក​កូន​មែន​នោះ​សាកល្បង​រួមភេទ​២​ក្បាច់​នេះ​នឹង​ជួយ​ឲ្យ​ឆាប់​មាន​កូន​តាម​ប្រាថ្នា៖ ១. ​វាយ​លុក​ពី​ក្រោយ គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​ថា វិធី​សាស្រ្ត​មួយ​នេះ ជួយ​ឲ្យ​ស្រ្តី​ឆាប់​ឈាន​ដល់​ចំណុច​កំពូល ហើយ​ឱកាស​នៃ​ការ​មាន​កូន​ក៏​ខ្ពស់​ដែរ។ ២. ប្រុសនៅពីលើ ក្បាច់​មួយ​នេះ​មិន​បាច់​បង្រៀន​ក៏​ចេះ​ដែរ វា​ពិត​ជា​ល្អសម្រាប់​អ្នក​ដែល​កំពុង​ចង់​បាន​កូន​។ យ៉ាង​ណា​មិញ​ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព អ្នក​គួរ​តែ​ឲ្យ​ដៃគូ​ទុក​ប្រដាប់​ភេទ​ក្នុង​ទ្វារមាស​ឲ្យ​បាន​យូរ​បន្តិច ក្រោយ​ពេល​បញ្ចេញ​ទឹក​កាម​រួច៕ Read More »

ជួយស៊ែរយកតែបុណ្យផងទៅ! បងស្រីម្នាក់ប្រកាសបាត់ម្តាយ ទ្បានតាក់ស៊ីណា ក៍ដឹកគាត់មិនដឹងទៅទីណាទៀត

ជួយស៊ែរយកតែបុណ្យផងទៅ៖ បងស្រីម្នាក់ប្រកាសបាត់ម្តាយ ទ្បានតាក់ស៊ីណា ក៍ដឹកគាត់មិនដឹងទៅទីណាទៀត ដោយលើឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “នាងសុំពឹងបងៗ ក្នុងបណ្តាញសង្គមហ្វេសប៊ុកម្តងទៀត នាងខ្ញុំបានបាត់ម្តាយកាលពីរសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧ ដូចមានភិនភាគក្នុងរូបថត គាត់វង្វេងហើយឈរមុខផ្ទះ (ម្តុំថ្នល់ទទឹងខេត្តត្បូងឃ្មុំ) ទ្បានតាក់ស៊ីក៍ដឹកគាត់មិនដឹងទៅទីណា! ប្រសិនបើបងប្អូនប្រទះភ្នែកឃើញ ដូចភិនភាគក្នុងរូបថត សូមជួយផ្តល់ដំណឹង អោយនាងខ្ញុំដោយអនុគ្រោះ!! សូមអរគុណ! សូមជួយធ្វើបុណ្យផង!! ដំណឹងបាត់ម្តាយ” ៕ Read More »

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ដកហូត​អាវុធខ្លី​២​ដើម​និង​គ្រឿងញៀន​ចំនួន​៥​កញ្ចប់​ធំ​

