ដល់​ម្លឹង​ផង​!! ស្ត្រី​មាន​ផ្ទៃពោះ​រួមភេទ​ដោយ​ការ​លេប​ទឹកកាម អាច​ព្យាបាល​ការ​ចាញ់កូន​បាន​

ការ​រួមភេទ​គឺជា​មូលហេតុ​ដ៏​ចំបង​មួយ​ដែល​នាំ​ឲ្យ​អ្នក​មាន​ផ្ទៃពោះ និង​ចាញ់កូន ហើយ​វា​ក៏​អាច​ជា​អ្វី​ដែល​ជួយ​ឲ្យ​អា​ការៈនេះ​ធូរស្រាល​វិញ​ដែរ​។ អ្នកជំនាញ​ខាង​ចិត្តសាស្ត្រ Gordon Gallup និយាយថា នៅពេល​យើង​និយាយ​ដល់​ការ​ចាញ់កូន ការ​លេប​ទឹកកាម ជាពិសេស​ទឹកកាម​ដែល​ជោគជាំ អាច​ជួយ​ឲ្យ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ និង​ចាញ់កូន​បែប​នេះ​មាន​ភាពស៊ាំ​នឹង​អ្វី​ដែល​កើតឡើង​រួច​ហើយ​ក្នុង​រាងកាយ​របស់​នាង​។ លោក Gallup ដែល​បាន​ធ្វើ​បទ​បង្ហាញ​របស់គាត់​អំពី​អ្វី​ដែល​គាត់​បាន​ស្រាវជ្រាវ​នៅ​ឯ Northeastern Evolutionary Psychology Society កាល​ពិ​ឆ្នាំ ២០១២ បាន​ស្នើរ​ឲ្យ​ស្ត្រី​កុំ​លេប​ទឹកកាម​របស់​ប្តី​ខ្លួន ព្រោះ​វា​អាច​នឹង​បង្ក​ជាការ​ឆ្លង​រោគ និង​ប្រតិកម្ម​ជាមួយ​វា​រហូតដល់​ក្អួត​បាន​។ ទោះបីជា​យ៉ាងនេះក្តី ស្ត្រី​នឹង​មាន​ភាពស៊ាំ​ទៅ​នឹង​ទឹកកាម​របស់​ប្តី​ខ្លួន​តាមរយៈ​ការ​លេប​វា និង​អាច​បំបាត់​ភាព​ចាញ់កូន​បាន​ទៀត​ក្នុង​ករណី​ដែល​មាន​ផលវិបាក​មួយ​នេះ​លើ​កូន​ទី​ពីរ​។ វិធី​ព្យាបាល​មួយ​នេះ​មានបំណង​ចង់​បញ្ជាក់ថា ការ​រួមភេទ​តាម​មាត់​ប្រហែលជា​អាច​ព្យាបាល​រោគសញ្ញា​ចាញ់កូន​ដែល​កំពុងតែ​កើតឡើង​ខ្លាំងក្លា​លើ​ស្ត្រី​មាន​ផ្ទៃពោះ​៕ Read More »

គ្រាន់តែ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ អាច​ឲ្យ​រ​លូតកូន​ដែរ​ទេ​?

