៦ ជំហាន​ធ្វើឲ្យ​បុរស​មាន​អារម្មណ៍ និង​ចង់​រឿង​លើ​គ្រែ​ភ្លាម​ៗ

ប្រសិនបើ​ដៃគូ​មិន​សូវ​ខ្វាយខ្វល់​ពី​បញ្ហា​លើ​គ្រែ​ទេ ស្រី​ៗ​អាច​មាន​វិធី​ចាត់ការ និង​ធ្វើឲ្យ​គេ​មាន​អារម្មណ៍​ភ្លាម​ៗ។ ៦ ជំហាន​នេះ​នឹង​អាច​ជួយ​ដាស់​អារម្មណ៍​បុរស​ឲ្យ​គិត​ពី​យើង​វិញ​បាន៖ ១.និយាយ​ពាក្យ”I love you”​៖ ក្នុង​ពេល​ដែល​ភាគី​ម្ខាង​ទៀត​មើល​ទៅ​ដូច​គ្មាន​មិន​ខ្វល់ យើង​គួរ​ចូល​ទៅ​ជិត ហើយ​​និយាយ​ពាក្យ​មួយ​ឃ្លា “អូន​ស្រលាញ់​បង” ដោយ​ប្រើ​សំឡេង​តិច​តែថ្នម​ៗ​នៅ​ក្បែរ​ត្រចៀក នោះ​បុរស​នឹង​មាន​អារម្មណ៍​ឡើង​វិញ។ រូបតំណាង ២.ភាព​ចៅហ្វាយនាយ៖ គួរ​លេង​ល្បែង​ចៅហ្វាយ​តូច កូនចៅ​ធំ ​ជាមួយប្រុសៗ ទើប​ដៃគូ​មាន​អារម្មណ៍​ប្លែក ដោយ​ការ​បញ្ជា​គេ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ។ បុរសៗចូលចិត្ត​អ្វី​ដែល​ថ្មី និង​គួរ​ឲ្យ​ទាក់ទាញ ទើបការ​ធ្វើ​សង្គ្រាម​ដោយ​អារម្មណ៍​ពុះកញ្ជ្រោល។ ៣.បង្ហាញ​ពី​អារម្មណ៍​នឹករលឹក៖ ប្រសិនបើ​ខាង​ប្រុស​ទើប​មក​ពី​ធ្វើការ យើង​គួរ​ចេញ​ទៅ​ទទួល និង​ឱប​ថើប​ធ្វើ​ដូចជា​នឹក​គាត់​ខ្លាំង​ណាស់។ កាយវិការ​ស្អិត​បេះ​មិន​ចេញ​បែបនេះ បុរស​ណា​គេ​នឹង​ទ្រាំ​បាន។ ៤.ការ​តបស្នង៖ នៅ​ពេល​ដែល​បុរស​បាន​ជូន​របស់​មាន​តម្លៃ​ណា​មួយ​មក យើង​គួរ​តែ​បង្ហាញ​ពី​ការ​ដឹង​គុណ ដោយ​និយាយ​ពាក្យ​អរគុណ​បែប​សិចស៊ី និង​បង្ហាញ​កាយវិការ​បញ្ជាក់​ពី​ការ​តបស្នង​សងគុណ។ ៥.ប្រាប់​អាថ៌កំបាំង៖ សួរ​គាត់​ថា “បង​ដឹង​អត់​ថា កន្លែង​ណា​នៃ​ខ្លួន​បង​ធ្វើឲ្យ​អូន​លង់​ស្រលាញ់”? បើ​ចម្លើយ​ដៃគូ​ប្រាប់​ថា​មិន​ដឹង ហើយ​សួរ​បក​មក​យើង​វិញ​ថា ត្រង់ណា​ជា​ចំណុច​សំខាន់ នោះ​យើង​គួរ​ចូល​ទៅ​ប្រាប់​ពី​អាថ៌កំបាំង​នោះ ដោយ​ការ​ថើប​ថ្នាក់​ថ្នម និង​អង្អែល​កន្លែង​ពិសេស ខ្លួនប្រាណ​គេ​នឹងមាន​កម្ដៅកើនឡើង។ ៦.បង្ហាញ​សាច់​ខ្នង៖ បើ​ដៃគូ​នៅ​តែ​មិន​ខ្វល់​ពី​យើង គួរ​ប្រើ​ស្នៀត​ពិសេស​នេះ ដោយ​សុំ​ឲ្យ​គេ​ជួយ​លាប​ឡេ​លើ​ខ្នង​យើង។ មនុស្ស​ប្រុស​ភាគច្រើន​ទប់​ចិត្ត​មិន​បាន ពេល​ឃើញ​សាច់​ខ្នង​ដ៏​សិចស៊ី​របស​ស្រី​ៗ​បាន​ឡើយ៕ Read More »