បាត់ដំបង​៖ ​កម្លាំង​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បាន​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ ជា​បន្តបន្ទាប់​ចំនួន​៦​នាក់​ ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ​ខុស​ច្បាប់​ចំនួន​២​ដើម​ និង​ថ្នាំញៀន​៥​កញ្ចប់​ទម្ងន់​៣២៦,៥២​ក្រាម​។​ លោក ឈឿង គឹម​សុង មេក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​បញ្ជាក់​ប្រាប់​អោយដឹង​ថា​៖​ដោយ​អនុ​វតន៍​តាម​បទបញ្ជារ​របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេត ស្នងការ​ខេត្ត និង​លោក ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ ក្រោម​ការ​សម្រប សម្រួល​លើ​នីតិវិធី​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម សាលា ដំបូង​ខេត្ត​កាល​ពី​រំលង​អាធ្រាត​ថ្ងៃទី​២០​ឈានចូល​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៧ បាន​ចុះ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដី​ការចាប់ខ្លួន​ពី​បទ​កែឆ្នៃ​អាវុធ​ខុសច្បាប់​និង​បក្សពួក​ចំនួន​២​នាក់​ទៀត​។​ លោក​បន្តថា​៖​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ទី​១​ឈ្មោះ​ជា  បូ​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ម្នាក់ ទៀត​ឈ្មោះ​ឈឿន រតនា ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ទាំង​ពីរ​នាក់ រស់​នៅក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ខ​ណះ​បក្សពួក​២​នាក់​ខាងលើ​នាំ​យក​អាវុធ​ប្រភេទ​កា​៥៩​មួ​យ​ដើម​ប្រគល់​អោយទៅ​ឈ្មោះ​នូវ សៅ​រ៉ា​ហៅក្រឹង​ក៍​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​តាម​ផ្លូវ​ចំនុច​ភូមិ​អូរ​ម៉ាល់ សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង​។​ បន្ទាប់ពីរ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ​សាកសួរ​រួចមក​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ប្តី ប្រពន្ធ​២​នាក់​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៧​នៅ ត្រង់​ចំនុច​ភូមិ​រំចេក​៣ សង្កាត់រ​ត​នះ ក្រុង​បាត់ដំបង ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទម្ងន់​ជាង​៣​ខាំ​។ ជនសង្ស័យ​ជា​ប្តី​ឈ្មោះ​រឹ​ទ្ធ ដា​រ៉េត អាយុ​២៤​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ​សុទ្ធ វណ្ណះ អាយុ​១៦​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​ខ្សាច់​ប្រឆេះ  ... Read More »

ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្ត បើកបញ្ច្រាសទិសគ្នា ស្លាប់នៅនឹងកន្លែង

ព្រៃវែង៖ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បង្កដោយបុរសម្នាក់ បានជិះម៉ូតូលឿន ហើយបានជ្រុល ទៅរថយន្តមួយគ្រឿង ដែលកំពុងបើកបរ ក្នុងទិញដៅ បញ្ច្រាសទិសគ្នា បណ្ដាលឲ្យអ្នក ជិះម៉ូតូស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ៅង១១ និង៤៥នាទី លើផ្លូវជាតិលេខ៨ ចន្លោះចន្លោះគីឡូម៉ែត្រលេខ៦៥-៦៦ ស្ថិតក្នុងភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។ បើតាមនគរបាលស្រុកពារាំង បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូ ម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1D-8458 ធ្វើដំណើរពីកើតមកលិច ពេលមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតាព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-1498 បើកបរដោយឈ្មោះ ឃ្លាំង ផានិត ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិ ទឹកល្អក់២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ។ នគរបាលដដែល បានបន្តថា បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវរក អត្តសញ្ញាណជនរងគ្រោះ ។ ... Read More »

ផឹកស្រា​ស្រវឹង​ខ្យល់គរ​ស្លាប់ ចោល​កូន និង​ប្តី​

​ខេត្តកំពង់ចាម​៖ ស្រី្ត​ម្នាក់ បាន​ផឹកស្រា​ស្រវឹង បណ្តាល​ឲ្យ​ខ្យល់គ​ស្លាប់ កាលពី​ល្ងាច ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៧ ​នៅ​ចំណុច​ភូមិ​ទី​៥ ឃុំ​ព្រែក​តាន់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​ ​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ទូច សុខលី ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។ មុនពេល​កើត​ស្ត្រី​រងគ្រោះ បាន​ផឹកស្រា​ស្រវឹង អត់​ហូបបាយ ទើប​បណ្តាល​ឲ្យ​ខ្យល់គ ស្លាប់​តែម្តង​។​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ពិនិត្យ​រួច ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ប្រពៃណី​៕ Read More »