​ដោយសារ​តែ​ពោះ​អ្នកធំ មិនមែន​មានន័យថា ជីវិត​ផ្លូវភេទ​អ្នក​ត្រូវបាន​ផ្អាក​ជាប់​ត្រឹមហ្នឹង​ឡើយ​។ រឿង​នេះ​ស្តាប់ទៅ​គួរ​ឲ្យ​ញញឺត​បន្តិច​មែន ប៉ុន្តែ​គ្មាន​ហេតុផល​ណាមួយ​ដែល​អ្នក​គួរ​ឈប់​ស្វែងរក​ការសប្បាយ​មួយ​នេះ​ជាមួយ​ប្តី​ទៀត​នោះ​ទេ​។ អ្វី​ដែល​សំខាន់​នោះ​គឺថា អ្នក​តែងតែ​ស្តាប់លឺ​នូវ​សំណួរ​ជា​ច្រើន​ទាក់ទង​នឹង​រឿង​នេះ​ថា “​តើ​ការ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ អាច​បណ្តាលឲ្យរ​លូតកូន​ដែរទេ​?” ការ​រួមភេទ​នឹង​មិន​បណ្តាលឲ្យរ​លូតកូន​ឡើយ​ទោះបីជា​ក្នុង​ត្រីមាស​ដំបូង ដែល​ជា​ពេលវេលា​មួយ​នាំឲ្យ​មាន​អត្រារ​លូតកូន​ខ្ពស់ ក៏ដោយ​។ ដូច្នេះ អ្នក​ពិតជា​អាច​បើកភ្លើង​ខៀវ​ដើម្បី​រួម​ភេទ​ទៅតាម​ការចង់​ហើយ​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​ធ្លាប់មាន​អា​ការៈត្រៀម​រលូត ដូចជា ធ្លាក់ឈាម ឬ​មាន​កន្ទួល​លើ​ស្បែក​ត្រង់​ទ្វារមាស អ្នក​គួរតែ​ចៀសវាង​ការ​រួមភេទ និង​ស្វែងរក​ការព្យាបាល​ពី​គ្រូពេទ្យ​ភ្លាម​។ ប៉ុន្តែ​បើសិនជា​អ្នក​មិន​ធ្លាប់​មាន​អាការៈ​អ្វី​នោះទេ ការ​រួមភេទ​ក្នុង​ពេល​នេះ គឺ​គ្មាន​អ្វី​ដែល​ត្រូវ​ខ្វល់​ឡើយ​។ ​បើសិន​ជា​អ្នក​កំពុងតែ​ខ្វល់​ថា លិង្គ​អាច​ធ្វើឲ្យ​កូនក្នុង​ផ្ទៃឈឺ​បាននោះ សូម​លះបង់​គំនិត​នេះ​ចោល​ទេ ព្រោះ​គ្មាន​លិង្គ​ណា​វែង​ដែល​អាច​ប៉ះ​ដល់​សុក​ឡើយ​។ ជាមួយគ្នានេះដែរ ស្ត្រី​មាន​មាត់ស្បូន ថង់​ទឹកភ្លោះ និង​ស្បូន នៅ​បន្ទាប់​ពី​ទ្វារមាស ហើយ​កូន​ក្នុង​ផ្ទៃ​ក៏​ធានា​នូវ​ការការពារ​បាន​យ៉ាង​ល្អ​ពី​សរីរាង្គ​ទាំង​នេះ​ដែរ​។ ទោះបីជា​មាត់ស្បូន​បើក​បន្តិច​ក្នុង​ត្រីមាស​ទី​បី​ក៏​ដោយ ក៏​ការ​រួមភេទ​នៅតែ​ជា​រឿង​មាន​សុវត្ថិភាព​ដែរ​៕ Read More »

បំបៅដោះកូន អាចហែលទឹកបានទេ?

អ្នកបានដឹងរួចមកហើយ អំពីអត្ថប្រយោជន៍យ៉ាងអស្ចារ្យ នៃការហែលទឹកអំឡុងពេលមានផ្ទៃពោះ។ ការហែលទឹកអំឡុងពេលមានផ្ទៃពោះ អាចជួយកាត់បន្ថយការឈឺចុកចាប់ខ្នង និងចង្កេះ។ វាក៏ជួយឲ្យស្រ្តីមានសុខភាពល្អ ព្រមទាំងងាយស្រួលសម្រាលកូនថែមទៀតផង។ ថ្ងៃនេះ យើងខ្ញុំនឹងប្រាប់អ្នកផងដែរថាតើ ការហែលទឹកអំឡុងពេលបំបៅដោះកូន ល្អ ឬមិនល្អ ចំពោះអ្នកម្តាយ។•    អ្នកម្តាយមួយចំនួនគិតថា ការហែលទឹកអាចសម្រកទម្ងន់បានលឿន ប៉ុន្តែ អ្នកគួរសាកសួរគ្រូពេទ្យរបស់អ្នក ថាតើពេលណា ទើបអ្នកអាចហែលទឹកបាន ក្រោយពេលសម្រាលកូន។ •    ពេលហែលទឹក អ្នកអាចប៉ះពាល់នឹងសារធាតុក្លរីន និងសារធាតុនានាផ្សេងទៀត ដូច្នេះ វាមិនប្រាកដថា វានឹងមានសុវត្ថិភាព ចំពោះកូនតូចរបស់អ្នក។ ដូច្នេះ សូមប្រយ័ត្ន ហើយអ្នកគួរចៀសវាងការហែលទឹកបែបនេះ។ •    ក្បាលសុដន់ និងស្បែករបស់អ្នក អាចមានជាប់សារធាតុគីមីនានា នៅក្នុងអាងហែលទឹក ដូច្នេះ វាមិនមានសុវត្ថិភាព សម្រាប់កូនរបស់អ្នក ពេលគេបៅដោះអ្នកឡើយ។ •    ការហែលទឹក ធ្វើឲ្យអ្នកបញ្ចេញអ័រម៉ូន និងថាមពលជាច្រើន ដូច្នេះ វាអាចប៉ះពាល់ការបញ្ចេញទឹកដោះរបស់អ្នក។ •    ត្រូវចាំថា បើអ្នកទៅហែលទឹក អ្នកត្រូវសម្អាតរាងកាយរបស់អ្នកឲ្យស្អាត ជាពិសេស ក្បាលដោះ មុននឹងឲ្យកូនបៅ ឬប៉ះពាល់កូន៕ Read More »

ការងារ​ផ្ទះ​អ្វីខ្លះ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ចៀសវាង​?