ប្រការ​គួរ​ប្រុង​ប្រយ័ត្ន បើ​មិន​ចង់​ឲ្យ​កូន​តូច​មាន​គ្រោះ​ថ្នាក់់

ក្មេង​ៗ​គឺ​ងាយ​​នឹង​ជួប​គ្រោះ​ថ្នាក់​ណាស់​បើ​ឪពុកម្ដាយ​ហ៊ាន​​ប្រហែស​​តែ​មួយ​ពព្រិច​ភ្នែក​ព្រោះ​ពួក​គេ​​កំពុង​ស្ថិត​ក្នុង​វ័យ​ដែល​ចង់​ចេះ​ចង់​ដឹង​រឿង​គ្រប់​យ៉ាង​នៅ​ជុំវិញ​គេ។​ ខាង​ក្រោម​នេះ​គឺ​ជា​ក្បួន​សុវត្ថិភាព​ខ្លះៗ​ដែល​អាណាព្យាបាល​គួរ​អនុវត្ត​ដើម្បី​សុវត្ថិភាព​កូន​ៗ៖ ១. ការ​គេង៖ គួរ​តែ​គេង​ផ្ងារ ហើយ​កន្លែង​គេង​គួរ​តែ​ស្រឡះ​មិន​មាន​កន្សែង ខោអាវ​ ឬ​តុក្កតា​​រញ៉េរញ៉ៃ​ច្រើន។​ ២. ការពារ​​ស្លាក់​៖​ ត្រូវ​ពិនិត្យ​ជា​និច្ច​​ថា​តុក្កតា​​កូន​យើង​លេង​គ្មាន​ផ្នែក​ណា​តូច​ៗ​ដែល​ពួក​គេ​អាច​លេប​បាន​។​ សម្រាប់​អាហារ​ គួរ​ជៀស​វាង​អ្វី​ដែល​គេ​អាច​ស្លាក់​​ដូច​ជា​ចំនិត​សាច់ក្រក​ គ្រាប់​ធញ្ញជាតិ​ ស្ករគ្រាប់​ ឬពោត​ និង​អាហារ​មួយ​ចំនួន​ទៀត​។​ ៣.​ការ​ពារ​ធ្លាក់​ និង​រង​របួស៖ គួរ​ដាក់​​កូន​ទ្វារ​របារ​ទាប​ៗ​ពីរ​ដើម្បី​បង្ខាំង​ផ្នែក​ខាង​លើ​និង​​ក្រោម​នៃ​ជណ្ដើរ​កុំ​ឲ្យ​ក្មេង​ធ្លាក់​ ព្រម​ទាំង​ដាក់​ចម្រឹង​នៅ​បង្អួច​ផង​ដែរ។​ ៤. ការពារ​រលាក​ ឬ​ឆក់​៖ កុំ​ពរ​កូន​ពេល​ចម្អិន​អាហារ​ហើយ​​គួរ​ដាក់​ម្ហូប​ក្ដៅ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង។ ត្រូវ​ដក​ខ្សែ​ឆ្នាំង​អ៊ុត​ ប្រដាប់​ផ្លុំ​សក់​ ឬ​របស់​ដែល​ប្រើ​អគ្គិសនី​មួយ​ចំនួន​ទៀត​​ពេល​ប្រើ​រួច​ហើយ​ដាក់​​នៅ​កន្លែង​សុវត្ថិភាព​ផុត​ដៃ​ក្មេង។​ ៥. ការ​ពារ​លង់​ទឹក៖ បើ​ឲ្យ​កូន​ហែល​លេង​ក្នុង​អាង​ទឹក​ជ័រ​យើង​គួរ​ប្រញាប់​ចាក់​ទឹក​ចេញ​បន្ទាប់​ពី​គេ​ងូត​រួច​។​​ ម្យ៉ាង​ទៀង​ គម្រប​បង្គន់​ ទ្វារ​បន្ទប់​ទឹក​ ឬ​​ម៉ាស៊ីន​បោក​ខោអាវ​គួរ​បិទ​​ឲ្យ​ជិត។​ មិន​ត្រូវ​មើល​ងាយ​របស់​ទាំង​នេះ​ទេ​ព្រោះ​​ពួក​វា​អាច​ធ្វើ​ឲ្យ​យើង​ស្ដាយ​ក្រោយ​មួយ​ជីវិត។​ ៦. ការ​អង្គុយ៖ តើ​អ្នក​មាន​​សំគាល់​​​ក្មេង​ៗ​ច្រើន​​អង្គុយ​ជា​រាង​អក្សរ​ W ដែរ​ទេ? បើ​មែន ​អ្នក​គួរ​បញ្ឈប់​គេ ​ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​​​ការ​លូត​លាស់​ក្មេង។​ គួរ​ឲ្យ​ក្មេង​អង្គុយ​សណ្ដូក​ជើង​ត្រង់​ ឬ​បត់​ជើង​ជំនួស​វិញ៕​ Read More »