និស្សិត​ឆ្នាំ​ទី​៤​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​ស្រុក ត្រូវ​រថយន្ត​បុក​បណ្តាល​ឱ្យ​ស្លាប់

រាជធានី​ភ្នំពេញ ៖ យុវ​និស្សិត​ច្បាប់​ឆ្នាំ​ទី​៤​ម្នាក់​ បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​លើ​ផ្លូវ ខណៈ​ពេល​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ មក​ពី​ស្រុក​កំណើត ដោយ​មាន​ដឹក​អង្ករ ហើយ​មេឃ​កំពុង​តែ​មាន​ភ្លៀង​ធ្លាក់​នោះ ក៏​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​មក​កៀរ​រ​ផ្ទប់​បណ្តាល​ឱ្យ​ ដួល​បោក​ក្បាល​ទៅ​នឹង​របាំង​ថ្ម​ ពុះ​ចែក​ទ្រូ​វ​ផ្លូវ រួច​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៧​នេះ នៅ​មុខ​ផ្ទះ​លេខ​២៣៣ ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​។ តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ផេង សិរី​បណ្ឌិត អាយុ​២៤​ឆ្នាំ និស្សិត​ច្បាប់​ឆ្នាំ​ទី​៤ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។ មុន​ពេល​កើតហេតុ យុវ​សិស្ស​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១I-១៣១២ មួយ​គ្រឿង​តែ​ម្នាក់ឯង ដោយ​មាន​ដឹក​អង្ករ​មួយ​កំណាត់​បាវ​ពីក្រោយ​ផង​ដែរ ក្នុង​គោលបំណង​សំដៅ​ទៅ​កាន់​ផ្ទះ​ជួល​របស់​ខ្លួន​នៅ​ឯ​ស្ទឹង​មាន​ជ័យ​នោះ​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​មក​ពីក្រោយ និង​កៀរ​បណ្តាល​ឱ្យ​ដួល និង​បោក​ក្បាល​ទៅ​លើ​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​ស្លាប់​ទាំង​មេឃ​កំពុង​មាន​ភ្លៀង​ធ្លាក់ ហើយ​អូស​បាវ​អង្ករ​កំពប់​ពេញ​ផ្លូវ​ផង​ដែរ រួច​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​ចរាចរណ៍​ខណ្ឌចំការមន​ក៏​បាន​ចុះ​មក​ដល់​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ និង​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​រក​រថយន្ត​បង្ក ដើម្បី​យក​មក​ធ្វើការ​ផ្តន្ទាទោស​ទ​តាម​ផ្លូវច្បាប់ ចំណែកឯ​សាកសព​របស់​និស្សិត​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ផង​ដែរ​៕ Read More »

អាសូរណាស់! រថយន្តបុកម៉ូតូនៅស្រុកខ្សាច់កណ្តាល ស្លាប់២នាក់, ម្នាក់បន្សល់ទុកប្រពន្ធកំពុងមានផ្ទៃពោះ និងម្នាក់ទៀតបន្សល់ទុកប្រពន្ធ ទើបឆ្លងទន្លេបាន២ខែ