តើ​ការ​បោសសម្អាត​ផ្ទះ​សម្បែក​គឺជា​ការងារដ៏​សំខាន់​មួយ​ក្នុង​ចិត្ត​អ្នក​មែន​ទេ​? ដូច្នេះ​ចូរ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ចំពោះ​រឿង​នេះ​ទៅ ហើយ​ក៏​បំភ្លេច​រឿង​មួយ​ចំនួន​ចំពោះ​ការងារ​ផ្ទះ​ដែល​គេ​ហាមប្រាម​ទៅ​។ យ៉ាងណាមិញ មាន​ការងារ​ផ្ទះ​មួយ​ចំនួន​តូច​គឺ​មិន​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ធ្វើ​ឡើយ​។ ​លាង​សម្អាត​បន្ទប់ទឹក​ ​យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការលាង​សម្អាត​បន្ទប់ទឹក​ត្រូវ​មាន​ការចូលរួម​ដោយសារ​ធាតុគីមី​ច្រើនណាស់​។ ស្ត្រី​មាន​ផ្ទៃពោះ​មិន​ត្រូវបាន​ណែនាំ​ឲ្យធ្វើ​រឿង​នេះ​ឡើយ​ដោយសារតែ​ពួកគេ​អាច​បឺត​ស្រូប​សារធាតុ​គីមី​ពុល​ទាំងនោះ​។ ដូច្នេះ​យក​ល្អ​គួរតែ​ទុក​ការងារ​នេះ​ឲ្យ​នរណា​ផ្សេង​ធ្វើ​ជំនួស​វិញ​ទៅ ហើយ​អ្នក​ក៏​គួរតែ​អាច​ប្រើ​ពេលវេលា​នេះ​ធ្វើ​រឿង​ល្អៗ​សម្រាប់​ខ្លួន​ដូចជា ការរៀបចំ​ទឹក​ក្រូចឆ្មា​ញ៉ាំ​ខ្លួនឯង​ក៏​ល្អ​ដែរ​។ ​ប្រើ​ម៉ាស៊ីន​បូម​ធូលី​ ​មែន​ហើយ គេ​បាន​រកឃើញថា ស្ត្រី​អាច​នឹង​មាន​ការឈឺចាប់​នៅ​កំប៉េះគូថ (Sciatic Pain) ក្រោយពី​ពួកគេ​ចូលចិត្ត​ប្រើ​ម៉ាស៊ីន​បូម​ធូលី​នៅផ្ទះ​។ អ្វី​ដែល​សំខាន់​នោះ​គឺថា វា​ក៏​ជាហេតុ​នាំ​ឲ្យ​ឈឺ​ខ្នង​កាន់តែខ្លាំង​ដែរ ព្រោះ​ជា​សកម្មភាព​ដែល​តម្រូវ​ឲ្យ​អោន​ជាប់​។ ដូច្នេះ​ចូរ​បំភ្លេច​ការងារ​សម្អាត​កម្រាល​ព្រហ្មនេះ​ទៀត​ទៅ និង​ចំណាយ​ពេល​សម្រាក​ឲ្យបាន​ច្រើន​ជំនួស​វិញ​។​ ​ការងារ​បោក​អ៊ុត​ ​ឱកាស​ដែល​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រឈម​ខ្ពស់នឹង​ការសម្រាល​មិន​គ្រប់​ខែ ឬ​លើស​សម្ពាធ​ឈាម​នោះ គឺ​ដោយសារតែ​ធ្វើ​ការងារ​បោក​អ៊ុត​នេះឯង​។ អ្នក​អាច​រងចាំ​ដល់​សម្រាលកូន​រួច ចាំ​ធ្វើ​ការងារ​នេះ​ក៏​មិនមាន​អ្វី​ទាស់​ខុស​ដែរ​។ ឥឡូវនេះ យក​ល្អ​គួរតែ​ប្រើ​នរណា​ម្នាក់​ជំនួស​វិញ​ទៅ​។​ ​ងូតទឹក​ឲ្យ​សត្វ​ចិញ្ចឹម​ ​រឿង​នេះ​មិន​ខុសគ្នា​នឹង​សារធាតុ​គីមី​គ្រោះថ្នាក់​ឡើយ សម្រាប់​លាមក​ឆ្មា​អាច​នឹង​បង្កបញ្ហា​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​បាន​។ ការបង្ក​រោគ​ដែល​ឆ្លង​តាម​លាមក​ឆ្មា​គឺ​អាច​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កូន​ក្នុង​ផ្ទៃ​។ ដូច្នេះ​ដើម្បី​បង្ការ​បញ្ហា យក​ល្អ​គួរតែ​ចៀសវាង​ការប៉ះពាល់​សត្វ​ចិញ្ចឹម​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ​លើក​របស់របរ​ធ្ងន់ៗ​ ​ចូរ​ចៀសវាង​ការលើក​របស់របរ​ធ្ងន់ៗ ព្រោះ​វា​នឹងដាក់​សម្ពាធ​ទៅលើ​ឆ្អឹងខ្នង​របស់​អ្នក ដែល​ជាហេតុ​នាំ​ឲ្យ​ឈឺចង្កេះ និង​ខ្នង​ខ្លាំង​បាន​។ បើសិនជា​ចង់​លើក​របស់របរ​អ្វីមួយ ចូរ​ចូល​ឲ្យ​ជិត ហើយ​អង្គុយ​ចោងហោង​សិន​ចាំ​ចាប់​លើកឡើង និង​ចៀសវាង​ការ​អោន​ដើម្បី​លើក​។ ​ជូត​សម្អាត​កង្ហា និង​វ៉ាំង​នន​ ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ អ្នក​ប្រហែលជា​យល់​ថា មាន​ការប្រែប្រួល​ចំពោះ​ដំណើរ​ដើរ​ហើយ​នៅពេលនេះ ហើយក៏​អាច​យល់​ថា​ទំនាញផែនដី​ចំពោះ​ខ្លួនឯង​មាន​ការប្រែប្រួល​ផង​។ នេះ​ហើយ​ជា​រឿង​មួយ​ដែល​ធ្វើឲ្យ​អ្នក​ងាយ​នឹង​ដួល ជា​ពិសេស​ពេល​ឡើង​នៅ​កន្លែង​ខ្ពស់​។ ដូច្នេះ ចូរ​ចៀសវាង​ការ​ឡើងជណ្តើរ​ដើម្បី​លាង​សម្អាត​កង្ហា ឬ​វ៉ាំង​នន ដើម្បី​កុំឲ្យ​ធ្លាក់​៕ Read More »