ស្គាល់អត្តសញ្ញាណជនរងគ្រោះ លោតសម្លាប់ខ្លួន នៅសកលវិទ្យាល័យកម្ពុជាហើយ

ភ្នំពេញ៖  នគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនរងគ្រោះដែលលោត សម្លាប់ខ្លួនពីលើអគារជាន់ទី៦ នៃសកលវិទ្យាល័យកម្ពុជានោះ មានឈ្មោះ គ្រុយ ច័ន្ទដាឡែនណ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១២០ ក្រុមទី៤ ផ្លូវ១៥៦Z សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។ តែយ៉ាងណាក៏ដោយ សមត្ថកិច្ច នៅមិនទាន់បញ្ជាក់ពីមូលហេតុ ដែលបណ្ដាលឲ្យជនរងគ្រោះ លោតសម្លាប់ខ្លួននេះទេ ៕ Read More »

មូល​ហេតុ​ ៤ ​យ៉ាង​ដែល​ធ្វើ​ឱ្យ​រដូវ​មក​តិច​ជាង​ពេល​ធម្មតា

មិត្ត​នារី​គ្រប់​គ្នា​ប្រាកដ​ជា​ធ្លាប់​ជួប​ប្រទះ​ជាមួយ​បញ្ហា​ជា​ច្រើន​ទាក់​ទង​នឹង​ការ​មក​រដូវ​មិន​ប្រក្រតី ​។ ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​ខ្លះ​ៗ​ដែល​ធ្វើ​ឱ្យ​មិត្ត​នារី​យើង ​មក​រដូវ​តិច​ជាង​ពេល​ធម្មតា​៖ ១​. ​គ្មាន​តុល្យភាព​នៃ​ទម្ងន់​៖ ការ​ឡើង​ចុះ​ទម្ងន់​លឿន​ពេក​ ក៏​ជា​បញ្ហា​ដែល​បណ្តាល​ឱ្យ​រដូវ​របស់​យើងមក​តិច​ជាង​ពេល​ធម្មតា​ផង​ដែរ ​ព្រោះ​ប្រូតេ​អ៊ីន ​និង​វីតា​មីន​សម្រាប់​ចិញ្ចឹម​នៅ​ក្នុង​សារ​ពាង្គ​កាយ​មិន​មាន​ស្ថេរ​ភាព​។ ២​. ស្ត្រេស​៖ នៅ​ពេល​ដែល​ស្រ្តី​​ស្ត្រេស​ខ្លាំង​ វា​បណ្តាល​ឱ្យ​ដំណើរ​ការ​បញ្ចេញ​អ័រម៉ូន​ក្នុង​រាង​កាយ​មាន​ភាព​ចុះ​ខ្សោយ។ ៣​. ​ជា​សញ្ញា​នៃ​ការ​មាន​ផ្ទៃ​ពោះ​៖ ​នៅ​ពេល​ដែល​យើង​មាន​ផ្ទៃ​ពោះ ​អ័រ​ម៉ូន​ភេទ​ស្ត្រី​ Estrogen ​នឹង​ត្រូវ​បាន​កាត់​បន្ថយ ​ជា​ហេតុ​ធ្វើ​ឱ្យ​រដូវ​មក​តិច​នៃ​ពេល​ខែ​ដំបូង​។ ៤​. ​បាត់​បង់​ឈាម​ច្រើន​នៅ​ពេល​សម្រាល​កូន​៖ ​ការ​បាត់​បង់​ឈាម​ច្រើន​នៅ​ពេល​សម្រាល​កូន ​ធ្វើ​ឱ្យ​លទ្ធភាព​នៃ​ការ​ផលិត​ឡើង​វិញ​របស់​អ័រ​ម៉ូន​ក្នុង​រាង​កាយ​មាន​សភាព​អន់​ថយ វា​ថែម​ទាំង​ធ្វើ​ឱ្យ​ដំណើរ​វដ្ត​រដូវ​ស្រ្តី​មិន​ទៀង​ទាត់​ទៀត​ផង៕ Read More »