(កណ្តាល)៖ ពិតជាអាសូរណាស់! សម្រាប់ស្រ្តី២នាក់ ដោយម្នាក់រស់នៅជាស្រ្តីមេម៉ាយកំពុងមានផ្ទៃពោះ និងម្នាក់ទៀត ជាស្រ្តីមេម៉ាយទើបសម្រាលកូន បានតែ២ខែ បន្ទាប់ពីប្តីទាំង២នាក់របស់ពួកគេ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយម្នាក់ស្លាប់នៅនឹងក​ន្លែងកើតហេតុ និងម្នាក់ទៀត ស្លាប់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ពេលកំពុងសង្គ្រោះពីគ្រូពេទ្យ។ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យ ជនរងគ្រោះជាបងប្អូនថ្លៃទាំង២នាក់ ស្លាប់បាត់បង់ជីវិតនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ លើផ្លូវលេខ០៨ចន្លោះ គីឡូម៉ែត្រលេខ (38-39) ក្នុងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បានបើកបុកពេញទំហឹងបណ្តាលឲ្យ ជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ (ស្លាប់នៅមន្ទីរពេទ្យ) ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូជនរងគ្រោះម៉ាក Honda ធន់C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CV-6564 ហើយរថយន្តក៏បានបុកម៉ូតូជនរងគ្រោះតែម្តង។ ជនរងគ្រោះជាអ្នកបើកម៉ូតូឈ្មោះ ចំរើន ផានី អាយុ២៦ឆ្នាំ នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល និងជនរងគ្រោះអង្គុយពីក្រោយឈ្មោះ និន វណ្ណា អាយុ២២ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា ខណៈអ្នកបើករថយន្តបានរត់គេចខ្លួនតែម្តង។ សូមបញ្ជាក់ថា កន្លែងកើតហេតុនេះ ត្រូវបានប្រជាពលរដ្ឋឲ្យដឹងថា តែងតែផ្តាច់ជិវិតអ្នកធ្វើដំណើរជារឿយៗ ដោយសារតែរថយន្តមួយចំនួនធំ បើកបរ​លើ​ស​ល្បឿនកំណត់។ ... Read More »

ក្មេងប្រុស ១៣ឆ្នាំម្នាក់សាកថ្មទូរស័ព្ទបណ្តើរ ដោតកាសស្តាប់បទចំរៀងបណ្តើរបណ្តាលឲ្យឆ្លងចរន្តឆក់រងរបួសធ្ងន់

ភ្នំពេញ៖ ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ កំពុងសាកថ្មទូរស័ព្ទបណ្តើរ ដោតកាសស្តាប់បទចំរៀងបណ្តើរ បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់រងរបួសធ្ងន់ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះយកទៅកប់ដីខ្សាច់នៅតែមិនដឹងខ្លួន ក៏ដឹកបញ្ជូនតាមរ៉ឺម៉កម៉ូតូកង់បីទៅសង្រ្គោះនៅមន្ទីពេទ្យឯកជនទាន់ពេលវេលា ។ ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចតូបលក់បាយ មុខរោងចក្រកាត់ដេរ មួយកន្លែង យីហោ (ព្រីនឆយ) នៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្រុម៨ ភូមិខ(១) សង្កាត់ច្រាំចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ ក្មេងប្រុសរងគ្រោះមានឈ្មោះ ណៃ សំណាង អាយុ ១៣ឆ្នាំ មុខរបរ ជាសិស្សថ្នាក់ទី៦ នៅសាលាវិទ្យាល័យ ជា ស៊ីមចំរើនរដ្ឋ ស្នាក់នៅនៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្រុម៨ ភូមិខ(១) សង្កាត់ច្រាំចំរេះ២ ខណ្ឌឫស្សីកែវ។ Read More »

វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ប្រកាស​បិទទ្វារ​ទឹក ផ្ដើម​ដំណើរការ​តួប៊ីន​ទីមួយ​