ម្តាយញ៉ាំទឹកក្រូចច្រើន អាចធ្វើឲ្យកូនកើតមកធាត់លើសទម្ងន់

ទារកដែលសម្រាលចេញពីម្តាយ ដែលផឹកទឹកក្រូច ឬភេសជ្ជៈមានជាតិផ្អែមរាល់ថ្ងៃ អំឡុងពេលគាត់មានផ្ទៃពោះ អាចនឹងឡើងទម្ងន់ខុសពីធម្មតា ឬឈានដល់ធាត់លើសទម្ងន់ នៅអាយុ ៧ ឆ្នាំ។ ការធាត់លើសទម្ងន់ក្នុងវ័យក្មេង នឹងធ្វើឲ្យកូនរបស់អ្នក ប្រឈមទៅនឹងបញ្ហាសុខភាពជាច្រើន ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺដាច់សរសៃឈាខួរក្បាល និងជំងឺមហារីក។ ការសិក្សាបានរកឃើញថា សារធាតុផ្អែមសិប្បនិម្មិត្រ ដែលមាននៅក្នុងទឹកក្រូច និងភេសជ្ជៈនានា ពិតជាមិនល្អ សម្រាប់ទាំងម្តាយ និងកូននៅក្នុងផ្ទៃ។ អ្នកស្រាវជ្រាវបានបញ្ជាក់ប្រាប់ថា កម្រិតទឹកភ្លោះដែលនៅជុំវិញកូនរបស់អ្នក នឹងកើនឡើងច្រើន ស្របពេលដែលម្តាយព្យាយាមញ៉ាំភេសជ្ជៈផ្អែមៗ ច្រើនជាងធម្មតា។ ដើម្បីកាត់បន្ថយការឡើងកាឡូរី ស្រ្តីមានផ្ទៃពោះ គួរតែផ្លាស់ប្តូរពីការញ៉ាំភេសជ្ជៈកំប៉ុងប្រភេទ មកជាការញ៉ាំផ្លែឈើស្រស់ និងបន្លែវិញ ទើបជាការប្រសើរ៕ Read More »

មាន​អ្វី​កើតឡើង​ទៅ​នៅ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ​មិនបាន​ញ៉ាំ​អាហារ​គ្រប់គ្រាន់​?