ផ្ទុះ​គ្រាប់បែក​ក្នុង​មន្ទីរពេទ្យ​មួយនៅ​ទីក្រុង​បាងកក​បណ្តាល​ឲ្យ​មនុស្ស​២៤​នាក់​របួស​

បាងកក ៖ ទីភ្នាក់ងារសារព័ត៌មាន PBS របស់​ថៃ​បាន​រាយការណ៍​ថា មាន​ករណី​បំផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​នៅ​មន្ទីរពេទ្យ​មួយកន្លែង​នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​បណ្តាល​ឲ្យ​មនុស្ស​២៤​នាក់​រងរបួស​។​ ​សារព័ត៌មាន​ខាងលើ​បន្តថា មន្ទីរពេទ្យ​ដែល​ទទួលរង​គ្រោះ​ដោយ​គ្រាប់បែក​ខាងលើ គឺជា​មន្ទីរពេទ្យ​ព្រះ​ចៅ Mongkut ស្ថិតនៅ​ភាគ​កណ្តាល​ទីក្រុង​បាងកក​។ មនុស្ស​ចំនួន ២៤​នាក់​ដែល​ទទួលរង​គ្រោះ​នោះ មាន​០៣​នាក់​រងរបួស​ធ្ងន់​ជាងគេ និង​កំពុង​សម្រាក​ព្យាបាល​នៅឡើយ ហើយ​អ្នករងរបួស​ភាគច្រើន បាន​ត្រូវ​នឹង​អម្បែង​កញ្ចក់​។​ ​សារព័ត៌មាន​ដដែល​បញ្ជាក់ថា ការផ្ទុះ​បានកើត​ឡើង​ក្នុង​បន្ទប់​សម្រាក​សម្រាប់​មន្ត្រី​យោធា ចូលនិវត្តន៍ ហើយ​ពួកគាត់​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​បន្ទប់​ផ្សេង​រួចរាល់​ហើយ ខណៈដែល​ប៉ូលិស​ថៃ​កំពុងបើក​ស៊ើបអង្កេត​នៅឡើយ​ជុំវិញ​ផ្ទុះ​ខាងលើនេះ​៕ Read More »

ទ្រនាប់​​អនាម័យ​​ដែល​អាច​បោក​បាន​ ជួយ​សន្សំ​សំចៃ​ថវិកា និង​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន

Green​ Lady​ Clothpad គឺជាឈ្មោះគម្រោង​មួយ​ក្នុង​គម្រោង​ធំរបស់ អេកូ​យុវទូត ដែល​ត្រូវ​បាន​យុវតី​មួយ​ក្រុម​ផ្តួចផ្តើមគំនិត​នៃការ​ប្រើ​ទ្រនាប់​អនាម័យ​ បែប​បរិស្ថាន បង្កើត​ឡើង​នៅ​ដើម​ឆ្នាំ ២០១៧​នេះ។ ទ្រនាប់​អនាម័យ​ថ្មី​នេះ​ជួយ​ទាំង​បរិស្ថាន សុខភាព ថែម​ទាំង​អាច​សន្សំ​សំចៃ​ថវិកាបាន​ច្រើន​ទៀត​ផង។ យុវតី ហុក សុវណ្ណវត្តី វ័យ២២ឆ្នាំ​ ដែល​ជាស្ថាបនិកគម្រោងខាងលើ​ និង​បាន​សហការ​ជាមួយ​ដៃគូ ​Eco Famme​ នៅប្រទេស​ឥណ្ឌា ក្នុង​គោលបំណង​ចង់​ឲ្យ​នារី​មាន​ផ្លាស់ប្តូរ​ទម្លាប់​ មកប្រើ​ប្រាស់​ទ្រនាប់អនាម័យ​បែប​ធម្មជាតិវិញ​ និង​ហ៊ាន​និយាយ​ពីសុខភាព​របស់​ខ្លួន​ ព្រោះវា​មិនមែន​ជារឿង​គួរ​ឲ្យ​ខ្មាស​អៀន​ឡើយ។ កញ្ញា ហុក សុវណ្ណវត្តី ស្ថាបនិកវ័យក្មេង​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ទ្រនាប់​អនាម័យ​ថ្មី​នេះថា វាមាន​រាង​ដូច​ជាសំឡី​អនាម័យ​ធម្មតា​ដែរ ហើយ​ត្រូវបាន​ប្រើប្រាស់​ដោយ​ស្រ្តី​រាប់​លាន​នាក់​ទូទាំង​ពិភពលោក​សម្រាប់​វដ្តរដូវ​របស់​ពួកគេ ​និងមាន​វិញ្ញាបនបត្រពី Global​ Organic​ Textile Standard។ វាមានស្លាប​ដែលមាន​ឡេវ​កឹបជាប់​ខោរបស់​អ្នក ហើយកុំបារម្ភ​វាមិន​ផ្លាស់​ទីទៅណាឡើយ​ ប្រសិន​ជាអ្នក​ប្រើខោ​ទ្រនាប់​ត្រូវ​នឹង​ទំហំ​របស់​ខ្លួន​។ លក្ខណៈ​ពិសេស​របស់​កំណាត់អនាម័យ​នេះ​ផលិត​ឡើង​ពី​សំឡី​កប្បាស អាច​បោក​បាន​រហូត​៧៥ ដង ​ជាមួយ​ទឹកត្រជាក់​ វា​អាច​ប្រើប្រាស់​បាន​ក្នុង​ចន្លោះ៣​ ទៅ ៥ ឆ្នាំ​ ប្រសិន​ជាអ្នក​ថែទាំ​បាន​ស្អាត ហាល​ស្ងួត និង​ទុក​ដាក់​បាន​ល្អ វា​រឹត​តែមាន​អនាម័យ​ និង​សុវត្ថិភាព​​សម្រាប់​វដ្ត​រដូវ​អ្នក ។ ចំណែកឯតម្លៃវិញ​ចាប់​ពី ១៨០០០​រៀល​ ដល់ ២០០០០រៀល ទៅតាម​ប្រភេទ​នីមួយៗ។ បន្ថែម​ពី​លើ​នេះ ​គម្រោង ... Read More »