អាជ្ញាធរខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ឧសភា ម្សិលមិញ បានប្រកាសជាសាធារណៈប្រាប់ដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានអាចទទួលផលប៉ះពាល់ពីការបង្ហៀរទឹកមកកាន់អាង នៃទំនប់វារីអគ្គិសនីសេសានក្រោម២ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលខាងក្រុមហ៊ុន គ្រោងបិទទំនប់ទឹក ដើម្បីដំណើរការតួប៊ីនទីមួយ ដែលមានកម្លាំង៥០ មេកាវ៉ាត់នោះ។ លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានប្រាប់ក្រុមអ្នកកាសែតថា បច្ចុប្បន្នផ្លូវពង្វាងទឹក ត្រូវបានក្រុមហ៊ុនរៀបចំរួចហើយ ដើម្បីបិទយកទឹកបំពេញអាង នៅក្នុងខែកញ្ញា ឆ្នាំ២០១៧ ដើម្បីបម្រើឲ្យវ៉ារីអគ្គិសនី ដែលត្រូវចាប់ដំណើរការតួប៊ីនទីមួយ ដែលមានអនុភាពស្មើ នឹង៥០មេហ្គាវ៉ាត់។ លោកបន្តថា ប្រជាពលរដ្ឋ ព្រមទាំងម្ចាស់សំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធសាធារណឯកជនទាំងអស់ នៅក្នុងភូមិសាស្ត្រ នៃភូមិក្បាលរមាសចាស់ ភូមិច្រប់ ភូមិស្រែស្រណុកចាស់ និងភូមិស្រែគរចាស់ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ ពេលទឹកឡើងលិច បន្ទាប់ពីបិទទំនប់។ ទាក់ទងករណីនេះដែរលោក កៅ វ៉ាងអ៊ីវ តំណាងក្រុមការងារដោះស្រាយផលប៉ះពាល់ របស់ក្រុមហ៊ុនបានឲ្យដឹងថា នៅខែកញ្ញាខាងមុខ ប្រភពទឹកទន្លេសេសាន អាចឡើងខ្ពស់ ពេលបិទទំនប់ ហើយប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខាងលើ ត្រូវត្រៀមលក្ខណៈ ចាប់ពីពេលនេះតទៅ និងត្រៀមមធ្យោបាយដឹកជញ្ជូន ជម្លៀសសត្វចិញ្ចឹមគ្រប់ប្រភេទ នឹង ត្រូវប្រមូលផលដំណាំ ដើម្បីចៀសវាង កុំឲ្យមានគ្រោះថ្នាក់ និងការខូចខាតទ្រព្យសម្បត្តិ។ គួរបញ្ជាក់ថា ទំនប់វារីអគ្គិសនីសេសានក្រោម២ ... Read More »

មន្ត្រីប៉េអឹមខេត្តរតនគិរីម្នាក់ ត្រូវបណ្តាញសង្គមបកអាក្រាតថា ជាជនទំនើងផឹកស៊ីអាងបាញ់បោះ

បុរសម្នាក់នេះឈ្មោះ សុខឆើត ធ្វើPMខេត្តរតនគីនិងជាតៃកុងឡានអភិបាលខេត្តរតនគីរីបានចូលច្រៀងខារ៉ាអូខេមួយកន្លែងដែលមានឈ្មោះថា ដានវើល ពេលចេញទៅផ្ទះក៏បបួលនារីជាអ្នកបំរើការក្នុងខារ៉ាអូខេទៅជាមួយតែនាងប្រកែកមិនព្រមទៅជាមួយពេលនោះឈ្មោះ សុខឆើត ក៏ខឹងខ្លាំងបានដកកំភ្លើងបាញ់ចំនួន3គ្រាប់ធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្នដែលរស់នៅទីនោះសូមលោកអភិបាលខេត្តនឹងលោកគឹមរស្មីមេបញ្ជាកងរាជអាវុធហាត់ខេត្តរតនគីរីមេត្តាចាត់វិធានការលើ PM ទំនើងម្នាក់នេះតាមផ្លូវច្បាស់ផង។យើងខ្ញុំជាប្រជាពលរដ្នដែលរស់នៅទីនេះមិនពេញចិត្តបុគ្គលម្នាក់នឹងទេ។ពេលស្រវឹងម្តងៗដកកាំភ្លើងគំរាមបាញ់គេជាច្រើនលើ។យើងខ្ញុំជាប្រជាពលរដ្នដែលរស់នៅខេត្តរតនគីរីទាំងអស់សុំស្នើអោយលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហាត់ផ្ទៃប្រទេសសូមមេត្តាជួយដកបុគ្គលនេះចេញពីខេត្តរតនគីរីផង៕ Read More »