​ ចូរ​ស្រមៃ​មើល​ទៅ​ថា តើ​នឹង​មាន​អ្វី​កើតឡើង​បើសិនជា​មាន​ផ្ទៃពោះ ហើយ​ញ៉ាំ​អាហារ​មិនមាន​ជីវជាតិ​គ្រប់គ្រាន់​ទៀត​? តើ​អ្នក​ដឹងថា​វា​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​យ៉ាងណាទេ​? តាមពិតទៅ ការ​ញ៉ាំ​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់​គឺជា​រឿង​សំខាន់​បំផុត​ទាំង​មុន ក្នុងពេល និង​ក្រោយពេល​មាន​ផ្ទៃពោះ​។ វា​គឺជា​វិធី​ដែល​ជំរុញ​ដល់​សុខភាព​ទាំង​ម្តាយ និង​កូន​។ យ៉ាងណាមិញ បើសិនជា​ញ៉ាំ​អាហារ​មិនបាន​គ្រប់គ្រាន់ វា​អាច​នឹង​ធ្វើឲ្យ​កូនកើត​មកមិនគ្រប់​ទម្ងន់ មាន​ជំងឺ​ពី​កំណើត​ដូចជា ពក​ឆ្អឹងខ្នង និង​កូន​អាច​ស្លាប់​ក្នុង​ផ្ទៃ​ផង​ក៏​មាន​។ ​ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​កើតមាន​ជា​ញឹកញាប់​នៅ​ពេល​ដែល​ម្តាយ​ញ៉ាំ​អាហារ​មិនបាន​គ្រប់គ្រាន់ ជាពិសេស​ជីវជាតិ​សំខាន់ៗ​ក្នុងពេល​មាន​ផ្ទៃពោះ​តែម្តង​។ កូន​អាច​នឹង​កង្វះ​ការលូតលាស់​គ្រប់យ៉ាង បើសិន​ជា​ម្តាយ​មិន​បាន​ញ៉ាំ​អាហារ​មាន​ជីវជាតិ​ដែល​កូន​ត្រូវការ​ទេ​ ​មាន​ជំងឺសរសៃប្រសាទ​ដូចជា ជំងឺ​នៅ​ឆ្អឹង​កង​ខ្នង និង​ខួរក្បាល ហើយ​ករណី​ខ្លះ​អាច​នឹង​មាន​ការពិបាក​លើ​ការរៀនសូត្រ​តែម្តង​បើ​ធ្ងន់ធ្ងរ​ ​ទារក​អាច​នឹង​ស្លាប់​ក្នុង​ផ្ទៃ​បើសិនជា​ម្តាយ​មិន​ឃ្លាន​អាហារ​ធ្ងន់ធ្ងរ​ ​ទារក​អាច​នឹង​កើត​មក​មិន​គ្រប់​ទម្ងន់ ដែល​គេ​អាច​ប្រឈម​ខ្លាំង​នឹង​ជំងឺ​រ៉ាំរ៉ៃ និង​ស្លាប់​ពេល​កើត​រួច​ ​ការ​ដែល​កូន​កើត​មិន​គ្រប់​ខែ​ជា​រឿង​កើតមាន​ជា​ញឹកញាប់​សម្រាប់​ម្តាយ​ដែល​កង្វះ​អាហារូបត្ថម្ភ​៕ Read More »

​មក​រដូវ​ច្រើនៗ គិត​ថា​មកពី​មូលហេតុ​អ្វី​ខ្លះ​ទៅ​?