វិធី​ងាយៗ​បំបាត់​​​អាល្លែកហ្ស៊ីច្រមុះ ដោយ​មិន​បាច់​ប្រើ​ថ្នាំ

មនុស្ស​ដែល​ងាយ​មាន​ប្រតិកម្ម (​​​អាល្លែកហ្ស៊ី ) នៅ​ពេល​ដែល​ស្រូប​យក​អាលែហ្សែន​ចូល​វា​នឹង​បណ្តាល​ឲ្យ​​​​​អាល្លែកហ្ស៊ី ។ ប្រភព​ចម្បង​នៃ​​​​អាល្លែកហ្ស៊ីបង្ក​ឡើង​ដោយ​លម្អង​ផ្កា លម្អង​ពី​ដើម​ឈើ និង​ស្មៅ ដែល​បាន​រីក​រាល​ដាល​តាម​រយៈ​ខ្យល់។ ​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​នៃ​ប្រតិកម្ម​​​​អាល្លែកហ្ស៊ីទាំង​នេះ​នឹង​បណ្តាល​ឱ្យ​ហៀរ​ទឹក​ភ្នែក រមាស់​បំពង់​ក និង​រលាក។ ក្នុង​ករណី​ខ្លះ​ប្រតិកម្ម​ទាំង​នេះ​អាច​ប្រែ​ទៅ​ជា​ការ​រលាក​ច្រមុះ​ដោយ​​​​អាល្លែកហ្ស៊ី ធ្វើឲ្យ​យើង​កណ្តាស់​ពេញ​មួយ​ថ្ងៃ។ ការ​រលាក​ច្រមុះ​ដោយ​​​អាល្លែកហ្ស៊ីបណ្តាល​ឲ្យ​រលាក​ស្រទាប់​ច្រមុះ​ដែល​បង្កើន​​ប្រតិកម្ម​ចំពោះ​ការ​ដក​ដង្ហើម​ចូល។ ​មនុស្ស​ភាគ​ច្រើន​ដែល​មាន​​​​អាល្លែកហ្ស៊ីរលាក​ច្រមុះ​ងាយ​នឹង​ទទួល​រង​​​​អាល្លែកហ្ស៊ី​លើ​ភ្នាស​របស់​ភ្នែក​ដែល​បង្ក​ឲ្យ​រលាក ( Allergy conjunctivitis )។ វា​ក៏​អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​មួយ​ចំនួន​កើត​ឡើង​ដូច​ជា ឈឺ​ក ក្អក​ស្ងួត ឈឺ​ក្បាល អស់​កម្លាំង ល្អិត​ល្ហៃ និង​ឡើង​ស្នាម​ខ្មៅ​ជុំវិញ​ភ្នែក។ លើស​ពី​នេះ​ទៀត ​​​អាល្លែកហ្ស៊ី​រលាក​ច្រមុះ​អាច​ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​នៃ​ជំងឺ​ហឺត​កាន់​តែ​អាក្រក់។ ដូច្នេះ ក្រៅ​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​​​អាល្លែកហ្ស៊ី តើ​មាន​វិធី​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បំបាត់​ការ​​​​អាល្លែកហ្ស៊ី រលាកច្រមុះឲ្យ​មាន​ប្រសិទ្ធិ​ភាព? វិធី​ដែល​ល្អបំ​ផុត គឺ​ប្រើ​ប្រេង​ខ្យល់​ដែល​មាន​ច្រើន​មុខ​ដោយ​មាន​ផ្ទុក​សារ​ធាតុ camphor menthol cloves និង​ប្រេង Eucalyptus។ ខាង​ក្រោម​នេះ គឺ​ជា​វិធី​បន្ធូ​បន្ថយ​អាការ​​​​អាល្លែកហ្ស៊ី​ច្រមុះ បាន​យ៉ាង​ឆាប់​រហ័ស៖ កំដៅ​ទឹក​ឲ្យក្តៅ ហើយ​ចាក់​ចូល​ក្នុង​ចាន​គោម លាប​ប្រេង​ខ្យល់​នៅ​ក្រោម​រន្ធ​ច្រមុះ​សង​ខាង​ គ្រប​កន្សែង​នៅ​លើ​ក្បាល បិទ​ភ្នែក ហើយ​ឱន​មុខ​របស់​អ្នក​ទៅ​ចាន​ទឹក​ក្តៅ​នោះ ស្រូប​យក​ចំហាយ​ទឹក​ក្តៅ​នៅ​ក្នុង​ចាន រហូត​ដល់​ផ្លូវ​ដង្ហើម​របស់​អ្នក​លែង​តឹង បើ​មាន​​​​អាល្លែកហ្ស៊ីច្រមុះ កុំ​ភ្លេច​សាក​ល្បង​ព្យាបាល​ដោយ​វិធី​ខាង​លើ​នេះ​ណា ធានា​ថា​ឆាប់​ជា ហើយ​អ្នក​នឹង​មា​នភាព​ស្រស់​ថ្លា​ដោយ​មិន​មាន​ការ​រំខាន​ពី​ប្រតិកម្ម​អាឡែស៊ីពេញ​មួយ​ថ្ងៃ។ Read More »