​ការ​មក​រដូវ​ច្រើនៗ​គឺជា​បញ្ហា​ញឹកញាប់​មួយ​ដែល​កើត​ឡើង​ខ្លាំង​លើ​ស្ត្រី​ត្រៀម​រ៉ាំ​ង​រដូវ ព្រោះ​មិន​មាន​ស្ត្រី​ច្រើន​ឡើយ​ដែល​ជួប​បញ្ហា​នេះ​។ គ្រាន់តែ​មក​រដូវ​ធម្ម​តា វា​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​អ្នក​មិន​អាច​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​បាន​ល្អ​ទៅហើយ ចុះ​ទម្រាំ​មក​រដូវ​ច្រើនៗ​ទៀត អ្នក​ពិតជា​ត្រូវ​ការជួប​ពេទ្យ​ដើម្បី​ពី​និត្យ និង​ដោះស្រាយ​វា​ហើយ​។ ​ក្នុង​ករណី​ខ្លះ មូលហេតុ​ដែល​នាំឲ្យ​មក​រដូវ​ច្រើន​បែប​នេះ​គឺ​មិនទាន់​ដឹង​ឡើយ ប៉ុន្តែ​ជំងឺ​មួយចំនួន​អាច​នឹង​បង្ក​ជា​ការ​មក​រដូវ​ច្រើនៗ​បែបនេះ​ដែរ ដូចជា​៖ ​អតុល្យភាព​អ័រម៉ូន​ ​ក្រពេញ​អូវ៉ែ​ធ្វើការ​មិនល្អ​ ​មាន​ដុំ​សាច់​ក្នុង​ស្បូន​ ​មាន​ដុំ​ប៉ូ​លី​ព​ក្នុង​ស្បូន​ ​កង​ដាក់​ក្នុង​ស្បូន​ ​ការ​មាន​ផ្ទៃពោះ​មាន​ផលវិបាក​ ​មហារីក​ ជំងឺ​ឈាម​ក្រ​កក​ ​ការប្រើ​ថ្នាំ​មួយចំនួន​ ​ការ​មក​រដូវ​ច្រើនៗ​ភាគច្រើន​បង្កឡើង​ដោយ​ការ​អតុល្យភាព​អ័រម៉ូន ដែល​នាំ​ឲ្យ​វដ្ត​រដូវ​មិន​មាន​ការ​ជ្រុះ​អូ​វ៉ុល​។ ការ​មក​រដូវ​ធម្មតា វា​នឹង​បញ្ចេញ​មេ​ជីវិត​ញី​ពី​ក្នុង​ក្រពេញ​អូ​វ៉ែ ហើយ​ក៏​ភ្ញោ​ច​ឲ្យ​រាងកាយ​ផលិត​អ័រម៉ូន​ប្រូជេ​ស្តេ​រ៉ូន សម្រាប់​ទទួលខុសត្រូវ​លើ​ការ​មក​រដូវ​ទៀងទាត់​។ នៅពេល​មិន​មាន​ការ​ជ្រុះ​មេ​ជីវិត​ញី​ទេ អ័រម៉ូន​ប្រូជេ​ស្តេ​រ៉ូ​នក៏​មិន​គ្រប់គ្រាន់ ហើយ​ក៏​បណ្តាលឲ្យ​មក​រដូវ​ច្រើនៗ​តែម្តងទៅ​៕ Read More »

គន្លឹះ​រួមភេទ​ដ៏​អស្ចារ្យ ដែល​បុរសៗ​គ្នា​យើង​គួរតែ​ដឹង (​ស្ត្រី​ក៏​គួរតែ​ដឹង​ដែរ​)