គ្រាន់​តែ​ឆ្លុះ​​​កញ្ចក់​ក៏​អាច​ដឹង​ថា​ក្នុង​រាង​កាយ​ខ្វះ​វីតា​មីន​អ្វី​ខ្លះ​ដែរ

មនុស្ស​ភាគ​ច្រើន​មិន​សូវ​មាន​ចំណង់​ខ្ពស់​ប៉ុន្មាន​ទេ ​ក្នុង​ការ​បរិភោគ​អាហារ​ដែល​មាន​ជីវ​ជាតិ ជា​ពិសេស​គឺ​បន្លែ​និង​ផ្លែ​ឈើ​តែម្តង ​។ ​ប៉ុន្តែ​ការ​ជៀស​ឆ្ងាយ​ពី​អាហារ​ទាំង​នោះ​ក៏​ធ្វើ​ឱ្យ​ពួក​គេ​បាត់​បង់​វីតាមីន​ចិញ្ចឹម​រាង​កាយ​ស្រប​ពេល​ជាមួយ​គ្នា​ផង​ដែរ ​។ ​អ៊ីចឹង ​បើ​រាល់​ពេល​ឆ្លុះ​កញ្ចក់​អ្នក​ឃើញ​សញ្ញា​ទាំង​ ៤ ​ខាង​ក្រោម​នេះ ​វា​នឹង​បញ្ជាក់​ថា​អ្នក​កំពុង​តែ​ខ្វះ​វីតាមីន​ចិញ្ចឹម​ក្នុង​រាង​កាយ​ហើយ​៖ ១​. ​ថ្នក់​ប៉ោង​នៅ​ក្រោម​ភ្នែក​៖ មនុស្ស​ទូទៅ​សុទ្ធ​តែ​មាន​ថ្នក់​ក្រោម​ភ្នែក​ វា​បណ្តាល​មក​ពី​ការ​នឿយ​ហត់​ឬ​គេង​មិន​បាន​គ្រប់​គ្រាន់ ​។ ​ប៉ុន្តែ​បើ​ថ្នក់​នោះ​ឡើង​ប៉ោង​ខ្លាំង​វា​បង្ហាញ​ថា ​អ្នក​កំពុង​ខ្វះ​ជាតិ​អ៊ីយ៉ូដ ​។ អាហារ​ដែល​គួរ​ញ៉ាំ​៖ យ៉ា​អួរ​ ស្រ្តប័ររី ​ដំឡូង ​សណ្តែក​សៀង​ សារាយ​សមុទ្រ ​។ ២​. មុខ​ស្លេក​ស្លាំង​៖ ​ជា​សញ្ញា​បញ្ជាក់​ពី​កង្វះ​វីតាមីន ​B12 ​។ អាហារ​បំពេញ​វីតាមីន​៖ ត្រី​សាម៉ុន​ សាច់​ក្រហម​ យ៉ាអួរ ​។ ៣​. សក់​ស្ងួត៖​ បណ្តាល​មក​ពី​កង្វះ​ Biotin ​ឬ​ហៅ​ថា ​វីតាមីន​ B ​ហើយ​វា​ជា​មូល​ហេតុ​ដែល​នាំ​ឱ្យ​កើត​អង្គែ​ ​។ អាហារ​កែ​ខៃ​មាន​ដូច​ជា ​ស៊ុត​ គ្រាប់​អាល់​ម៉ុន ​ស្រូវ​សាលី ​គ្រាប់​ធញ្ញជាតិ ​។ ៤​. បបូរ​មាត់​ស្លេក​៖ បណ្តាល​មក​ពី​កង្វះ​ជាតិ​ដែក ​ហើយ​វា​នឹង​បន្ត​ធ្វើ​ឱ្យ​ប្រព័ន្ធ​ស៊ាំ​ចុះ​ខ្សោយ​ ។ អ្នក​គួរ​បរិភោគ ​សាច់​ក្រហម​ គ្រឿង​សមុទ្រ ​សណ្តែក ... Read More »

ដឹង​អត់ ជំងឺ​ហឺត​បណ្តាល​ពី​អ្វី? អាច​ព្យាបាល​ជា​ដាច់​ទេ?​

ជំងឺ​ហឺត​គឺ​ជា​ជំងឺ​ផ្លូវដង្ហើម កើត​លើ​សួត ធ្វើ​ឲ្យ​លំហូរ​នៃ​ខ្យល់​ទៅ​កាន់​ផ្លូវ​ដក​ដង្ហើម​រួម​តូច ស្ទះ និង​រលាក។ ជំងឺ​នេះ​ស្តែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ពិបាក​ដក​ដង្ហើម ដក​ដង្ហើម​ដង្ហក់​ខ្លីៗ ណែន​ទ្រូង។ ជា​អកុសល ជំងឺ​ហឺត​មិន​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​បាន​ទេ ប៉ុន្តែ​គេ​អាច​ការពារ​ និង​គ្រប់​គ្រង​វា​បាន​។ ចំពោះ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​ហឺត គឺ​កត្តា​បរិស្ថាន ដូច​ជា​ការ​រស់​នៅ​ក្នុង​កន្លែង​ដែល​សម្បូរ​ទៅ​ដោយ​ធូលី មេរោគ​ផ្សិត បាត់​តេរី រោម​សត្វ ផ្សែង​បារី ផ្សែង​យាន​យន្ត។ ក្នុង​ករណី​ខ្លះ​ទៀត​ជំងឺ​ហឺត​ជា​ជំងឺ​ត​ពូជ ឬ​ក៏​អាច​មក​ពី​បញ្ហា​ស្រ្តេស និង​ជំងឺ​បាក់​ទឹក​ចិត្ត​ជា​ដើម។   អការ និង​រោគ​សញ្ញា៖ ហត់ ពិបាក​ដក​ដង្ហើម តឹង​ក្នុង​ទ្រូង ក្អក​ខ្លាំង   អ្នក​នឹង​អាច​ទទួល​រង​ពី​ការ​វាយ​ប្រហារ​ដោយ​ជំងឺ​ហឺត បើ​សិន​ជា​ទង​សួត​របស់​អ្នក​ត្បៀត។ ក្នុង​ករណី​អ្នក​សង្កេត​ឃើញ​មាន​ការ​ប្រែប្រួល​ខុស​ធម្មតា ដូច​ជា​ជីពចរ​ដើរ​ញាប់ រន្ធ​ច្រមុះ​ឡើង​ធំ ត្រូវ​ប្រញាប់​ស្វែង​រក​ការព្យាបាល​ជា​បន្ទាន់។ ការ​ព្យាបាល៖ ប្រាកដ​ណាស់​ជំងឺ​ហឺត​មិន​អាចព្យាបាល​ជា​ដាច់​នោះ​ទេ  ការ​គ្រប់គ្រង​ជំងឺ​ហឺត​ត្រូវ​បាន​ផ្តោត​លើ​ការ​ការពារ ឬ​បញ្ឈប់​ការ​រលាក និង​បន្ធូរ​បន្ថយ​សាច់ដុំ​លើ​ផ្លូវ​ដង្ហើម។   ប្រើ​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់ មាន​ប្រភេទ​ថ្នាំ «បំបាត់​អាការ​ឆាប់​រហ័ស» និង «គ្រប់គ្រង​ស្ថានភាព» (ថ្នាំ​ប្រឆាំង​ការ​រលាក​ដូច​ជា​ក្រុម Corticosteroids) ប្រើ​ប្រាស់​ឧបករណ៍​វាស់លំហូរ​ខ្យល់​ចេញ​ពី​សួត ប្រើ​ថ្នាំ​ហិត​បើក​ទង​សួត ដូចជា Albuterol Metaproterenol និង Pirbuterol សម្រាប់​សម្រួល​សាច់ដុំ​នៅ​ជុំវិញ​ផ្លូវ​ដង្ហើម​ដើម្បី​កែ​លម្អ​ចរន្ត​ខ្យល់។ ប្រើ​ម៉ាស៊ីន​ឆ្ពង់ ដើម្បី​ជួយ​កាត់​បន្ថយ​ចំនួន​នៃ​ការ​វាយ​ប្រហារ​របស់​ជំងឺ​ហឺត ... Read More »