​មិន​ខ្វល់​ថា​អ្នក​គិតថា​ខ្លួនឯង​មាន​ភាព​អស្ចារ្យ​ខ្លាំង​ប៉ុណ្ណា​ចំពោះ​ការ​រួមភេទ​ឡើយ អ្នក​ក៏​នៅតែ​ត្រូវការ​គន្លឹះ​មួយចំនួន​តូច​ខ្លះៗ​បន្ថែម​ទៀត​ដែរ​ដើម្បី​បង្កើន​ទំនុកចិត្ត​សម្រាប់​ជីវិត​ផ្លូវភេទ​កាន់តែ​ល្អ​បាន​មួយកម្រិត​ទៀត​។ ដូច្នេះ​ក្នុង​នាម​ជា​បុរស អ្នក​គួរតែ​ធ្វើ​ទៅ​តាម​កន្លឹះ​រួមភេទ​អស្ចារ្យ​ដូចខាងក្រោម​នេះ​បន្ថែម​ទៀត​ផង បើសិន​ជា​អ្នក​ចង់​ផ្តល់​នូវ​ភាព​សុខ​ស្រួល​កាន់តែ​ខ្លាំង​សម្រាប់​ខ្លួនឯង និង​ដៃគូរ ក្នុងពេល​រួមភេទ​។ ​ចំណាយ​ពេល​និយាយ​អំពី​ការ​រួមភេទ​ ​នៅពេល​ដែល​អ្នក​ស្ថិតក្នុង​ទំនាក់ទំនង​ស្នេហា​រយៈពេល​យូរ និង​រៀបកា​រហើយ​រួច​នោះ យក​ល្អ​គួរតែ​ពិភាក្សាគ្នា​អំពី​អ្វី​ដែល​អ្នក​ចង់​បាន​ខ្លាំង​តាំងពី​ចាប់ផ្តើម​រួមភេទ​ជាមួយ​គ្នា​ដំបូង ព្រោះ​វា​អាច​នឹង​ជា​វិធី​ដើម្បី​បង្កើន​ចំណង​ស្នេហា​របស់​អ្នក​ទាំង​ពីរ​កាន់តែ​ខ្លាំង​ជាង​មុន​ទៅទៀត​។ អ្វី​ដែល​គួរ​ធ្វើ ចូរ​អង្គុយ​ចុះ និង​និយាយ​ប្រាប់​គ្នា​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​នៅ​លើ​គ្រែ និង​ស្តាប់​នាង​និយាយ​ផង​។ ក្រោយ​មក​ចាំ​រៀប​គម្រោង​សម្រាប់​រឿង​ទាំងនោះ​។ ​ ធ្វើ​ដោយ​មួយៗ​ ​ការ​រួមភេទ​មិនមែន​ជា​ការប្រណាំង​ឡាន ឬ​ម៉ូតូ​ឡើយ​។ អ្វីៗ​គឺ​មិន​ចាំបាច់​លឿន​ពេក​ទេ​។ បើសិន​ជា​អ្នកប្រ​ញ៉ាប់​តែ​រួមភេទ អ្នក​នឹង​មិន​សប្បាយចិត្ត ហើយ​ដៃគូ​ក៏​មិន​ពេញចិត្ត​ដែរ​។ ដូច្នេះ ចូរ​ចំណាយពេល​សិក្សា​អំពី​រាងកាយ​របស់​នាង ស្ទាប់​អង្អែល និង​ថ្នាក់ថ្នម​នាង​ផង​ទៅ​។ ​ ហាត់ប្រាណ​ទាំងអស់គ្នា​ ​ការ​ហាត់ប្រាណ​អាច​ផ្តល់​ភាព​អស្ចារ្យ​សម្រាប់​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវភេទ​។ អ្នក​មិន​បាច់​នៅ​ហាត់ប្រាណ​រាល់ថ្ងៃ​ពេក​ទេ​។ គ្រាន់តែ​ចំណាយពេល ១៥​នាទី​រាល់ថ្ងៃ​ក៏​នឹង​ជួយ​ឲ្យ​អ្វីៗ​កាន់តែ​ល្អ​ជាង​មុន​ដែរ​។ ការ​ហាត់ប្រាណ​នឹង​ជំរុញ​ដល់​ចំណង់​ផ្លូវភេទ ការស្រឡាញ់​ខ្លួនឯង មាន​កម្លាំង និង​ចូលចិត្ត​រាងកាយ​ខ្លួនឯង​កាន់តែ​ខ្លាំង​ផង​។ ការ​ហាត់ប្រាណ​នេះ​ក៏​ជួយ​បង្ការ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ផងដែរ​។ ​ កុំ​ភ្លេច​បរ​បោស​អង្អែល​មុន​ពេល​រួមភេទ​ឲ្យសោះ​ ​មិន​ខ្វល់​ថា​អ្នក និង​ដៃគូ​មាន​កម្លាំង​ខ្លាំង ឬ​អ្នក​ទាំង​ពីរ​បាន​រស់នៅ​ជាមួយ​គ្នា​យូរ​ប៉ុណ្ណា​ឡើយ ចូរ​មិន​ត្រូវ​ប្រ​ញ៉ាប់​ចូលដល់​ចំណុចក្តៅ​ភ្លាមៗ​ឡើង​។ ការ​បរ​បោស​អង្អែល​មុនពេល​រួមភេទ​គឺជា​រឿង​សំខាន់​បំផុត​បើសិន​ជា​អ្នក​ចង់​បាន​ជីវិត​ផ្លូវភេទ​វិវឌ្ឈន៍​កាន់តែ​ល្អ​មួយកម្រិត​ទៀត​។ ប្រព័ន្ធ​សរសៃប្រសាទ​អាច​នឹង​ធ្វើការ​ខ្លាំង​ជាង​មុន​ក្នុងពេល​បរ​បោស​អង្អែល ដូច្នេះ​អ្នកនឹង​ទទួលបាន​ការឈាន​ដល់​ចំណុចកំពូល​កាន់តែ​ខ្លាំងក្លា​។ ​ ប្តូរ​ទីតាំង​ ​បើសិន​ជា​អ្នក​ចូលចិត្ត​ការ​រួមភេទ​ក្នុង​កន្លែង​ពិសេស​ណាមួយ​ក្នុងផ្ទះ​ដូចជា បន្ទប់​គេង យក​ល្អ​គួរតែ​ផ្លាស់ប្តូរ​កន្លែង​ផ្សេង​ខ្លះទៅ ព្រោះ​វា​អាចជា​រឿង​មួយ​គួរ​ឲ្យ​ធុញ​ទ្រាន់ដែរ​។ កាលណា​អ្នក​បាន​ប្តូរ​កន្លែង​ថ្មី​នោះ​អ្នកនឹង​អាច​ទទួលបាន​អារម្មណ៍​ថ្មី​ដែរ ហើយក៏​មាន​ពេល​ប្រើ​ក្បាច់​រួមភេទ​ថ្មីៗ​ទៀត​។ ​ តម​ការ​រួមភេទ​មួយរយៈ​ ... Read More »