បើ​មាន​ទម្លាប់​បរិភោគ​អាហារ​ទាំង ​៤ នេះ​គួរ​បញ្ឈប់​ជា​បន្ទាន់

មនុស្ស​ភាគ​ច្រើន​មិន​សូវ​បាន​ចាប់​អារម្មណ៍​ពី​របៀប​របប​នៃ​ការ​ទទួល​ទាន​មួយ​ចំនួន​ ដែល​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ទេ ​។ ខាង​ក្រោម​នេះ​ជា​ប្រការ​មួយ​ចំនួន​ ដែល​អ្នក​គួរ​តែ​ជៀស​វាង​ក្នុង​ការ​ទទួល​ទាន​អាហារ​៖ ១​. ការ​បរិភោគ​គ្មាន​ពេល​វេលា​ច្បាស់​លាស់​៖ មិន​មែន​នឹក​ឃើញ​ចង់​ញ៉ាំ​ក៏​ញ៉ាំ ​មិន​ឃ្លាន​ក៏​មិន​ខ្ចី​ញ៉ាំ​នោះ​ទេ ​។ ការ​ធ្វើ​បែប​នេះ​ធ្វើ​ឱ្យ​ក្រពះ​មាន​ដំណើរ​ការ​មិន​ល្អ​ អ្នក​ត្រូវ​មាន​ពេល​វេលា​ញ៉ាំ​ឱ្យ​បាន​ទៀង​ទាត់​ ។ ២​. បង្អក់​ទាល់​តែ​ឃ្លាន​ខ្លាំង​ទើប​ញ៉ាំ​៖ ​មិន​គួរ​ទុក​ឱ្យ​ខ្លួន​ឯង​ឃ្លាន​ខ្លាំង​ទើប​ញ៉ាំ​ទេ​ ព្រោះ​ទម្លាប់​នេះ​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​គ្មាន​ស្ថេរភាព​ ។ ​គួរ​តែ​រក​ចំនី​ញ៉ាំ​ទ្រាប់​ពោះ​ខ្លះ ​។ ៣​. មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​៖ ​អាហារ​ពេល​ព្រឹក​អាច​ជួយ​អ្នក​ក្នុង​ការ​សម្រក​ទម្ងន់ ​។ វា​ជួយ​ឱ្យ​រាង​កាយ​បញ្ចេញ​អ័រម៉ុន​ Ghrelin​ បាន​ល្អ​ ដែល​មាន​នាទី​បង្កើន​សមត្ថភាព​ខួរ​ក្បាល​ និង​កាត់​បន្ថយ​ការ​ឃ្លាន​ ។ ៤​. ញ៉ាំ​ចំ​នី​កំប៉ិក​កំប៉ុក​ច្រើន​៖ ចំនីកំប៉ិកកំប៉ុកធ្វើឱ្យយើងឆាប់ធាត់ ព្រោះវាមានផ្ទុកកាឡូរីខ្ពស់ ៕ Read More »