ប៉ុន្មាន​ចំណុច​នេះ ក៏​អាច​បំបាត់​អា​ការៈឈឺ​ក្បាល​បានដែរ​

ការឈឺ​ក្បាល ជា​បញ្ហា​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស​ទូទៅ ហើយ​វា​ក៏​មិន​ប្រកាន់​អាយុ ឬ​ភេទ​ដែរ​។ ចំពោះ​មូលហេតុ​របស់​វា​ក៏​មាន​ច្រើន ប៉ុន្តែ​អ្នកជំងឺ​អាច​ដោះស្រាយ​វា​បាន ដោយ​គ្រាន់តែ​ទៅ​ឱសថស្ថាន​ឲ្យគេ​ផ្សំ​ថ្នាំ​ទៅ​គឺ​បាន​ហើយ​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​មាន​ភាព​ធុញទ្រាន់​នឹង​ការ​លេបថ្នាំ យក​ល្អ​គួរតែ​ប្រើ​វិធី​ដូចខាងក្រោម​នេះ​វិញ​ក៏​បាន​ដែរ​៖ ​ចូ​រគេង ហើយ​យក​ថង់​ទឹកកក​ស្អំ​នៅ​កន្លែង​ក្បាល​ដែល​កំពុងតែ​ឈឺ​នោះ​រយៈពេល ១៥​នាទី​ ការ​លាយ​ទឹក​ខ្ទឹមស​មួយ​កំប៉ឹស ជាមួយនឹង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ ក៏​អាច​ជួយ​ភ្ញោ​ច​ខួរក្បាល​បន្ថយ​ការឈឺចាប់​បាន​ដែរ​ ​ចូរ​ចិ​តដំឡូងបារាំង ២​ចំណិត ហើយ​យកមក​ស្អំ​នៅ​សៀតថ្កា​ប្រហែល ៣០​នាទី​ ​ចំពោះតែ​ជី​អង្កាម​ក៏មាន​ប្រសិទ្ធភាព​បន្ធូរ​ភាព​តឹង​របស់​ក្បាល​ដែល​កំពុងតែ​ឈឺ​បានដែ​ឬ​។ ​ចូរ​សាកល្បង​វិធី​បន្ធូរ​អារម្មណ៍ និង​ម៉ាស្សា ព្រោះ​វា​ក៏​អាច​បំពាត់​ការឈឺ​ក្បាល​បានដែរ ដោយ​ធ្វើការ​ម៉ាស្សា​ក្បាល​ជារ​វ​ង្វ​ង់​ដោយ​ប្រើ​ចុង​ម្រាមដៃ​៕ Read More »

Messi ចង់​ចូល​និវត្តន៍​​នៅ Barcelona ខណៈ​លេច​ឭ​បន្ត​កុងត្រា​ថ្មី

ខ្សែ​ប្រយុទ្ធ​ឆ្នើម​​អាហ្សង់ទីន Lionel Messi  បាន​បង្ហាញ​ក្ដី​សុបិន​ ចង់​​​​លេង​រហូត​បញ្ចប់​អាជីព​បាល់ទាត់​​របស់​ខ្លួន​ជាមួយ​ក្នុង​ក្លឹប Barcelona បន្ទាប់​ពី​មាន​សេចក្ដីរាយការណ៍​ថា ​ព្រម​ចុះ​កុងត្រា​ថ្មី។ អនាគត​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​​មាន​ការ​ស្រពិចស្រពិល​ ស្រប​ពេល​កុងត្រា​នឹង​អស់​នៅ​ឆ្នាំ​ក្រោយ។ ប៉ុន្តែ​បើ​តានមការ​រាយការណ៍​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា Messi បាន​យល់​ព្រម​ចុះ​កិច្ចសន្យា​ថ្មី​ជាមួយ Barcelona រហូត​ដល់​ឆ្នាំ​២០២១​ឬ​២០២២ ។ ​នេះ​គ្រាន់តែ​ដំណឹង​ក្រៅផ្លូវការ ​ក្លឹប​មិន​ទាន់​ប្រកាស​ផ្លូវការ​នៅ​ឡើយ​ទេ។ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ Tencent Sports  ​ម្ចាស់​ពាន Ballon d’Or ៥​សម័យ​នេះ​បាន​និយាយ​ថា គេ​ចង់​បញ្ចប់​អាជីព​នៅ  Barca បន្ទាប់​ពី​រួមរស់​អស់​នៅ​ទី​នេះ​អស់​១៣​ឆ្នាំ។ “វា​ជា​អ្វី​ដែល​ខ្ញុំ​តែងតែ​ចង់​បាន​និង​ស្រមៃ។ ខ្ញុំ​​ពេញ​ចិត្ត​ចូល​​និវត្តន៍​នៅ Barcelona”។ សម្ដី Messi៕​​​​​ Read More »